ព័ត៌មានថ្មីៗ

សវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) បង្ហាញថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ពុំមានភាពមិនអនុលោមនោះឡើយ

បានផ្សាយនៅ ថ្ងៃទី 14 ខែ កុម្ភៈ ឆ្នាំ2020 08:50 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) ធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ ដើម្បីពិនិត្យវាយតម្លៃតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ថាបានអនុលោមតាមចំណុចទាមទារនៃស្តង់ដារ ISO14001:2015 ដែរឬទេនោះ ជាលទ្ធផលពុំមានឃើញភាពមិនអនុលោមទេ។

នេះបើតាមលើកឡើងរបស់លោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) តំណាងស្ថាប័ន JQA ក្នុងឱកាសបិទកម្មវិធីសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ម៉ាម៉ូរុ យ៉ាម៉ាដា បន្តថា ប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គររបស់អាជ្ញាធរជាតិអប្សរានៅតែបន្តត្រឹមត្រូវតាមចំណុចដែលទាមទារ។ ប៉ុន្តែលោកបានផ្តល់អនុសាសន៍៤ចំណុចសម្រាប់កែលម្អ ដូចជាទំនាក់ទំនងផ្ទៃក្នុង ផ្ទៃក្រៅការកំណត់គោលដៅការងារបរិស្ថាន និងគ្រប់គ្រងកំណត់ត្រានៃការកត់ត្រា ដើម្បីបង្កើនប្រសិទ្ធិភាពប្រើប្រាស់ ISO14001:2015។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា លទ្ធផលទាំងនេះបង្ហាញឱ្យឃើញពីការខិតខំ និងការចូលរួមរបស់មន្រ្តី-បុគ្គលិកជំរុញបរិស្ថាននៅតាមនាយកដ្ឋាននីមួយៗ រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានយកចិត្តទុកដាក់អនុវត្តធ្វើយ៉ាងណាឆ្លើយតបនូវលក្ខខណ្ឌនានាដើម្បីទទួលបានវិញ្ញាប័នបត្រ ISO14001:2015។

ឯកឧត្តមបានបញ្ជាក់ថា ករណីនេះដូចជាវិញ្ញាសារប្រឡងមួយ កម្រនឹងមានភាពឥតខ្ចោះណាស់ តែងមានកំហុសមួយចំនួន តែវាមិនធ្ងន់ធ្ងរដែលមិនអាចកែសម្រួលបានទេ យើងត្រូវទទួលស្គាល់កំហុស ដើម្បីដឹងនូវចំណុចខ្វះខាតរបស់ខ្លួន។ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) លោក ម៉ាម៉ូរុ យ៉ាម៉ាដា ដែលបានខិតខំបំពេញការងារនឹងលះបង់ពេលវេលាមកវាយតម្លៃប្រកបដោយវិជ្ជាជីវៈនិងសុក្រិតភាព ឆ្លុះបញ្ចាំងការពិតជាក់ស្តែង ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តទៅតាមគោលនយោបាយរបស់ស្ថាប័នធានាគុណភាពជប៉ុន(JQA)៕















អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
ដើមដំបូងមុន12345...303304បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
1745
ម្សិលមិញ
:
1770
សប្តាហ៍នេះ
:
08311
ខែនេះ
:
0003515
សរុប
:
010591613