ព័ត៌មានថ្មីៗ

ការសម្អាតផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 01 ខែ កុម្ភៈ ឆ្នាំ2020 10:38 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាយកចិត្តទុកដាក់ជាប្រចាំក្នុងការបោស និងលាងសម្អាតផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ជាពិសេសផ្លូវមុខប្រាសាទអង្គរវត្តដែលប្រលាក់ខ្លាំងដោយសារការបេីកបរយានយន្តចូលកន្លែងហាមឃាត់ និងការចតខុសទីតាំងចំណត ព្រមទាំងការយកចិញ្ចេីម និងចំណីផ្លូវលក់ដូរ ។

ដូចនេះដេីម្បីឱ្យផ្លូវថ្នល់ស្អាតជាប្រចាំ ចាំបាច់ទាមទារឱ្យមានការចូលរួមចំណែកពីអ្នកបេីកបរ និងអាជីវករ ទាំងអស់ជាមួយនឹងអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័៕



















អាជ្ញាធរជាតិអប្សរាបានលើកទឹកចិត្តប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរ ឱ្យចាប់អារម្មណ៍និងការសាងសង់លំនៅដ្ឋានតាមគំរូផ្ទះខ្មែរបុរាណ។ ទាំងនេះគឺ ដើម្បីរួមចំណែកថែរក្សាទំនៀមទម្លាប់ ប្រពៃណីពីបុរាណ ការពារទេសភាពវប្បធម៌ ព្រមទាំងជួយលើកគុណតម្លៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកផង។
អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យព្រះចៅអធិការវត្តកេតកន្យារាម ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយក្តីសាងសង់សំណង់ព្រះវិហារព្រះពុទ្ធសាសនាថ្មី ធ្វើអំពីឈើបែបបុរាណ នៅលើខឿនបេតុងមួយជាន់ ហើយគូសប្លង់ប្រគេនដោយឥតគិតថ្លៃ តាមការស្នើសុំ ក្រោយពិនិត្យឃើញថា ព្រះវិហារចាស់មានសភាពទ្រុឌទ្រោមខ្លាំង។
អាជ្ញាធរជាតិអប្សរាកំពុងរៀបចំកែលម្អផ្លូវថ្នល់ ផ្លូវដេីរ សួនច្បារ កន្លែងបដិសណ្ឋារកិច្ច និងផ្តល់សេវាកម្មកម្រិតអន្តរជាតិនៅបរិវេណមុខប្រាសាទអង្គរវត្តជាបណ្តេីរៗ។ នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ នេះ អាជ្ញាធរជាតិអប្សរាបានសម្រេចរុះរេីរោងឈេីប្រក់ក្បឿងមួយខ្នងនៅក្បែរត្រពាំងសេះ ដែលរងការខូចខាត ដេីម្បីប្រែក្លាយទីតាំងធ្វើជាវាលស្មៅនិងសួនឈេីប្រណីត សម្រាប់ជាប្រយោជន៏សាធារណជន និងភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងការដេីរកម្សាន្ត ព្រមទាំងលេីកគុណតម្លៃរណីយដ្ឋានអង្គរ។
ពិធីយោងបំណែកព្រះពុទ្ធបដិមាក្នុងរណ្តៅកំណាយមុខថែវព្រះរយព្រះពាន់នៅប្រាសាទអង្គរវត្ត ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារកំណាយ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
ឆ្លើយតបតាមអនុសាសន៍របស់អ្នកជំនាញនៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ(ICC-Angkor) ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៦ និងប្រជុំបច្ចេកទេសលើកទី៣៣ និងតាមការអង្កេតយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រប់គ្រងហានិភ័យដើមឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បាន និងកំពុងមមាញឹកក្នុងការងារកាត់ដកហូតដើមឈើងាប់ គល់ឈើពុកផុយ និងកាត់ក្រីមែកឈើ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
8662
ម្សិលមិញ
:
17743
សប្តាហ៍នេះ
:
62554
ខែនេះ
:
0210662
សរុប
:
010891315