ព័ត៌មានថ្មីៗ

មន្រ្តី_បុគ្គលិកចំនួន២២រូបនៃអាជ្ញាធរជាតិអប្សរា បញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌ

បានផ្សាយនៅ ថ្ងៃទី 11 ខែ មិនា ឆ្នាំ2020 11:09 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ នាថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ បានរៀបចំពិធីបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលអប់រំបេតិកភណ្ឌដល់សិក្ខាកាមចំនួន២២នាក់ មពីនាយកដ្ឋានជំនាញចំនួន៨ រួមមានមាន៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គ រដ្ឋបាលនិងបុគ្គលិក អភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ អភិវឌ្ឍន៍កសិកម្មនិងសហគមន៍ អភិរក្សប្រាសាទក្រៅឧទ្យានអង្គរ គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ផ្សព្វផ្សាយ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ ក្រោមអធិបតីភាពឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា។

លោក អ៊ឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងជា២វគ្គ ទី១៖ ចាប់ពីថ្ងៃទី១៧-២១ ខែកុម្ភៈ ឆ្នាំ២០២០ សម្រាប់បណ្តុះបណ្តាលសិស្សបឋមសិក្សា ថ្នាក់ទី៥-៦។ វគ្គទី២៖ ចាប់ពីថ្ងៃទី០២-០៦ ខែមីនា ឆ្នាំ២០២០ សម្រាប់បណ្តុះបណ្តាលយុវជនឬសិស្សវិទ្យាល័យ ថ្នាក់ទី ៧-៨-១០-១១។

លោកបន្តទៀតថា វគ្គបណ្តុះបណ្តាលនេះបានលើកយកប្រធានបទសំខាន់ៗដែលមាននៅក្នុងកម្មវិធីអប់រំបេតិកភណ្ឌកន្លងមកយកមកបង្រៀន សម្រាប់ឱ្យគ្រូបង្គោលថ្មីយកទៅអនុវត្តតាមសាលាគោលដៅ។ គោលបំណងនិងទិសដៅនៃការបណ្តុះបណ្តាលគ្រូបង្គោលនៃកម្មវិធីអប់រំបេតិកភណ្ឌ គឺដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យអប់រំបេតិតកភណ្ឌឱ្យបានច្រើនលើផ្នែកប្រវត្តិសាស្រ្ត អារ្យធម៌អង្គរ បុរាណវិទ្យា ការសិក្សាលើកុលាភាជន៍ ការប្រើប្រាស់ដីធ្លីក្នុងតំបន់បេតិកភណ្ឌអង្គរ ការគ្រប់គ្រងបរិស្ថាន ការងារអភិរក្សនិងជួសជុលសំណង់ប្រាសាទបុរាណ មរតកអរូបី និងប្រពៃណីរបស់អ្នកអង្គរដល់អ្នកជំនាន់ក្រោយបានចេះដឹង ដើម្បីបណ្តុះចិត្តស្រឡាញ់ ចូលរួមការពារសម្បត្តិដូនតាទាំងអស់គ្នា។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គឹម សុធិន រំពឹងទុកថា គ្រូបង្គោលនៃកម្មវិធីអប់រំបេតិកភណ្ឌ នឹងទទួលបានចំណេះដឹងកាន់តែល្អប្រសើរពីវគ្គបណ្តុះបណ្តាលដែលបង្រៀនដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងមន្រ្តីជំនាញអប់រំបេតិកភណ្ឌ ដែលមានបទពិសោធន៍ច្រើនឆ្នាំលើការងារអប់រំបេតិកភណ្ឌ។ ពិសេស យកចំណេះជំនាញទៅផ្សព្វផ្សាយនិងបណ្តុះបណ្តាលដល់យុវសិស្សឱ្យបានយល់ពីតម្លៃនិងកិច្ចការអភិរក្សបេតិកភណ្ឌតំបន់រមណីយដ្ឋានអង្គរ រួមទាំងតួនាទីរបស់ខ្លួនក្នុងកិច្ចការពារសម្បត្តិដូនតាឱ្យបានប្រសើរឡើង។

បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ ក្រុមមន្រ្តី-បុគ្គលិកអប់រំបេតិកភណ្ឌចាស់និងថ្មី នឹងរៀបចំផែនការអនុវត្តដើម្បីសម្រេចបានបេសកកម្មនៃអាជ្ញាធរជាតិអប្សរា ក្នុងវិស័យអប់រំបេតិកភណ្ឌដល់អ្នកជំនាន់ក្រោយកាន់តែទូលំទូលាយ៕














អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក សែ សម្បត្តិ
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
2622
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
65157
ខែនេះ
:
0065157
សរុប
:
011002141