NEWS

អគ្គនាយកអាជ្ញាធរជាតិអប្សរាទទួលជួបពិភាក្សាជាមួយប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន

Published on 26 Febrary 2020 02:59 PM Post By ៖ Apsara National Authority
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ISHIDA Toru បានបង្ហាញថា នេះជាមោទនភាពសម្រាប់ទាំងអស់គ្នា មិនត្រឹមតែសម្រាប់ជនជាតិជប៉ុនទេ គឺសម្រាប់ប្រទេសកម្ពុជា រួមទាំងសកលលោកទាំងមូល។ ជាមួយគ្នានេះដែរ លោកក៏សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាជាមួយបណ្តាស្ថាប័ននានារបស់ជប៉ុនកាន់តែមានភាពរឹងមាំ និងសម្រេចនូវលទ្ធផលល្អប្រសើរបន្ថែមទៀតនាពេលបច្ចុប្បន្ននិងអនាគត។

ជាការឆ្លើយតប ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវការអរគុណចំពោះលោក ISHIDA Toru ដែលមានចំណាប់អារម្មណ៍មកលើតំបន់រមណីយដ្ឋានអង្គរ។ ឯឧត្តម ក៏បានជម្រាបជូនទៅភាគីជប៉ុនថា អាជ្ញាធរជាតិអប្សរា ក៏ដូចជាប្រជាជនកម្ពុជាមិនដែលភ្លេចទេនូវតួនាទីជាប្រវត្តិសាស្រ្តរបស់ប្រទេសជប៉ុនក្នុងការជួយជំរុញលើកិច្ចការពារបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ជាពិសេសជប៉ុនបានចូលរួមក្នុងការបង្កើតគណៈកម្មការអាយស៊ីស៊ី-អង្គរ និងជាសហប្រធាននៃគណៈកម្មការអាយស៊ីស៊ី-អង្គរ តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន ហើយនឹងសង្ឃឹមថាជប៉ុននៅតែបន្តបំពេញនូវតួនាទីនេះតទៅថ្ងៃអនាគតទៀត។

ឯកឧត្តម បន្តថា រាល់ការងារដែលបានសម្រេចកន្លងមក មិនត្រឹមតែជាទំនាក់ទំនងល្អរវាងអ្នកជំនាញផ្នែកកិច្ចការងារបេតិកភណ្ឌនៃប្រទេសទាំងពីរនោះទេ ក៏ប៉ុន្តែប្រទេសកម្ពុជា និងប្រទេសជប៉ុន គឺមានទំនាក់ទំនងយូរអង្វែងមកហើយ។ រីឯបច្ចុប្បន្ននេះ រវាងថ្នាក់ដឹកនាំកំពូលជាតិក៏បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំងពីរ និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការលើវិស័យបេតិភណ្ឌឱ្យកាន់តែល្អប្រសើរជាងមុន៕

















អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហ៊ុ រិទ្ធី
អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យព្រះចៅអធិការវត្តកេតកន្យារាម ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយក្តីសាងសង់សំណង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី ធ្វើអំពីឈើបែបបុរាណ នៅលើខឿនបេតុងមួយជាន់ ហើយគូសប្លង់ប្រគេនដោយឥតគិតថ្លៃ តាមការស្នើសុំ ក្រោយពិនិត្យឃើញថា ព្រះវិហារចាស់មានសភាពទ្រុឌទ្រោមខ្លាំង។
អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែលម្អផ្លូវថ្នល់ ផ្លូវដេីរ សួនច្បារ កន្លែងបដិសណ្ឋារកិច្ច និងផ្តល់សេវាកម្មកម្រិតអន្តរជាតិនៅបរិវេណមុខប្រាសាទអង្គរវត្តជាបណ្តេីរៗ។ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរាបានសម្រេចរុះរេីរោងឈេីប្រក់ក្បឿងមួយខ្នងនៅក្បែរត្រពាំងសេះ ដែលរងការខូចខាត ដេីម្បីប្រែក្លាយទីតាំងធ្វើជាវាលស្មៅនិងសួនឈេីប្រណីត សម្រាប់ជាប្រយោជន៏សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការដេីរកម្សាន្ត ព្រមទាំងលេីកគុណតម្លៃរណីយដ្ឋានអង្គរ។
ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
7
Today
:
9013
Yesterday
:
17743
This Week
:
62905
This Month
:
0211013
Total
:
010891666