ព័ត៌មានថ្មីៗ

អគ្គនាយកអាជ្ញាធរជាតិអប្សរាចុះពិនិត្យតាមដានការងាររៀបចំសណ្តាប់ធ្នាប់នៅបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 16 ខែ មករា ឆ្នាំ2020 01:43 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រធាននាយកដ្ឋាន មន្រ្តី-បុគ្គលិកជំនាញពាក់ព័ន្ធ ចុះពិនិត្យមើលទីតាំងជុំវិញប្រាសាទអង្គរវត្ត ដើម្បីរៀបចំកែលម្អសណ្តាប់ធ្នាប់ឱ្យកាន់តែប្រសើរឡើង។

ក្នុងការចុះពិនិត្យទីតាំងផ្ទាល់នេះ ឯកឧត្តម ហង់ ពៅ បានផ្តល់ជាអនុសាសន៍ឱ្យរុះរើរោងឆ្មាំដែលមិនចាំបាច់និងកែប្រែទីតាំងនេះសម្រាប់ដាំស្មៅ និងដាំដើមឈើ ដោយកែប្រែរោងអភិរក្សអង្គរវត្តខាងត្បូង រៀបចំឱ្យមានសណ្តាប់ធ្នាប់ ហើយមួយផ្នែកនៃរោងអភិរក្សរៀបចំជាទីស្នាក់ការបុគ្គលិក ឆ្មាំ ភ្នាក់ងារទេសចរណ៍វិញ។

សូមបញ្ជាក់ថា ក្រៅពីកិច្ចការអភិរក្សនិងអភិវឌ្ឍន៍ដោយចីរភាព ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ រៀបចំ កែលម្អ និងស្វែងរកដំណោះស្រាយរួម សំដៅធ្វើយ៉ាងណា ប្រែក្លាយរមណីយដ្ឋានអង្គរឱ្យមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់៕










អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន/លោក យី សុថា
ក្នុងពិធីបើកកិច្ចប្រជុំពេញអង្គរ ICC-Angkor លើកទី២៣ នៅព្រឹកថ្ងៃទី២៥ មករា ឆ្នាំ២០១៧នេះ សហប្រធានដឹកនាំកិច្ចប្រជុំ បានប្រកាសពីមរណភាពរបស់ឯកឧត្តម ឃួន ឃុននាយ អតីតអគ្គនាយករងអាជ្ញាធរជាតិអប្សរា។ ឯកឧត្តម បានទទួលមរណភាពដោយរោគាពាធកាលពីរាត្រីថ្ងៃទី២៤ មករា នៅប្រទេសកាណាដា។
កិច្ចប្រជុំគណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងកិច្ចប្រជុំពេញអង្គលើកទី២៣ បានចាប់ផ្តើមដំណើរការហើយនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។ កិច្ចប្រជុំនេះ នឹងដំណើរការរយៈពេលពេញ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ដែលធ្វើឡើងនៅស្នាក់ការអាជ្ញាធរជាតិអប្សរា។
កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការអភិរក្សជួសជុលប្រាសាទនាពេលអនាគត ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០១៧នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរអប្សរា បានដឹកនាំក្រុមការងារ និងអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារមួយចំនួនក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ ក្នុងនោះអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ បានថ្លែងនូវការកោតសរសើរ និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍នានា ដែលបាននិងកំពុងដំណើរការក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ថ្នាក់ដឹកនាំសំខាន់ៗនៃអាយស៊ីស៊ីអង្គរ រួមមាន អាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូ និងសហប្រធានអាយស៊ីស៊ីអង្គរទាំងពីរគឺប្រទេសបារាំងនិងជប៉ុន បានជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
2611
ម្សិលមិញ
:
55244
សប្តាហ៍នេះ
:
57855
ខែនេះ
:
0002611
សរុប
:
013694065