NEWS

សវនករស្ថាប័នធានាគុណភាពជប៉ុន ធ្វើសវនកម្មផ្ទៃក្រៅ តាមដានការងារបរិស្ថាន-អង្គរ

Published on 11 Febrary 2020 10:39 AM Post By ៖ Apsara National Authority

នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។

សវនកម្មនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ចែកជា២ផ្នែកធំៗ ដោយចុះពិនិត្យវាយតម្លៃនៅតាមនាយកដ្ឋានអង្គភាពចំណុះឱ្យអាជ្ញាធរជាតិអប្សរា និងចុះត្រួតពិនិត្យនៅតាមរណីយដ្ឋានអង្គរដោយផ្ទាល់។

តំណាងស្ថាប័ន JQA និងជាសវនករលោក ម៉ាម៉ូរុ យ៉ាម៉ាដា (Mamoru YAMADA) បានលើកឡើងថា គោលបំណងនៃសវនកម្ម គឺដើម្បីតាមដានពិនិត្យភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាននៅក្នុងរយៈពេលនៃសុពលភាព (៣ឆ្នាំ) ស្ដង់ដារ ISO14001: 2015 បន្តពីសវនកម្មឆ្នាំទៅមិញ។

លោកបន្តថា ចំណុចយកចិត្តទុកដាក់នៅពេលធ្វើសវនកម្មសាថ្មី រួមមាន៖ ១. ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានទាំងមូលឆ្លើយតបនឹងសភាពការប្រែប្រួលផ្ទៃក្រៅនិងផ្ទៃក្នុង។ ២. ភាពទាក់ទងគ្នាជាប្រចាំ ព្រមទាំងលក្ខណៈអាចអនុវត្តបាននៃប្រព័ន្ធគ្រប់គ្រងបរិស្ថានឆ្លើយតបនឹងវិសាលភាពនៃវិញ្ញាប័នបត្រ។ ៣. ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមជាមួយការចាត់ចែងបន្តការកែលម្អ ដើម្បីបង្កើនការសម្តែងបរិស្ថានទាំងមូល។ ៤. អំណោយផលនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងទៅលើការសម្រេចគោលនយោបាយបរិស្ថាននិងគោលដៅបរិស្ថានរបស់ស្ថាប័ន ដើម្បីកែលម្អជាប្រចាំឈរលើការអនុវត្តជាខ្សែសង្វាក់ (មានទំនាក់ទំនងជាមួយគ្នា) ការគោរពច្បាប់។ល។ ៥. ពិនិត្យបញ្ជាក់អំពីស្ថានភាពកែលម្អជាប្រចាំតាមរយៈការបង្វិលកង PDCA (Plan, Do, Check, Act)។

ឯកឧត្តម សុខ លក្ខិណា ប្រធានអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា មានបប្រសាសន៍ថា អាជ្ញាធរជាតិអប្សរាបានធ្វើការជាមួយស្ថាប័ន JQA និងបានអនុវត្តទៅតាមស្តង់ដារ ISO 4001 ដែលចែកចេញជា២ដំណាក់កាល។ ដំណាក់កាលទី១ ចាប់ពីឆ្នាំ២០០៦ ដល់២០១៨ ទទួលបានវិញ្ញាប័នបត្រចំនួន៤។ ឯកឧត្តមបន្តថា ឆ្នាំ២០១៨ យើងបានអនុវត្តនូវស្តង់ដារថ្មី ISO 14001 2015 ហើយតាមស្តងដារថ្មីនេះ ទទួលបានវិញ្ញាប័នបត្រមួយ។ ដោយឡែកឆ្នាំទី២នេះ ការពិនិត្យលើការអនុវត្តទៅតាមស្តង់ដារថ្មីរបស់យើង ដើម្បីឱ្យប្រាកដ ថាតើយើងអាចអនុវត្តបានទៅតាមស្តង់ដារដែរឬអត់ ការធ្វើសវនកម្មនៅពេលនេះ សង្ឃឹមថាយើងនឹងទទួលបានល្អប្រសើរ ដោយហេតុថា ឆ្នាំក្រោយគ្រប់សុពលភាព៣ឆ្នាំ ឈានទៅទទួលបានសុពលភាពថ្មីទៀត។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរាតែងតែទទួលបានវិញ្ញាប័នបត្រ ISO14001 នេះជាមោទនភាពមួយរបស់អាជ្ញាធរជាតិអប្សរាក្នុងនាមជាស្ថាប័នមួយគ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌពិភពលោក ហើយ ISO14001 គឺជាឧបករណ៍មួយដ៏សំខាន់ក្នុងការរួមចំណែកលើកគុណតម្លៃរមណីយដ្ឋានអង្គរដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរា ក្នុងការបំពេញកិច្ចការងារ ឆ្លើយតបទៅនឹងលក្ខណៈវិន្និច្ឆ័យរបស់ស្ថាប័ន JQA ទាំងបីរួមមានលក្ខណៈវិនិច្ឆ័យរបស់ស្ថាប័ន JQA ការអនុវត្តរបស់អង្គភាពEMS និងបទបញ្ញត្តិដែលអាជ្ញាធរជាតិអប្សរាបានដាក់ចេញ៕























អត្ថបទ និងរូបភាព៖ លោក យី សុថា
ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំសូមសម្ដែងនូវមោទកភាពនិងការគោរពកោតសរសើរបំផុតចំពោះ សម្ដេចអគ្គមហាសេនា-បតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិគ្រប់កាលៈទេសៈ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ បម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ ឧត្តមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ ជាក់ស្ដែងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់របស់សម្ដេច ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្តរ៍តរៀងរហូតទៅ។









ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
FirstPrev12345...303304NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1411
Yesterday
:
1622
This Week
:
01411
This Month
:
0011391
Total
:
010599489