NEWS

ម្ចាស់ភោជនីយដ្ឋាន Chez sophéa & Matthieu អាជីវករគំរូដំបូងគេដែលបានស្ម័គ្រចិត្តរុះរើសំណង់ដើម្បីរួមចំណែកលើកកម្ពស់សោភ័ណភាពនិងគុណតម្លៃមុខប្រាសាទអង្គរវត្ត

Published on 02 January 2020 12:23 PM Post By ៖ Apsara National Authority

ភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន៣ខ្នងនៅមុខប្រាសាទអង្គរវត្ត ដែលបានដំណើរការតាំងពីឆ្នាំ១៩៩៣មក ដែលមានលោកស្រី អៀវ សុភ័ក្រកញ្ញា ជាម្ចាស់បានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួនទាំងស្រុង ហើយប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ ដើម្បីកែប្រែសោភ័ណភាពនិងរៀបចំសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត។

ដំណើរការរុះរើនេះ ចាប់ផ្តើមនៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ដឹកនាំដោយឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដោយមានការស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មពីម្ចាស់ភោជនីយដ្ឋាន។

លោកស្រី អៀវ សុភ័ក្រកញ្ញា បានលើកឡើងថា «អង្គរប្រៀបដូចជាផ្ទះខ្ញុំ អង្គរបានជួយខ្ញុំច្រើន ហើយក៏ដល់ពេលដែលខ្ញុំត្រូវជួយអង្គរវិញដែរ។ ខ្ញុំស្ម័គ្រចិត្តដោយរីករាយ នឹងចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដោយមិនមានភាពថ្នាំងថ្នាក់ឬការបង្ខិតបង្ខំ និងការស៊ូកប៉ាន់ណាមួយឡើយក្នុងការរើសំណង់នេះ។ ខ្ញុំដឹងថា អាជ្ញាធរជាតិអប្សរា នឹងកែលម្អទីនេះឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានស្អាត មានអនាម័យល្អ ឱ្យមានកន្លែងលក់ដូរស្តង់ដារតែមួយ ដើម្បីលើកមុខមាត់អង្គរ និងប្រទេសជាតិព្រមទាំងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង»។

ម្ចាស់ភោជនីយដ្ឋានរូបនេះ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលបានជួយសម្រួលដល់ការរុះរើនេះប្រកបដោយការយោគយល់គ្នាទៅវិញទៅមក។ លោកស្រី ក៏សង្ឃឹមថា អាជីវករទាំងអស់នឹងស្ម័គ្រចិត្តចូលរួមកែលម្អសោភ័ណភាពនិងសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត ដើម្បីឱ្យអាជ្ញាធរជាតិអប្សរាងាយស្រួលអនុវត្តការងារបានទាន់ពេលវេលា ដើម្បីជាប្រយោជន៍រួមទាំងពេលបច្ចុប្បន្ន និងទៅអនាគតឱ្យកាន់តែល្អប្រសើរឡើង។

តាំងនាមថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ឯកឧត្តម យិត ចាន់ដារដ្ឋ សូមកោតសរសើរដ៏ស្មោះដល់លោកស្រី សុភ័ក្រកញ្ញា ដែលព្រមសហការជាមួយក្រុមការងារដោយសុឆន្ទៈ និងជាគំរូដ៏ល្អគួរឱ្យគោរពចំពោះសណ្តានចិត្ត ក្នុងការប្រគល់ទីតាំងឱ្យអាជ្ញាធរជាតិអប្សរារៀបចំទីតាំងនេះឱ្យក្លាយជាទីលានបដិសណ្ឋារកិច្ចទេសចរណ៍កម្រិតអន្តរជាតិមួយ ដើម្បីសេចក្តីថ្នូរនិងភាពថ្កុំថ្កើងក្នុងរមណីយដ្ឋានអង្គរ។

អាជ្ញាធរជាតិអប្សរា នឹងអនុវត្តការដោះស្រាយបញ្ហាប្រឈមនិងការរុះរើសំណង់ជាបណ្តើរៗទៅតាមដំណាក់កាល ដើម្បីរៀបចំសណ្តាប់ធ្នាប់ក្នុងបរិវេណមុខប្រាសាទអង្គរវត្តឱ្យមានមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចត្រឹមត្រូវ និងទេសភាពបរិស្ថានល្អ ដើម្បីលើកមុខមាត់ប្រទេសជាតិ និងរមណីយដ្ឋានអង្គរឱ្យស័ក្តិសមជាបេតិកភណ្ឌពិភពលោក និងដួងព្រលឹងរបស់ជនជាតិខ្មែរគ្រប់រូប។

