ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រកាសឱ្យភ្ញៀវជាតិ-អន្តរជាតិចូលទស្សនាសារមន្ទីរចំនួនបីដោយឥតគិតថ្លៃពេញមួយឆ្នាំ

បានផ្សាយនៅ ថ្ងៃទី 05 ខែ មិនា ឆ្នាំ2020 10:32 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងបើកសារមន្ទីរចំនួនបី គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី ដោយឥតគិតថ្លៃឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០។

ទាក់ទងនឹងការបើកសារមន្ទីរទាំងបីឱ្យភ្ញៀវចូលទស្សនាដោយសេរីនេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ទី១ គឺដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រនៅក្នុងខេត្តសៀមរាប។ ទី២ បង្កើនចំណេះដឹងតាមរយៈការស្វែងយល់ពីវប្បធម៌ប្រវត្តិសាស្រ្តខ្មែរឱ្យបានទូលំទូលាយ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ពិសេសសិស្ស និស្សិតនៅតាមគ្រឹះស្ថានសិក្សាអប់រំនានា និងទី៣ គឹបង្កើនមោទនភាពជាតិអំពីប្រវត្តិសាស្រ្ត អតីតកាលរបស់ខ្លួនកាន់តែខ្លាំងដល់យុវជនជំនាន់ក្រោយ។

ចំពោះសមុច្ច័យសំខាន់ៗដែលបានតាំងបង្ហាញនៅក្នុងសារមន្ទីរនីមួយៗ លោកឡុង កុសល បញ្ជាក់ថា នៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី គឺបានសហការជាមួយឥណ្ឌា តាំងបង្ហាញនូវផលិតផលប្រពៃណី មានសម្លៀកបំពាក់ធ្វើពីសូត្រនៅតាមបណ្តាប្រទេសទាំង៦នៅជុំវិញដងទន្លមេគង្គដូចជា ថៃ ឡាវ ភូមា កម្ពុជា វៀតណាម និងឥណ្ឌា។ រីឯសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ជាសារមន្ទីរតាំងបង្ហាញនូវបដិមាដែលកំណាយបានពីប្រាសាទបន្ទាយក្តី បដិមានៅសម័យអង្គរ ពិសេសសមុច្ច័យដែលបានពីកំណាយនៅបារាយណ៍ខាងលិច គោកប៉ាទ្រី និងកន្លែងផ្សេងៗទាក់ទងនឹងការរស់នៅរបស់មនុស្សសម័យបុរាណ ការកប់សព សម្ភារប្រើប្រាស់ផ្សេងៗ ដែលបង្ហាញពីប្រវត្តិសាស្រ្តខ្មែរដ៏ឧត្តុងឧត្តម។ ទី៣ សារមន្ទីរឡតានី ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី គឺជាកន្លែងផលិតកុលាលភាជន៍ ត្រូវបានរកឃើញដោយអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរានាទស្សវត្សរ៍ឆ្នាំ១៩៩០។ សារមន្ទីរនេះ បានផ្តល់នូវព័ត៌មានដ៏សំខាន់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្មែរបុរាណតាមរយៈការប្រើប្រាស់ភាជន៍ ការរស់នៅប្រចាំថ្ងៃរបស់បុព្វបុរស និងដឹងថាពួកគាត់បានផ្តល់តម្លៃអ្វីខ្លះក្នុងទិដ្ឋិភាពសង្គមនាពេលនោះ។ ទាំងនេះជាការណ៍សំខាន់ណាស់ ដើម្បីឱ្យសាធារណជនបានសិក្សាស្រាវជ្រាវ បណ្តុះស្មារតីស្រឡាញ់ និងចូលរួមថែរក្សាសម្បត្តិវប្បធម៌ជាតិទាំងអស់គ្នា។
ក្នុងនាមជាអ្នកនាំពាក្យ លោក ឡុង កុសល ក៏បានអំពាវនាវដល់សាធារណជន សិស្ស និស្សិត ភ្ញៀវទេសចរជាតិ-អន្តរជាតិ ពិសេសបណ្តាគ្រឹះស្ថានសិក្សាអប់រំនានា សូមអញ្ជើញដឹកនាំសិស្សានុសិស្សមកចូលរួមទស្សនាឱ្យបានច្រើនកុះករ ហើយការមកទស្សនា ស្វែងយល់ផ្ទាល់ ជាផ្នែកមួយនៃការអប់រំដ៏សំខាន់ ដែលសិស្សានុសិស្សអាចនឹងទទួលបានចំណេះដឹងថ្មីដែលមិនធ្លាប់ដឹងកន្លងមក៕

































អត្ថបទ៖ លោក យី សុថា
រូបភាព៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី
ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំសូមសម្ដែងនូវមោទកភាពនិងការគោរពកោតសរសើរបំផុតចំពោះ សម្ដេចអគ្គមហាសេនា-បតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិគ្រប់កាលៈទេសៈ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ បម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ ឧត្តមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ ជាក់ស្ដែងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់របស់សម្ដេច ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្តរ៍តរៀងរហូតទៅ។









ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
ដើមដំបូងមុន12345...303304បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1435
ម្សិលមិញ
:
1622
សប្តាហ៍នេះ
:
01435
ខែនេះ
:
0011415
សរុប
:
010599513