NEWS

ពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនរបស់អ្នកស្រុកអង្គរ

Published on 25 January 2020 01:14 PM Post By ៖ Apsara National Authority

នៅព្រឹកថ្ងៃសៅរ៍ ១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជនទាំងប្រុស ស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ដែលស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

បឹងធំមួយនេះ អ្នកភូមិអភិរក្សត្រីទុកមិនឱ្យមានការនេសាទផ្តេសផ្តាសនោះឡើយ គឺសម្រាប់តែរកត្រីរួមគ្នាដើម្បីយកមកធ្វើជាចង្ហាន់ប្រគេនព្រះសង្ឃក្នុងថ្ងៃឡើងមាឃ ឬឡើងអ្នកតាដែលប្រារព្ធធ្វើឡើងនៅថ្ងៃ២៧ ខែមករា ឆ្នាំ២០២០ និងធ្វើម្ហូបសម្រាប់គ្រួសារ ព្រមទាំងទទួលភ្ញៀវ ដែលជាទំនៀមរបស់អ្នកស្រុកអង្គរប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។

នៅម៉ោង៧ព្រឹក គណៈកម្មការភូមិ បាញ់កាំជ្រួច បន្លឺស្នូរជាសញ្ញា អនុញ្ញាតឱ្យចុះចាប់ត្រីបានហើយ។ ដោយឡែកការរកត្រីនេះ អនុញ្ញាតឱ្យប្រជាជនក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឱ្យតែប្រជាជនភូមិក្រៅចុះចាប់នោះឡើយ និងប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឈ្នាងអង្រុត និងសំណាញ់ជាដើម។

ចំពោះការចាប់ត្រីនេះ គណៈកម្មការបានកំណត់ជាពីរផ្នែក។ ជាដំបូងប្រជាជនទាំងអស់អាចរកត្រីទុកសម្រាប់ខ្លួនឯងផ្ទាល់ រីឯមួយផ្នែកនៃបឹងដែលដាក់សម្រាស់ការពារមិនឱ្យចាប់ពីដំបូងនោះ ត្រូវចាប់ទុករួមសម្រាប់ធ្វើទឹកនំបញ្ចុកប្រគេនព្រះសង្ឃ។

លោក ពេជ្រ ឃិន មេភូមិ ភូមិបង្កោង និងជាគណៈកម្មការរៀបចំ បានរៀបរាប់ថា ដោយនៅឆ្នាំនេះខ្សត់ទឹកភ្លៀង និងមិនមានទឹកធំផង ទើបមិនសំបូរត្រី ហើយគណៈកម្មការគ្រប់គ្រង និងអភិរក្សបឹងបានប្រលែងកូនត្រីប្រមាណ ១៥០០ក្បាល កាលពីអំឡុងខែ១០ ឆ្នាំ២០១៩ ដើម្បីរក្សាទិន្នផលត្រីដើម្បីបានផ្គត់ផ្គង់កម្មវិធីនៅឆ្នាំនេះបន្ត។

លោកបន្តថា ការចាប់ត្រីឡើងមាឃនេះ មានជាយូរយារមកហើយ រៀងរាល់ខែមាឃ បន្ទាប់ពីបញ្ចប់ការច្រូតកាត់ និងដាក់ស្រូវក្នុងជង្រុករួចរាល់។ លោកបញ្ជាក់ថា ថ្វីបើកម្មវិធីនេះមានជាយូរមកហើយ តែការរៀបចំបានគគ្រឹគគគ្រេងប្រមាណជាង១០ឆ្នាំកន្លងមកនេះ នៅពេលលោកមានតួនាទីជាមេភូមិក្នុងភូមិបង្កោង។ លោកតែងតែអប់រំប្រជាជនក្នុងភូមិ និងអ្នកណាក៏ដោយដែលនឹងក្លាយជាអ្នកដឹកនាំបន្តវេណពីលោក ធ្វើយ៉ាងណាថែរក្សាទនៀមទម្លាប់នេះឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយនាពេលអនាគត។

លោកស្រី ឆៃ ណាត ដៃមមាញឹកចាប់ត្រី ដោយដៃម្ខាងកាន់អង្រុត ដៃម្ខាងរាវរកត្រីក្នុងអង្រុត បាននិយាយដោយទឹកមុខរីករាយថា ខ្ញុំបានមករកត្រីជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះបានក្រោកមកជាមួយអ្នកភូមិតាំងពីម៉ោង៥ មកម្ល៉េះ។ លោកស្រីបន្តថា ឆ្នាំនេះមិនសូវសំបូរត្រីដូចឆ្នាំមុនៗនោះទេ ដោយសារតែឆ្នាំនេះមិនមានទឹកធំ មានតែទឹកភ្លៀងប៉ុណ្ណោះ បណ្តាលឱ្យទិន្និផលត្រីធ្លាក់ចុះ។

តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យឡើងមាឃឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិក ភណ្ឌអរូបីជាច្រើនប្រតិបត្តិដោយអ្នកស្រុកអង្គរ។

គួរបញ្ជាក់ថា រៀងរាល់ថ្ងៃ១ កើត ខែមាឃ ប្រជាជនតែងតែរកត្រីរួមគ្នាដើម្បីយកត្រីមកធ្វើម្ហូប និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃសម្រាប់ថ្ងៃ៣កើត ខែមាឃ ដែលជាថ្ងៃឡើងមាឃ ឬឡើងអ្នកតា៕






















អត្ថបទ និងរូបភាពលោក៖ លោក យី សុថា
ក្នុងងឱកាសថ្ងៃខួបកំណើតដ៏ឧត្តុងឧត្តមគម្រប់៦៩ឆ្នាំឈានចូល៧០ឆ្នាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក ភ្នាក់ងារ និងពលករទាំងអស់នៃអាជ្ញាធរជាតិអប្សរា សូមអនុញ្ញាតចូលរួមសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមគោរពជូនពរសិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមមានអាយុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រាសចាកពីរោគាព្យាធិទាំងឡាយទាំងពួង ដើម្បីដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានជោគជ័យថ្មីៗថែមទៀត។

យើងខ្ញុំសូមសម្ដែងនូវមោទកភាពនិងការគោរពកោតសរសើរបំផុតចំពោះ សម្ដេចអគ្គមហាសេនា-បតីតេជោ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ប្រទេសជាតិទទួលបាននូវឯកភាពទឹកដី បង្រួបបង្រួមជាតិ មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរាល់សមិទ្ធផលជាច្រើនលើគ្រប់វិស័យជូនសង្គមជាតិគ្រប់កាលៈទេសៈ ទាំងនៅក្នុងប្រទេសនិងលើឆាកអន្តរជាតិ បម្រើឱ្យឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជនរួមរស់ជាមហាគ្រួសារប្រកបដោយសុភមង្គលនិងវិបុលភាព។ ឧត្តមភាពនិងកិត្យានុភាពជាតិនៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានលើកកម្ពស់នៅក្នុងក្របខណ្ឌតំបន់ និងពិភពលោកតាមរយៈសកម្មភាពការទូតដ៏ប៉ិនប្រសប់ និងការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេច។ ជាក់ស្ដែងក្នុងនាមជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សម្ដេច បានលះបង់ទាំងកម្លាំងកាយចិត្ត ព្រមទាំងធនធានផ្ទាល់របស់សម្ដេច ដើម្បីបុព្វហេតុប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ជាថ្មីម្ដងទៀត ឆ្លៀតក្នុងឱកាសដ៏ប្រពៃវិសេសវិសាលនេះផងដែរ យើងខ្ញុំសូមលើកហត្ថបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ឫទិ្ធបារមីខ្លាំងក្លា ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារ ប្រោះព្រំនូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្ដេចអគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមមានជន្មាយុយឺនយូរ សុខុមាលភាពបរិបូរណ៍ និងសូមសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ក្នុងដំណើរការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាព ស្ថិរភាព សម្បូរសប្បាយរុងរឿង និងអភិវឌ្ឍន៍លើគ្រប់ វិស័យជានិច្ចនិរន្តរ៍តរៀងរហូតទៅ។









ដំណើរការជួសជុលប្រាសាទអកយំមកដល់ឆ្នាំ២០២០មានរយៈពេលជិតមួយឆ្នាំហើយ ដែលក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងសង្គ្រោះឱ្យរួចផុតពីហានីភ័យ ដើម្បីឱ្យបុរាណដ្ឋានមួយនេះមានភាពរឹងមាំ ស្រស់ស្អាត និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ សម្រាប់ទទួលស្វាគមន៍ទេសចរគ្រប់ទិសទីមកទស្សនាឱ្យបានច្រើនកុះករ។
ព្រះបដិមាសីសៈចំនួន២ មានទេវតាចំនួន១ អសុរា(យក្ស)ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ និងនគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹកនៅខាងកើតខ្លោងទ្វារខ្មោច នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
នៅរសៀលថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ ប្រតិភូអាជ្ញាធរជាតិអប្សរា ដឹកនាំដោយឯកឧត្តម គឹម សុធិន អគ្គនាយករង តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានអញ្ជើញចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ សារឿន នៅគេហដ្ឋានឯកឧត្តម ស្ថិតនៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបង្កប់ទុយោដើម្បីរៀបចំប្រព័ន្ធទឹកសម្រាប់ស្រោចស្រពស្មៅក្នុងបរិវេណប្រាសាទអង្គរវត្ត ដែលមានទំហំជិត១២ហិកតា។
FirstPrev12345...303304NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1429
Yesterday
:
1622
This Week
:
01429
This Month
:
0011409
Total
:
010599507