NEWS

អាជ្ញាធរជាតិអប្សរាមានសុទិដ្ឋិនិយមអំពីកំណើននៃទេសចរណ៍កីឡា

Published on 19 January 2020 02:04 PM Post By ៖ Apsara National Authority

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកំណើនទេសចរណ៍កីឡា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡា និងទេសចរណ៍ផ្សេងៗរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជះឥទ្ធិពលវិជ្ជមានដល់វិស័យទេសចរណ៍ជាតិ ពិសេសខេត្តសៀមរាប ដើម្បីរួមចំណែកស្រូបទាញកំណើនទេសចរណ៍ឡើងវិញ ។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងពិធីប្រគល់មេដាយជ័យលាភីដល់កីឡាករ-កីឡាការិនី រត់ចម្ងាយ ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ នៃទិវារត់ប្រណាំងចម្ងាយឆ្ងាយនៅរមណីយដ្ឋានអង្គរ Angkor Ultra Trial លើកទី៥ នៅរសៀលថ្ងៃទី១៨ ខែមករានេះ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយក៏មានការចូលរួមពីឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងឯកអគ្គរដ្ឋទូតស្ថានទូតបារាំងប្រចាំកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ថាព្រឹត្តិការណ៍ទេសចរណ៍កីឡាពិតជាមានការទាក់ទាញ ពិសេសតំបន់អង្គរ គឺជាដែកឆក់មួយដើម្បីទាក់ទាញទេសចរណ៍អន្ដរជាតិ ។ ដូច្នេះការយករមណីយដ្ឋានអង្គរជាកន្លែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍កីឡាពិតជាទាញផលចំណេញពីការចូលរួម ដ្បិតវត្តមានរបស់អ្នកកីឡាទាំងនោះ ត្រូវចំណាយទាំងពេលវេលា និងធនធានច្រើននៅកម្ពុជា ។

ឯកឧត្តម បន្ដថា «ខ្ញុំគិតថា ការកើនឡើង អ្នកចូលរួមលក្ខណៈកីឡានេះ នឹងក្លាយជាផលល្អ សម្រាប់ទេសចរណ៍ស្រុកយើង ។ ទន្ទឹមជាមួយគ្នា ដើម្បីចូលរួមទាក់ទាញទេសចរណ៍មកស្រុកខ្មែរឲ្យច្រើងជាងមុន អាជ្ញាធរអប្សរារបស់យើង ក៏បានរៀបចំហេដ្ឋារចនាសម្ព័ន្ធច្រើនដែរ ជាក់ស្ដែងផែនការឆ្នាំ២០២០ មានការស្ថាបនាផ្លូវ និងការធ្វើតំបន់មុខអង្គរវត្តឲ្យបៃតង់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំទៀត បន្ទាប់ពីមានផែនការ ៤ឆ្នាំកន្លងទៅ ហើយឆ្នាំនេះ យើងនឹងសម្រេចលទ្ធផលឲ្យបាន ដើម្បីស្រូបទាញភ្ញៀវទេសចរបរទេសឲ្យបានច្រើនឡើងវិញ» ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែមករានេះ វិញ្ញាសាចំនួន ៤ បានបញ្ចប់ហើយ រួមមានវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ ។ នៅឡើយតែវិញ្ញាសារត់ចម្ងាយឆ្ងាយ ១២៨គីឡូម៉ែត្រ ដែលត្រូវបន្ដរត់ រហូតដល់រសៀលថ្ងៃទី១៩ ខែមករាស្អែក បន្ទាប់ពីពួកគេ បានចេញដំណើរពីទីលានប្រជល់ដំរី កាលពីវេលាម៉ោង ៤ទាបភ្លឺនៅព្រឹកថ្ងៃសៅរ៍នេះ៕



















អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។
គិតត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលអាជ្ញាធរជាតិអប្សរាត្រូវបានបង្កើតឡើង អនុលោមទៅតាមគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង៥ សម្រាប់លក្ខខណ្ឌនៃការចុះបញ្ជីរមណីយដ្ឋានអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បាននាំគ្នាសម្អាតបរិស្ថាន រៀបចំអនាម័យនៅក្តារបែន និងតាមបរិវេណប្រាសាទអង្គរវត្តទាំងមូល ដើម្បីលើកកម្ពស់សោភ័ណភាពក្នុងប្រាសាទ និងសុខុមាលភាពភ្ញៀវទេសចរដែលចូលមកទស្សនាក្នុងប្រាសាទដ៏ល្បីល្បាញមួយនេះ មិនឱ្យមានផលប៉ះពាល់ដល់សុខភាពនិងអារម្មណ៍ក្នុងពេលទស្សនា៕
បំណែកជើងបដិមាមួយត្រូវបានក្រុមការងារជួសជុលប្រាសាទទន្លេស្ងួតនៃអាជ្ញាធរជាតិអប្សរារកឃើញកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

បំណែកជើងបដិមានេះត្រូវបានរកឃើញនៅទីតាំងដែលមានចម្ងាយត្រឹមតែ១ម៉ែត្រពីចុងជើងនៃទ្វារបាលដែលបានរកឃើញកាលពីឆ្នាំ២០១៧ ដោយគម្រោងស្រាវជ្រាវរវាងអាជ្ញាធរជាតិអប្សរា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) និងវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍នៃប្រទេសសិង្ហបុរី (ISEAS)។
FirstPrev12345...289290NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
11079
Yesterday
:
26968
This Week
:
38047
This Month
:
0182489
Total
:
010138636