NEWS

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យស្ដារត្រពាំងបុរាណចំនួន៨នៅស្រុកពួកដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង

Published on 24 December 2019 09:49 AM Post By ៖ Apsara National Authority
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
rn
rnក្នុងគោលបំណងថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ទំនៀមទម្លាប់ល្អ សង្គមសីលធម៌ក្នុងតំបន់ រក្សាអភិវឌ្ឍន៍ស៊ីចង្វាក់គ្នារវាង (ធម្មជាតិ ប្រាសាទ និងអ្នកស្រុក) ពោលគឺរវាង (បរិស្ថាន វប្បធម៌ និងសហគមន៍) បណ្ដុះគំនិតថ្មី ទម្លាប់ថ្មីដល់កុមារដើម្បីឱ្យកុមារមានទេពកោសល្យ ចេះគិតដោយខ្លួនឯង និងចេះដោះស្រាយបញ្ហាប្រឈមមុខដោយខ្លួនឯង។
rn
rnដោយឡែកសម្រាប់ឆ្នាំទី២ កម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ ដែលអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ ខែឧសភា ឆ្នាំ២០២០ មានរយៈពេល៦ខែក្នុង១ឆ្នាំ តាមរយៈអង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរាសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប ស្ថាប័នធានាគុណភាពជប៉ុន(JQA) និងសាកលវិទ្យាល័យSophiaនៃប្រទេសជប៉ុន អប់រំបរិស្ថានកុមារចំនួន៣៨៨នាក់ មកពីសាលាបឋមសិក្សាចំនួន៣ រួមមាន សាលាបឋមសិក្សាគោកគ្រឿល សាលាបឋមសិក្សាដូនឪ និងសាលាបឋមសិក្សាត្រពាំងស្វាយ។
rn
rnចំពោះគ្រូបង្គោល គឺជាគ្រូទទួលបន្ទុកថ្នាក់ទី៤ ទី៥ និងទី៦ ចំនួន១២នាក់មកពីសាលាបឋមសិក្សាទាំង៣ខាងលើ ទទួលបានការអប់រំបណ្តុះបណ្តាលពីអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ស្ថាប័នជប៉ុនJAQ និងសាកលវិទ្យាល័យ Sophia។ រីឯកម្មវិធីបណ្តុះបណ្តាលបែងចែកកុមារជាក្រុមៗដើម្បីឲ្យកុមារចេះដឹកនាំក្រុមធ្វើការងារតាមប្រធានបទរបស់ក្រុមរៀងៗខ្លួន។ ផ្ដល់ឱ្យកុមារនូវគំនិតបរិស្ថានដែលកើតចេញពីសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន និងរបស់អ្នកដទៃ រួចជំរុញឱ្យកុមារអនុវត្តតាមវិធីមួយដែលជាគំនិតគោលនៃស្តង់ដារអន្តរជាតិ ISO 14001 ដាក់ជាស្នូលនៃការអប់រំនេះ ពោលគឺក្បួន PDCA (Plan - Do - Check - Act មានន័យថា គិត - ធ្វើ - តាមដាន - ពិនិត្យឡើងវិញ)។ បង្កើតល្បែងកម្សាន្ត កញ្ច្រែងបរិស្ថាន សម្រាប់ឱ្យកុមារលេងក្រោយពីហត់នឿយការងាររៀនសូត្រ។ បង្ហាញសកម្មភាពថែរក្សាបរិស្ថានដោយក្រុមកុមារ និងផ្តល់សម្ភារសិក្សាមួយចំនួនដល់សិស្សានុសិស្សផងដែរ។
rn
rnនាពេលអនាគតកម្មវិធីបណ្ដុះគំនិតកុមារថែរក្សាបរិស្ថានអង្គរ នឹងផ្ទេរការងារអប់រំនេះទៅសាលាបឋមសិក្សាទាំង៣ខាងលើ និងមន្ទីរអប់រំ យុវជន និងកីឡាក្នុងខេត្តសៀមរាប សម្រាប់អនុវត្តបន្ត។ ជាពិសេសគ្រូបង្គោលទាំងអស់ត្រូវបន្តបង្ហាត់បង្រៀនកុមារក្រោយៗទៀត និងបន្តពង្រីកទៅសាលាផ្សេងៗទៀត ដោយជំរុញឱ្យសាលាទាំង៣ខាងលើ ធ្វើជាស្នូលសម្រាប់ការអនុវត្តន៍ ណែនាំដល់គ្រូ និងសាលានានាក្នុងតំបន់អង្គរទាំងមូល។
