ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យស្ដារត្រពាំងបុរាណចំនួន៨នៅស្រុកពួកដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង

បានផ្សាយនៅ ថ្ងៃទី 24 ខែ ធ្នូ ឆ្នាំ2019 09:49 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។

ត្រពាំងបុរាណចំនួន៨កន្លែង ដែលនឹងធ្វើការស្ដារឡើងវិញ ត្រូវបាននាយកដ្ឋានជំនាញចុះវាយតម្លៃរួចហើយ និងយល់ថាគួរអនុញ្ញាតបាន ប៉ុន្តែការស្ដារនេះគួរជៀសវាងស្ដារយកទៅធ្វើអាជីវកម្ម ឬកេងចំណេញផលប្រយោជន៍ណាមួយ។ ត្រពាំងទាំង៨កន្លែងខាងលើ រួមមាន ១) ត្រពាំងកក់ ២) ត្រពាំងល្បើក ៣) ត្រពាំងវ៉េង ៤) ត្រពាំងតាស្នេហ៍ ៥) ត្រពាំងគក់ ៦) ត្រពាំងទ្រាស ៧) ត្រពាំងប្រនេត្រ និង៨ ត្រពាំងឈកស្នាយ។

ជាគោលការណ៍គឺអាជ្ញាធរជាតិអប្សរា តែងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននានាដែលមានបំណងស្ដារត្រពាំងបុរាណនានា ក្នុងបំណងរក្សាត្រពាំងឱ្យនៅគង់វង្សផង ជៀសវាងការយកទីតាំងនោះទៅប្រើប្រាស់អ្វីផ្សេង ឬចាក់ដីលុបតែម្ដងពេលវាកាន់តែរាក់។ បន្ថែមពីនេះ វាក៏ជាកិច្ចការងារថែរក្សា និងអភិរក្សនូវត្រពាំងបុរាណដែលនៅសេសសល់ ជៀសវាងមានជនខិលខូចលួចបន្លំយកធ្វើកម្មសិទ្ធិឯកជននៅពេលត្រពាំងបុរាណទាំងនេះមិនមានទឹក៕

អត្ថបទនិងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម ព្រះរាជាគណៈថ្នាក់ទោ សមាជិកថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ អមដំណើរដោយឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បាននិមន្តស្វែងយល់ការវិវត្តនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់។
នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២០ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន២ ដែល១មានរូបពេញលេញ និងមួយទៀតមានត្រឹមមួយបំណែក។
ព្រះគ្រូចៅអធិការវត្តព្រះឥន្ទទេពឱ្យដឹងថា ព្រះអង្គបានសម្រេចព្រះទ័យសាងសង់រោងឧបោសថធ្វើអំពីឈើបែបប្រពៃណី ដែលមិនប៉ះពាល់ដល់បុរាណដ្ឋានវិញ បន្ទាប់ពីអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាពិគ្រោះយោបល់ឃើញថា សំណង់ធ្វើពីបេតុងជាសំណង់អាចប៉ះពាល់ខ្លាំងដល់បុរាណដ្ឋាន ហេដ្ឋារចនាសម្ពន្ធសំណង់បុរាណនៅខាងក្រោមដីដោយមិនអាចរក្សាបាននូវស្ថាបត្យកម្មដើម។
នៅដើមខែឧសភា ឆ្នាំ២០២០ នេះ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរាបានបន្តអនុវត្តគម្រោងជួសជុលកែលម្អផ្លូវចំនួនពីរកំណាត់៖ គឺផ្លូវព័ទ្ធជុំវិញប្រាសាទបាយ័ន្ត និងផ្លូវភ្ជាប់ពីខាងជើងប្រាសាទបាយ័ន្តទៅដល់ខ្លោងទ្វារដីឆ្នាំង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
4317
ម្សិលមិញ
:
18654
សប្តាហ៍នេះ
:
76863
ខែនេះ
:
0224971
សរុប
:
010905624