ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យតាមដានការងាររៀបចំសណ្តាប់ធ្នាប់នៅបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2020 01:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងជុំវិញប្រាសាទអង្គរវត្ត ដើម្បីរៀបចំកែលម្អសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរឡើង។

ក្នុងការចុះពិនិត្យទីតាំងផ្ទាល់នេះ ឯកឧត្តម ហង់ ពៅ បានផ្តល់ជាអនុសាសន៍ឱ្យរុះរើរោងឆ្មាំដែលមិនចាំបាច់និងកែប្រែទីតាំងនេះសម្រាប់ដាំស្មៅ និងដាំដើមឈើ ដោយកែប្រែរោងអភិរក្សអង្គរវត្តខាងត្បូង រៀបចំឱ្យមានសណ្តាប់ធ្នាប់ ហើយមួយផ្នែកនៃរោងអភិរក្សរៀបចំជាទីស្នាក់ការបុគ្គលិក ឆ្មាំ ភ្នាក់ងារទេសចរណ៍វិញ។

សូមបញ្ជាក់ថា ក្រៅពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាព ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ រៀបចំ កែលម្អ និងស្វែងរកដំណោះស្រាយរួម សំដៅធ្វើយ៉ាងណា ប្រែក្លាយរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់៕










អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/លោក យី សុថា
នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
3451
ម្សិលមិញ
:
4114
សប្តាហ៍នេះ
:
125032
ខែនេះ
:
0242331
សរុប
:
011704927