NEWS

ការងាររៀបចំសោភណភាពនៅមុខប្រាសាទព្រះពិធូរ នឹងជួយលើកកម្ពស់តម្លៃបេតិកភណ្ឌ និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ

Published on 10 January 2020 01:08 PM Post By ៖ Apsara National Authority

នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។ ក្នុងជំនួបដ៏មានសារសំខាន់នោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែលរាជរដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាពប្រើប្រាស់ព័ត៌មានដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយចំនួនដូចជា លំនៅដ្ឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន ភ្នំពេញ សៀមរាប និងបាត់ដំបង។
rn
rnបន្ថែមពីនេះ លោក តាណាកា កូតារ៉ុ ក៏បានសុំយោបល់ពីអាជ្ញាធរជាតិអប្សរាលើគោលការណ៍រៀបចំឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នជប៉ុនដែលកំពុងចូលរួមកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ជប៉ុនចង់បង្កើតកម្មវិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់តែទូលំទូលាយមួយកម្រិតទៀត។
rn
rnឆ្លើយតបចំពោះការលើកឡើងខាងលើនេះ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានស្វាគមន៍ និងកោតសរសើរចំពោះគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA។ ឯកឧត្តមអគ្គនាយកយល់ថា នេះជាកិច្ចការដែលអាជ្ញាធរជាតិអប្សរាចង់បាននាពេលអនាគតដូចជារៀបចំ Smart Cities រួមនិងការចង់ក្រងឯកសារនានាពីកិច្ចការអភិរក្សជាដើម។ ឯកឧត្តមអគ្គនាយក ជំរុញឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីឱ្យគម្រោងនេះពន្លឿនការអនុវត្តនាពេលឆាប់ខាងមុខ៕
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rnអត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
rnរូបភាព៖ ហ៊ុំ រិទ្ធី
សិស្សានុសិស្សចំនួន៤៧នាក់មកពីសាលានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដឹកនាំដោយលោក យស សា ប្រធានអង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានចុះមកដាំដើមស្វាយចំនួន១០០ដើមនៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអបអរទិវាដាំកូនឈើ និងចូលរួមការងារសង្គម។
ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមដំណើរដោយអ្នកជំនាញអន្តរជាតិលោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រនៃICC-Angkor និងថ្នាក់ដឹកនាំមួយចំនួនទៀត បានចុះពិនិត្យការដ្ឋានជួសជុលទំនប់បារាយណ៍ទឹកថ្លាផ្នែកខាងលិច ដែលបានជួសជុល៣ដំណាក់កាលរួចមកហើយ ដែលមានប្រវែងសរុប១០៦០ម ហើយគ្រោងនឹងបន្តដំណាក់កាលទី៤ទៀត។
វត្តមានរបស់សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ហើយត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ឥឡូវនេះបង្កើតបានកូន២ក្បាលហើយ។
នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ និងមន្រ្តី/បុគ្គលិកនៃ អាជា្ញធរជាតិអប្សរាបាននាំយកអង្ករ១០ការុង និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទកោសាស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លកា្រម ក្រុង-ខេត្តសៀមរាបកំពុងជួបប្រទះការខ្វះខាតចង្ហាន់។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
3441
Yesterday
:
3210
This Week
:
10506
This Month
:
0253245
Total
:
011715841