NEWS

សិប្បកម្មឡឥដ្ឋក្បឿងអង្គរ ជាសិប្បកម្មតែមួយគត់ដែលផលិតឥដ្ឋជួសជុលប្រាសាទ

Published on 26 January 2020 01:43 PM Post By ៖ Apsara National Authority

ជាផ្នែកមួយនៃការចូលរួមអភិរក្សប្រាសាទដូនតាខ្មែរ សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ ដែលស្ថិតនៅភូមិថ្មី ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានផលិតឥដ្ឋបុរាណសម្រាប់ការងារជួសជុលប្រាសាទ។ សិប្បកម្មនេះបានចាប់ផ្តើមផលិតឥដ្ឋនេះតាំងពីអំឡុងឆ្នាំ១៩៩៤មក និងគោរពតាមបច្ចេកទេសដែលអ្នកជំនាញជួសជុលប្រាសាទផ្តល់ឱ្យ។

លោក យិន លិម ជាម្ចាស់សិប្បកម្មផលិតឥដ្ឋក្បឿងអង្គរ បានចាប់ផ្តើមរបរនេះតាំងពីឆ្នាំ១៩៨៩មក ដោយលោកបានកែច្នៃឡបុរាណសល់ពីសង្គមចាស់សម្រាប់ការធ្វើអាជីវកម្មនេះ។ លោកប្រាប់ថា ការផលិតឥដ្ឋនិងក្បឿងក្នុងសិប្បកម្មលោក គឺប្រើប្រាស់វត្ថុធាតុដើមធម្មជាតិសុទ្ធសាធ ហើយបច្ចេកទេសក៏នៅបែបបុរាណផងដែរ។

សម្រាប់ការផលិតឥដ្ឋផ្គត់ផ្គង់ការដ្ឋានជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ លោក យិន លិម ប្រាប់ថាបានចាប់ផ្តើមពីឆ្នាំ១៩៩៤ និង១៩៩៥មក ដោយសារសិប្បកម្មលោកមានពុម្ពចាស់ និងទទួលបានការផ្តល់ទំនុកចិត្តពីអ្នកជំនាញជួសជុលប្រាសាទ។ លោកបន្តថា អង្គការបរទេសដែលសហការជួសជុលប្រាសាទជាមួយអាជ្ញាធរជាតិអប្សរាបានបញ្ជាទិញឥដ្ឋបុរាណនេះដើម្បីជួសជុលប្រាសាទព្រះគោ ហើយការផលិតគឺមានការផ្តល់បច្ចេកទេស និងការសិក្សាត្រឹមត្រូវពីស្ថាប័នទាំងនោះ។

លោក យិន លិម បន្តថា ការផលិតឥដ្ឋបុរាណជួសជុលប្រាសាទដែលលោកកំពុងផលិតគឺមាន៣ខ្នាត។ ខ្នាតទី១ មានទំហំ ១,៦ស.ម គុណ២៣ស.ម គុណ១១ស.ម, ខ្នាតទី២ ទំហំ ៧,៥០ស.ម គុណ២៣ស.ម គុណ១១ស.ម និងខ្នាតទី៣ ទំហំ៥,៥០ គុណ២៣ស.ម គុណ១១ស.ម។

លោក សារាយ គឹមហួល មន្រ្ដីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មូលហេតុដែលអាជ្ញាធរជាតិអប្សរាជ្រើសរើសសិប្បកម្មរបស់លោក យិន លិម ក្នុងការផលិតឥដ្ឋជួសជុលប្រាសាទ ពីព្រោះថាសិប្បកម្មនេះគោរពនូវលក្ខខណ្ឌបច្ចេកទេសដែលអ្នកជំនាញផ្តល់ជូន។ លោកបន្តថា ដើមឡើយមុនជ្រើសរើសសិប្បកម្មនេះ អ្នកជំនាញបានចុះទៅទីតាំងផ្ទាល់ ដោយបានផ្តល់បច្ចេកទេស និងហាមមិនឱ្យយកដីទីទួលបុរាណក្បែរនោះមកផលិតឡើយ។

បន្ថែមពីនេះ តាមការបញ្ជាក់ពីលោក សារាយ គឹមហួល ឥដ្ឋបុរាណដែលយកមកជួសជុលប្រាសាទគឺមានទំហំធំ ក្រាស់ និងម៉ដ្ឋល្អជាងឥដ្ឋធម្មតា។ ចំណែកការបញ្ជាទិញ គឺទៅតាមទំហំនិងគម្រោងប្រចាំឆ្នាំនៅតាមការដ្ឋាននីមួយៗ ហើយការដ្ឋានដែលអាជ្ញាធរជាតិអប្សរាយកមកជួសជុល មានដូចជានៅប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទលលៃ ប្រាសាទអកយំ ប្រាសាទបាតជុំ។ល៕
















អត្ថបទ និងរូបភាព៖ នាយកដ្ឋានផ្សព្វផ្សាយ
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ក្រុមការងារចុះបញ្ជីបេតិកភណ្ឌរូបីនៃអាជ្ញាធរជាតិអប្សរា សម្រេចចុះបញ្ជីវត្ថុសិល្បៈបានចំនួន៧១១បំណែក ដែលប្រមូលបានពីប្រជាជននិងនៅតាមប្រាសាទទាំង៩១ក្នុងរមណីយដ្ឋានអង្គរ ឱ្យមានសុវត្ថិភាពនិងមានអត្តសញ្ញាណត្រឹមត្រូវ សម្រាប់ជាប្រយោជន៍ប្រើប្រាស់ទៅថ្ងៃក្រោយ។
១៖ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» ស្ម័គ្រចិត្តរុះរើសំណង់ប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធនិងសម្បទាទេសចរណ៍ជាលើកទី២
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ ម្ចាស់ភោជនីយដ្ឋាន «ផ្ទះបាយតានីខ្មែរអង្គរ» បានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយខ្នងបន្ថែមទៀត ដែលជាអតីតភោជនីយដ្ឋាន «ភ្នំស្រី» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត។
FirstPrev12345...319320NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
19266
Yesterday
:
17986
This Week
:
37252
This Month
:
0037252
Total
:
010974236