NEWS

សេចក្ដីជូនដំណឹងស្ដីពីការកាត់សម្អាតធាងត្នោតងាប់ៗដែលមានហានិភ័យ ស្ថិតនៅក្នុងបរិវេណប្រាសាទ និងខាងក្រៅប្រាសាទអង្គរវត្ត

Published on 27 December 2019 09:57 AM Post By ៖ Apsara National Authority
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖


ថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដែលមានការសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
តួប៉មចំនួន២នៃប្រាសាទគោកចក បែរមុខទៅទិសខាងកើតដែលប្រឈមនឹងការខូចខាតកម្រិតខ្ពស់ដោយសារការបំផ្លាញពីរុក្ខជាតិតូចធំជាច្រើនដុះលើប៉មប្រាសាទ ធ្វើឱ្យឫសឈើចាក់ចូលជ្រៅទៅក្នុងរចនាសម្ពន្ធឥដ្ឋបណ្តាលឱ្យជញ្ជាំងបែកជាពីរ ត្រូវបានអ្នកជំនាញអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងឱ្យផុតពីការបាក់រលំជាបន្តបន្ទាប់។
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានអាសយដ្ឋាននៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ស្លក្រាម ក្រុងសៀមរាប។
អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ ទៅលើ សោភ័ណភាព រួមទាំងសុវត្ថិភាពចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាតំបន់បេតិកភណ្ឌពិភពលោក។
មន្ត្រីបច្ចេកទេសនាយកដ្ឋានពាក់ព័ន្ធនៃអាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការ និងសំណូមពរពីអាជ្ញាធរមូលដ្ឋានសង្កាត់នគរធំ បានចុះពិនិត្យស្ថានភាពដើមឈើដែលដុះនៅលើដងផ្លូវពីខាងកើតប្រាសាទអង្គរវត្តដល់ខាងត្បូងប្រាសាទបន្ទាយក្តី ស្ថិតក្នុងភូមិក្រវ៉ាន់ និងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
14
Today
:
0989
Yesterday
:
20070
This Week
:
52311
This Month
:
0355819
Total
:
014798660