NEWS

ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាចូលរួមអបអរការប្រារព្ធខួបទី៤១ឆ្នាំនៃថ្ងៃ០៧ មករា ១៩៧៩

Published on 07 January 2020 12:50 PM Post By ៖ Apsara National Authority

មកដល់ពេលនេះ៤១ឆ្នាំហើយ (០៧ មករា ១៩៧៩-០៧ មករា ២០២០) ដែលប្រជាជនខ្មែរក្នុងព្រះរាជារាណាចក្រកម្ពុជាបានទទួលសុខសន្តិភាព សេរីភាព ការអភិវឌ្ឍគ្រប់វិស័យ ដែលកើតចេញពីការបូជាសាច់ឈាមនិងអាយុជីវិតរបស់អតីតយុទ្ធជននៅលើសមរភូមិសង្គ្រាមនៃរបបយង់ឃ្នង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

ជាសក្ខីភាពនៃសុខសន្តិភាពនិងការរស់រានជាថ្មី នៅព្រឹកថ្ងៃទី០៧ មករា ២០២០ នេះដែរ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចូលរួមសម្តែងសេចក្តីគោរពដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់វីរៈយុទ្ធជនខ្មែរដែលបានពលីជីវិតដើម្បីបម្រើឱ្យបុព្វហេតុជាតិ មាតុភូមិ និងអាយុជីវិតរបស់មនុស្សខ្មែរគ្រប់រូប ដែលប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ថ្នាក់ដឹកនាំខេត្តសៀមរាប និងប្រជាជនជាច្រើននាក់នៅវិមានរំឭកគុណវីរៈយុទ្ធជននិងប្រារព្ធអង្គមិទ្ទិញនៅមុខព្រះរាជដំណាក់។

កូនចៅខ្មែរមិនភ្លេចឡើយចំពោះគុណូបការៈរបស់បុព្វបុរសដែលបានបូជាជីវិតជូនជាតិនិងប្រជាជន ឱ្យបានស្គាល់សុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្តែង ៤១ឆ្នាំដែលកើតចេញពីថ្ងៃ០៧ មករា ១៩៧៩ នាំឱ្យមានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វ័យ។ ក្នុងនោះតំបន់អង្គរក៏បានទទួលនូវការអភិរក្សនិងការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសង្គ្រោះអង្គរឱ្យរួចផុតពីហានិភ័យផងដែរ។

សូមឧទ្ទិសឱ្យថ្ងៃ០៧ មករា ជាថ្ងៃចងចាំពីការរស់រានជាថ្មីរបស់ជនជាតិខ្មែរ និងជាថ្ងៃដឹងគុណដល់វីរៈយុទ្ធជនដែលបានលះបង់ជីវិតសង្គ្រោះជាតិឱ្យផុតពីភ្លើងសង្គ្រាម ព្រមទាំងជាថ្ងៃដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងអភិរក្សដល់ប្រទេសជាតិ ប្រជាជនខ្មែរ និងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង៕









































នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ អាជ្ញាធរជាតិអប្សរា បានចែករំលែកបទពិសោធន៍នៃការគ្រប់គ្រងតំបន់រមណីយដ្ឋានអង្គរ ជូនចំពោះគណៈប្រតិភូនៃប្រទេសហ្វីលីពីន នៅទីស្នាក់ការនៃអាជ្ញាធរជាតិអប្សរា។
អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0056
Yesterday
:
3859
This Week
:
00056
This Month
:
0242795
Total
:
011705391