ព័ត៌មានថ្មីៗ

គណៈប្រតិភូរមណីយដ្ឋានហ័ងសានបំពេញទស្សនកិច្ចក្នុងរមណីយដ្ឋានអង្គរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងទេសចរណ៍

បានផ្សាយនៅ ថ្ងៃទី 14 ខែ មករា ឆ្នាំ2020 01:32 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ឯកឧត្តម សុខ សង្វារ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរា បានអនុញ្ញាតឲ្យគណៈប្រតិភូរមណីយដ្ឋានហ័ងសាន ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Zhao Ming ប្រធានការិយាល័យកិច្ចការបរទេស ចូលជួបសម្តែងការគួរសម និងពិភាក្សាពីកិច្ចការងារ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌និងទេសចរណ៍ ឲ្យកាន់តែប្រសើរជាងមុន ហើយបន្តការចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងរមណីយដ្ឋានអង្គរនិងហ័ងសាន នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ។

ក្នុងជំនួបពិភាក្សានេះ ឯកឧត្តម សុខ សង្វារ មានប្រសាសន៍ថា កន្លងមក អាជ្ញាធរជាតិអប្សរានិងគណៈប្រតិភូហ័ងសាន បានធ្វើកិច្ចសហប្រតិបត្តិការរវាងរមណីយដ្ឋានអង្គរនិងហ័ងសាន ដោយមានការធ្វើការតាំងពិរពណ៌រមណីយដ្ឋានហ័ងសាន នៅបន្ទាយស្រី និងបានធ្វើការតាំងពិរពណ៌រមណីយដ្ឋានអង្គរនៅហ័ងសាន ខេត្តអានហ៊ុយ ប្រទេសចិន។ ឯកឧត្តម បានលើកផងដែរ អំពីការពង្រីកនូវការផ្សព្វផ្សាយតំបន់បេតិកភណ្ឌទាំងពីរ ឲ្យបានជ្រួតជ្រាបដល់ពិភពលោក និងធ្វើឲ្យតំបន់បេតិកភណ្ឌទាំងនោះកាន់តែជិតស្និទ្ធនឹងគ្នាថែមទៀត។

លោក Zhao Ming ប្រធានការិយាល័យកិច្ចការបរទេស បានលើកសរសើរនូវភាពអស្ចារ្យនៃ រមណីយដ្ឋានអង្គរ និងកិច្ចការអភិរក្សរបស់អាជ្ញាធរជាតិអប្សរា។ ហើយជាពិសេសទៅទៀតលោកថ្លែងថា លោកនឹងផ្សព្វផ្សាយរមណីយដ្ឋានអង្គរនៅរមណីយដ្ឋានហ័ងសាន និងតំបន់ ផ្សេងៗទៀតនៅក្នុងប្រទេសចិនតាមលទ្ធភាពដែលអាចធ្វើបាន ដើម្បីទាក់ទាញទេសចរឲ្យមក ទស្សនាអង្គរ។

ជំនួបលើកនេះជាកិច្ចពិភាក្សាបន្ថែមទៀត ដើម្បីឈានទៅដល់ការបន្តចុះអនុស្សរណៈនៃការ យោគយល់គ្នារវាងថ្នាក់ដឹកនាំស្ថាប័នទាំងពីរនាពេលខាងមុខ៕















អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហាប់ គឹមអាន
នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំតាមរយៈវីដេអូ Conference ជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងបំណងដើម្បីពិភាក្សាកិច្ចការ និងដោយះស្រាយការងារបន្ទាន់មួយចំនួន៕
ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៣គោលដៅ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា ដែលមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ ចំនួន២គោលដៅផ្សេងៗគ្នា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
គម្រោងកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត បាននិងកំពុងបន្តសកម្មភាពរបស់ខ្លួនទៅមុខជានិច្ច ក្នុងនោះអាជីវករជាបន្តបន្ទាប់ បានស្ម័គ្រចិត្តរុះរើសំណង់អាគារ និងតូបលក់ដូរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរជាតិអប្សរាមានលទ្ធភាពក្នុងការសម្រេចឱ្យបានគម្រោងដ៏មានសារសំខាន់មួយនេះ។
១៖សារលិខិតថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល
សូមថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា សូមព្រះមហាក្សត្រី ទ្រង់ប្រកបដោយ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាញភ្លឺថ្លាត្រចះត្រចង់ និង

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0770
ម្សិលមិញ
:
3210
សប្តាហ៍នេះ
:
07835
ខែនេះ
:
0250574
សរុប
:
011713170