ឯកឧត្តមបន្តថា នៅចុងឆ្នាំ២០២០ មជ្ឈមណ្ឌលបដិសណ្ឋារកិច្ចទេសចរណ៍នឹងសាងសង់រួចរាល់ ដោយរួមមានទាំងសាលពិព័រណ៌ មណ្ឌលបម្រើសេវាកម្មលំដាប់អន្តរជាតិ កន្លែងលក់ដូរក្នុងស្រុកដែលមានស្តង់ដាររួម និងចំណតយានយន្តល្អស្អាត។

រីឯនៅមុខអង្គរវត្តនឹងរៀបចំឱ្យមានភាពបៃតងដោយការដាំស្មៅនិងកូនឈើដើម្បីឱ្យបរិស្ថានស្អាត និងមានសារមន្ទីរលម្ហមួយដែលតាំងដោយរូបចម្លាក់ផ្សេងៗ ដើម្បីឱ្យភ្ញៀវអាចដើរទស្សនាបានទាំងក្នុងនិងក្រៅប្រាសាទ ជំនួសដោយភាពកខ្វក់ និងភាពអនាធិបតេយ្យដែលមាននាពេលបច្ចុប្បន្ន៕


















អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ទទួលជួបលោក ISHIDA Toru ប្រធានផ្នែកកិច្ចសហប្រតិបត្តិការអំពីបេតិកភណ្ឌវប្បធម៌នៃភ្នាក់ងារដើម្បីបេតិកភណ្ឌវប្បធម៌ជប៉ុន ដើម្បីសម្តែងការគួរសម និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការរួមគ្នានៃទំនាក់ទំនងដ៏ល្អប្រសើរ ដែលអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នជប៉ុនបានបំពេញនាពេលកន្លងមក ក្នុងតំបន់រមណីយដ្ឋានអង្គរ។
ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យបេតិកភណ្ឌ ក៏ដូចជាការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវរាល់ការងារសំខាន់ៗនិងសមិទ្ធផលក្នុងរយៈពេល២៥ឆ្នាំរបស់ខ្លួន នាថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរានឹងសហការជាមួយក្រុមហ៊ុនផ្កាឈូកនិងមូលនិធិផ្កាឈូក ដើម្បីរៀបចំតាំងពិព័រណ៍រូបភាពជាសាធារណៈស្តីពីការងារសំខាន់ៗនិងសមិទ្ធផលជាច្រើនដែលសម្រេចបាននាពេលកន្លងមក នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានភាសារបរទេស ចាប់ពីម៉ោង៨:៣០នាទីព្រឹក រហូតដល់ម៉ោង៥:៣០នាទីល្ងាច។
នៅថ្ងៃទី២៥ខែកុម្ភៈ ឆ្នាំ២០២០ នេះ គណៈកម្មការទី២ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម គតិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានប្រតិភូគណៈកម្មការទី២ និងសមាជិកប្រតិភូ ជួបសំណេះសំណាលជាមួយអាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអង្គរ ដើម្បីស្វែងយល់ពីវឌ្ឍនភាពរបស់អាជ្ញាធរជាតិអប្សរា និងវឌ្ឍនភាពរបស់គ្រឹះស្ថានអង្គរ នៅគ្រឹះស្ថានអង្គរ ខេត្តសៀមរាប។
ដើម្បីចូលរួមអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងទាក់ទាញទេសចរឱ្យចូលមកទស្សនាតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធផ្សេងៗ នឹងរៀបចំសៀមរាបសង្ក្រាន្ត នៅបរិវេណប្រាសាទអង្គរវត្ត ក្រោមប្រធានបទ «អង្គរ អតីតកាល បច្ចុប្បន្ន និងអនាគត» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៩រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈសរុបប្រមាណ១០៣នាក់ បានមកបំពេញទស្សនកិច្ចសិក្សានៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីសិក្សាស្វែងយល់ពីការងារ អភិរក្សប្រាសាទបុរាណនានាក្នុងតំបន់អង្គរ។
FirstPrev12345...293294NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
2
Today
:
4214
Yesterday
:
14427
This Week
:
41359
This Month
:
0322188
Total
:
010278335