ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាប្រកាសបិទចរាចរណ៍ឡើង-ចុះ វង់ទស្សនាជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន្ត នៅដើមឆ្នាំ២០២០

បានផ្សាយនៅ ថ្ងៃទី 01 ខែ មករា ឆ្នាំ2020 12:08 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

បច្ចុប្បន្នដោយកត្តាអាយុកាលនិងកត្តាផ្សេងៗទៀតបានបង្កឱ្យជាន់ទី៣ (ប្រាង្គកណ្តាល) នៃប្រាសាទបាយ័ន្ត មានភាពសឹករេចរិលនិងកំពុងប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរមួយចំនួន។

ក្នុងស្ថានភាពនេះ អ្នកជំនាញការចំពោះកិច្ចផ្នែកអភិរក្សនៃគណៈកម្មាធិការអន្តរជាតិកិច្ចគាំពារអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ (ហៅកាត់ថា អាយស៊ីស៊ី-អង្គរ) បានផ្តល់អនុសាសន៍ឱ្យបិទការទស្សនានៅជាន់ទី៣នៃប្រាសាទបាយ័ន្តដើម្បីផ្តល់លទ្ធភាពដល់ក្រុមអ្នកជំនាញសិក្សាអំពីការខូចខាត និងបញ្ហាប្រឈមនានា ដើម្បីរៀបចំផែនទីហានីនិភ័យ ព្រមទាំងកំណត់ទីតាំងអាទិភាពក្នុងការពង្រឹងស្ថានភាព និងជួសជុលផ្នែកដែលប្រឈមនឹងគ្រោះថ្នាក់ទាំងអស់នោះ។

ក្នុងន័យនេះ ដើម្បីថែទាំនិងការពារប្រាសាទ ក៏ដូចជាការគិតគូរយ៉ាងយកចិត្តទុកដាក់ដល់សុវត្ថិភាពភ្ញៀវទេសចរជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរា នឹងបិទចរាចរណ៍ឡើង-ចុះ វង់ទស្សនាជាន់ទី៣នៃប្រាសាទបាយ័ន្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នេះតទៅដោយទុកលទ្ធភាពឱ្យក្រុមការងារជំនាញផ្នែកអភិរក្សបំពេញការងាររបស់ខ្លួនរហូតបានរួចរាល់ជាស្ថាពរ។

ចំពោះទីតាំងទស្សនាសំខាន់ៗផ្នែកខាងក្រោមនៃប្រាសាទបាយ័នដែលមានចម្លាក់ក្បូរក្បាច់រចនាដ៏ល្អវិចិត្រ នៅបើកជាប្រក្រតីសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ៕





















ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅក្នុងខែពិសាខ នៅឯវាលព្រះមេរុ ស្ថិតនៅខាងជើងព្រះបរមរាជវាំងនៃរាជធានីភ្នំពេញសព្វថ្ងៃ តែឆ្នាំខ្លះព្រះរាជពិធីនេះក៏ធ្វើនៅតាមបណ្តាខេត្តដែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ។
ទំនប់ថ្នល់ដាច់ដែលទើបតែជួសជុលហើយ ដោយកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសហគមន៍ប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែន ឃុំខ្នង ស្រុកស្វាយលើ ត្រូវបានប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យឆ្លងតាមប្រពៃណី ដើម្បីអបអរសាទរនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ។
នារសៀលថ្ងៃទី១៣ ខែឧសភាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ៣:៤៥នាទី មានហេតុការណ៍ភ្លៀងធ្លាក់ និងខ្យល់បោកបក់យ៉ាងខ្លាំងនៅម្ដុំបរិវេណក្រុងអង្គរធំ មកប្រាសាទ អង្គរវត្ត។ ហេតុការណ៍នេះ បានបណ្ដាល ឲ្យមានដើមឈើធំតូចមួយចំនួនខ្លះបាក់មែក ខ្លះបាក់ដើមរលំមកលើផ្លូវ នៅទីតាំងតំបន់ប្រាសាទមួយចំនួនដូចខាងក្រោម៖
ក្នុងរយៈកាលប៉ុន្មានថ្ងៃកន្លងមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមយ៉ាងច្រើនអំពីការប្រទះឃើញថ្មចំនួន៣ដុំនិងបំណែកទូកធ្វើពីឈើនៅក្នុងបឹងទន្លេសាប ស្ថិតនៅទីតាំងភូមិមាត់ខ្លា ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៣៥គីឡូម៉ែត្រ ខាងត្បូងឆៀងខាងកើត ឃុំកំពង់ឃ្លាំង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3735
ម្សិលមិញ
:
4114
សប្តាហ៍នេះ
:
125316
ខែនេះ
:
0242615
សរុប
:
011705211