rn
rnការអប់រំបរិស្ថានសម្រាប់កុមារ ជាមធ្យោបាយមួយជួយឱ្យកុមារដែលជាអ្នកស្នងដំណរទៅជំនាន់ក្រោយយល់ដឹងអំពីសម្បត្តិវប្បធម៌ និងបរិស្ថាននៅជុំវិញខ្លួនគេ ចាប់អារម្មណ៍ទៅលើការថែរក្សា ការពារសម្បត្តិទាំងនេះ ដោយបណ្ដុះទម្លាប់ថ្មីសម្រាប់កុមារឱ្យមានលទ្ធភាពដោះស្រាយឆ្លើយតបទៅនឹងបញ្ហាថ្មីដែលកើតមាននៅក្នុងតំបន់របស់ខ្លួន។
rn
rnម្យ៉ាងទៀត ការរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ ទំនៀមទម្លាប់ល្អ សង្គមសីលធម៌ ជាផ្លូវតែមួយឆ្ពោះទៅរកការរីកចម្រើនជូនតំបន់អង្គរជាប់ជាអង្វែងតទៅ៕
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rn
rnរូបភាព និងអត្ថបទ៖ លោក អ៊ុន មុណីនីតា
បារាយណ៍ខាងជើង(ជ័យតដាក) មានបណ្តោយប្រវែង៣៦០០ម៉ែត្រ និងទទឹងប្រវែង៩៣០ម៉ែត្រ ដែលនៅពីដើមដំបូងអាចផ្ទុកទឹកបាន៥លានម៉ែត្រគូប ហើយទឹកនៅក្នុងបារាយណ៍នេះមានតួនាទីសំខាន់ណាស់ក្នុងប្រព័ន្ធជំនឿរបស់ដូនតាខ្មែរ។ ដូនតាខ្មែរ រក្សាទឹកទុកក្នុងបារាយណ៍នេះសម្រាប់ប្រើប្រាស់នៅក្នុងក្រុងអង្គរធំ ក្រុងជ័យស្រី (ប្រាសាទព្រះខ័ន) និងមន្ទីរពេទ្យនាគព័ន្ធ។ បារាយណ៍ខាងជើងនេះ បានរីងស្ងួតហួតហែងអស់រយៈពេលជាង៥០០ឆ្នាំមកហើយ ទើបតែនៅឆ្នាំ២០០៨បារាយណ៍នេះចាប់ផ្តើមមានទឹកសាជាថ្មីឡើងវិញ។
ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់សម្រាប់ទារក និងថវិកាមួយចំនួនផ្តល់ជូនជាបន្តបន្ទាប់ដល់ស្ត្រីឆ្លងទន្លេ១១គ្រួសារ ដែលស្ថិតនៅក្នុងភូមិចំនួន៥ មាន ភូមិដូនឪ ភូមិសំរោង ភូមិតាប្រុក ភូមិលាងដៃ និងភូមិភ្លង់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៣ខែមិនថុនា ឆ្នាំ២០១៦ កន្លងទៅនេះ។
រដូវភ្លៀងបានចូលមកដល់ ភ្លៀងលាយឡំនឹងខ្យល់ព្យុះតូចធំបក់មកប៉ះតំបន់អង្គរជាញឹកញាប់ ដែលបានបណ្តាលឲ្យមានឈើមួយចំនួនបានបាក់មែក ដួលរលំដើមជាបន្តបន្ទាប់។ ដើម្បីបញ្ជៀសហានិភ័យជាយថាហេតុ ដែលបណ្តាលមកពីការបាក់មែកឈើ និងរលំដើមឈើមកប៉ះប្រាសាទ និងអ្នកធ្វើដំណើរទស្សនានោះ ក្រុមអ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាកំពុងតែបង្កើនការត្រួតពិនិត្យដើមឈើ ដែលស្ថិតនៅតាមដងផ្លូវសាធារណៈ ផ្លូវវង់ទស្សនាចរ និងដើមឈើដែលស្ថិតនៅកៀកនឹងប្រាសាទ ឬរចនាសម្ព័ន្ធបុរាណដ្ឋាននានា។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិកុមារពិភពលោក ០១ មិថុនា នៅភូមិធម្មជាតិរុនតាឯកជាលើកទី១។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1806
Yesterday
:
3291
This Week
:
12080
This Month
:
0022060
Total
:
010610158