ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបូមទឹកបំពេញស្រះប្រាសាទអង្គរវត្តដើម្បីបង្កើនភាពទាក់ទាញ

បានផ្សាយនៅ ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ2019 10:37 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។

ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក បានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងអង្គរចាប់ពីថ្ងៃទី២៧ ខែធ្នូមក។ ការងារនេះនឹងប្រើពេលប្រមាណ១០ថ្ងៃ ដោយយកទឹកពីកសិន្ធុអង្គរវត្ត។ ជារៀងរាល់ឆ្នាំ ការងារបូមទឹកនេះចាប់ផ្តើមពីខែ កុម្ភៈតទៅ តែដោយសារឆ្នាំនេះរដូវវស្សាខ្លី ហើយអាកាសធាតុក្ដៅជាងរាល់ឆ្នាំបានធ្វើឱ្យទឹកក្នុងស្រះនេះឆាប់ស្រកដល់កម្រិតដែលត្រូវដាក់បំពេញបន្ថែម។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក បានឱ្យដឹងថា គោលបំណងនៃការងារនេះ គឺដើម្បីលើកតម្លៃទេសភាពវប្បធម៌ក្នុងបរិវេណប្រាសាទអង្គរវត្តឱ្យមានភាពស្រស់ស្អាត ក៏ដូចជាសម្រាប់ឱ្យភ្ញៀវទេសចរបានថតរូបភាពកំពូលប្រាសាទឆ្លុះទឹក ដែលកន្លងមកភ្ញៀវទាំងនោះមិនដែលរំលងការផ្តិតរូបភាពនៅទីនេះឡើយ។

គួរបញ្ជាក់ថា ការងារបូមទឹកនេះគឺធ្វើតែនៅស្រះខាងត្បូងតែប៉ុណ្ណោះ ដោយឡែកស្រះខាងជើងវិញក្រុមការងារនៃអាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលនិងស្ដារឡើងវិញ៕
















អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក
យោងតាមសេចក្តីសម្រេចរបស់អគ្គនាយកអាជ្ញាធរជាតិអប្សរា ចុះហត្ថលេខាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ បានសម្រេចលុបឈ្មោះ លោក សៀវ សុមិត្រា ជាបុគ្គលិកបម្រើការងារនៅក្នុងនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការ ដែលប្រព្រឹត្តិខុសធ្ងន់ធ្ងរនឹងច្បាប់ស្ថាប័ន ក៏ដូចជាច្បាប់សង្គម ចេញពីស្ថាប័នអាជ្ញាធរជាតិអប្សរាជាស្ថាពរចាប់ពីថ្ងៃចេញផ្សាយសេចក្តីជូនដំណឹងនេះតទៅ។
សាលិខិតជួនពរ
( ថ្ងៃទី 07 ខែ តុលា ឆ្នាំ2020 )
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា នាឱកាសខួបកំណើតគម្រប់៦០ឆ្នាំ ឈានចូល៦១ឆ្នាំ សូមលោកជំទាវបណ្ឌិត្យសភាចារ្
ជាចំណែកដើម្បីអភិរក្សពូជផ្កាព្រៃ ក៏ដូចជាការលម្អ និងទាក់ទាញភ្ញៀវទេសចរផងនោះ អាជ្ញាធរជាតិអប្សរា បាននិងកំពុងរៀបចំដាំដើមផ្កាព្រៃលម្អតាមបណ្ដោយផ្លូវនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ បច្ចុប្បន្ន គម្រោងនេះកំពុងរៀបចំនៅបរិវេណខាងមុខប្រាសាទអង្គរវត្ត និងពង្រីកការរៀបចំនៅតំបន់ជុំវិញបន្ថែមទៀត។
មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាជាតិអប្សរា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមរយៈពេល១ខែ ចាប់ពីខែតុលាដល់ខែវិចិ្ឆកា ឆ្នាំ២០២០ ដល់សិក្ខាកាមចំនួន១២០នាក់ មកពីនាយក ដ្ឋានគ្រប់គ្រងទឹក នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ នាយកដ្ឋានសណ្តាប់ធ្នាប់និងសហប្រតិបត្តិការ និងនាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន។
តាមការអះអាងរបស់អ្នកជំនាញទទួលបន្ទុកការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរបានឱ្យដឹងថា ចរាចរណ៍ចេញចូលប្រាសាទអង្គរវត្តតាមស្ពានហាលខាងលិចអាចនឹងចាប់ផ្តើមឡើងវិញនៅខែសីហា ឆ្នាំ២០២១ ខាងមុខ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1121
ម្សិលមិញ
:
7620
សប្តាហ៍នេះ
:
41776
ខែនេះ
:
0136455
សរុប
:
012905887