ព័ត៌មានថ្មីៗ

និស្សិតស្ថាបត្យកម្មបង្ហាញការប្រកួតប្រជែងស្ថាបត្យកម្ម កែលម្អកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន

បានផ្សាយនៅ ថ្ងៃទី 14 ខែ មករា ឆ្នាំ2020 01:21 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ)នឹងត្រូវធ្វើការកែលម្អដោយមានការចូលរួមប្រកួតប្រជែងស្នាដៃរបស់និស្សិតមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យបញ្ញាសាស្រ្ត វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៃរាជធានីភ្នំពេញ។ តាមរយៈការកែលម្អនេះ កំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នឹងមានសួនច្បារ ផ្លូវដើរ ផ្លូវកង់ ចិញ្ចើមថ្នល់ស្អាត ដាំដើមឈើបន្ថែម និងធ្វើឱ្យប្រឡាយសងខាងផ្លូវមានទឹកជាប្រចាំ។

ជាក់ស្តែងការប្រកួតប្រជែងនេះមាននិស្សិតផ្នែកស្ថាបត្យកម្មសរុប៤៥នាក់ ចែកជា៩ក្រុម បានធ្វើបទបង្ហាញនូវគំនិតនិងទស្សនៈអំពីគម្រោងកែលម្អកំណាត់ផ្លូវសម្តេចវិបុលបញ្ញា សុខ អាន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ជ័យលាភីដែលទទួលបានលេខមួយនឹងទទួលបានការឧបត្ថម្ភប្រាក់លើកទឹកចិត្តចំនួន ៤,០០០,០០០ រៀល លេខ២ចំនួន១,០០០,០០០ រៀល និងលេខ៣ទឹកប្រាក់៥០០,០០០រៀល៕



























អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក ហាប់ គឹមអាន
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។
កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
0976
ម្សិលមិញ
:
5927
សប្តាហ៍នេះ
:
06903
ខែនេះ
:
0233767
សរុប
:
012059398