ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាចាប់ផ្តើមអនុវត្តផែនការកែលម្អផ្លូវ ទេសភាព និងបរិស្ថានបរិវេណខាងលិចប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 24 ខែ កុម្ភៈ ឆ្នាំ2020 10:51 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្តើមអនុវត្តគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធ សម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខប្រាសាទអង្គរវត្តឱ្យមានភាពល្អប្រសើរ ក្នុងទិសដៅលើកគុណតម្លៃអង្គរដែលជានិមិត្តរូប ដួងព្រលឹងជាតិខ្មែរ និងជារមណីយដ្ឋានបេតិកភណ្ឌពិភពលោក។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមអនុវត្តគម្រោងកែលម្អផ្លូវ រៀបចំប្រព័ន្ធរំដោះទឹក សួនច្បារ និងផ្លូវថ្មើរជើង ត្រង់ចំណុចអក្សរតេ ចាប់ពីចំណុចមុខនាគនៃស្ពានហាលប្រាសាទអង្គរវត្ត ទៅដល់ផ្លូវបំបែកទៅត្រពាំងសេស ដោយមានប្រវែង២៩០ម៉ែត្រ ទទឹង៨ទៅ១៣ម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC)។ ក្រុមការងារកំពុងកាត់ដកហូតដើមឈើងាប់ និងដើមឈើពុំបានការមួយចំនួនដូចជាដើមពុទ្រា ដើមអំពិលទឹកជាដើម និងដាំជំនួសមកវិញនូវដើមឈើប្រណិត ហើយនឹងរៀបចំផ្លូវថ្មើរជើង ដែលមានដាំស្មៅ និងដើមឈើអមសងខាង ឱ្យមានភាពបៃតងជាប្រចាំសម្រាប់ភ្ញៀវជាតិ-អន្តរជាតិធ្វើដំណើរទស្សនាប្រាសាទអង្គរវត្តដោយសោមនស្សរីករាយ។

ក្នុងពេលកំពុងអនុវត្តកិច្ចការងារនេះ ឯកឧត្តមបញ្ជាក់ថា ពិតជាមានផលរំខានដល់អាជីវករលក់ដូរនៅទីនេះខ្លះ និងសុំការយោគយល់ពីសំណាក់អាជីវករទាំងអស់ ព្រមទាំងសូមឱ្យមានការចូលរួមដើម្បីកែប្រែសោភ័ណភាពមុខប្រាសាទអង្គរវត្តឱ្យកាន់តែមានភាពទាក់ទាញ។ អាជ្ញាធរជាតិអប្សរាបានរៀបចំផ្លូវថ្មើរជើងបណ្តោះអាសន្ន ចាប់ពីចំណតរថយន្តទៅស្ពានបណ្តែតទឹក សម្រាប់សម្រួលដល់ភ្ញៀវទេសចរ និងរៀបចំច្រកចេញចូលជាបណ្តោះអាសន្នសម្រាប់អាជីវករនៅត្រពាំងសេសផងដែរ។

ឯកឧត្តមបន្ថែមថា គម្រោងដែលកំពុងតែអនុវត្តនេះ នឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២០ខាងមុខ ហើយវាជាគម្រោងមួយក្នុងចំណោមគម្រោងធំៗផ្សេងៗទៀតនៅបរិវេណនេះដូចជា ការរៀបចំមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដែលមានកន្លែងទទួលភ្ញៀវ កន្លែងផ្តល់ព័ត៌មាន កន្លែងតាំងពិព័រពណ៍ តូបលក់ដូរសម្រាប់ប្រជាជនក្នុងស្រុក និងកម្រិតអន្តរជាតិ៕






















អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
ដោយគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរជាសំខាន់ អាជ្ញាធរជាតិអប្សរាតាមរយៈគម្រោង PAAGERA បានផ្តល់ថវិកាបដិភាគដល់ប្រជាពលរដ្ឋ ក្នុងការសង់បង្គន់អនាម័យតាមផ្ទះ។ គម្រោងនេះ បានផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ និងកាត់បន្ថយចំណាយលើថ្លៃព្យាបាលជំងឺដែលបង្កឡើងដោយការបន្ទោបង់ពាសវាលពាសកាល។ គម្រោងទទួលបានជំនួយពីប្រទេសបារាំង បាននិងកំពុងបន្តអនុវត្តន៍តាមភូមិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ហើយក្នុងរយៈពេល៣ខែដើមឆ្នាំ ២០២០ គម្រោងនេះបានសង់បង្គន់អនាម័យជូនប្រជាពលរដ្ឋសរុបមានចំនួន៧០បង្គន់។
ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំសូមសម្ដែងនូវមោទកភាពនិងការគោរពកោតសរសើរបំផុតចំពោះ សម្ដេចអគ្គមហាសេនា-បតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិគ្រប់កាលៈទេសៈ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ បម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ ឧត្តមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ ជាក់ស្ដែងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់របស់សម្ដេច ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្តរ៍តរៀងរហូតទៅ។









ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ដើមដំបូងមុន12345...303304បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
1158
ម្សិលមិញ
:
2454
សប្តាហ៍នេះ
:
03612
ខែនេះ
:
0013592
សរុប
:
010601690