NEWS

អាជ្ញាធរជាតិអប្សរាបន្តរៀបចំសណ្តាប់ធ្នាប់ និងបរិស្ថាននៅក្នុងបរិវេណប្រាសាទអង្គរវត្តដើម្បីលើកកម្ពស់បរិស្ថានក្នុងរមណីយដ្ឋានអង្គរ

Published on 17 December 2019 10:28 AM Post By ៖ Apsara National Authority

ក្នុងកិច្ចការដើម្បីបរិស្ថាន និងភាពបៃតងក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ ដាំស្មៅ និងដើមឈើនៅបរិវេណវត្តអង្គរខាងត្បូង ក្នុងន័យធ្វើយ៉ាងណាបង្កើនភាពស្រស់ស្អាតនៅតំបន់ជុំវិញនោះ។ ក្នុងកិច្ចការនេះ ក្រុមការងារចម្រុះរបស់អាជ្ញាធរជាតិអប្សរា បានស្នើឱ្យអ្នកលក់ដូរនៅក្បែរបន្ទប់ទឹកខាងត្បូងប្រាសាទអង្គរវត្ត រុះរើរោងលក់ដូរចេញ ហើយធ្វើការកាយថ្ម និងដីគ្រួសចេញពីបរិវេណទាំងនោះ ដើម្បីចាក់បំពេញដីមានជីជាតិសម្រាប់ដាំដុះ។

ពីមួយជំហានទៅមួយជំហាន អាជ្ញាធរជាតិអប្សរាបានខិតខំធ្វើកិច្ចការជាច្រើន ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ។ ការចុះរៀបចំដាំស្មៅ និងដើមឈើឡើងវិញនៅជុំវិញបរិវេណវត្តអង្គរខាងត្បូងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក្នុងការប្ដេជ្ញាចិត្តខ្ពស់លើការរៀបចំបរិស្ថាន ក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាសម្បតិ្តបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ។

ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលបានចុះទៅដឹកនាំការរៀបចំដោយផ្ទាល់ បានសម្ដែងការអរគុណ និងអារម្មណ៍រីករាយ នៅពេលឃើញអាជីវករដែលលក់ដូរនៅជុំវិញនោះ មានការយល់ដឹងអំពីតម្លៃនៃបរិស្ថាន បានសហការចូលរួម និងបានសម្រួលដល់ការអនុវត្តការងារនេះ បើទោះជាមានផលប៉ះពាល់ដល់ការលក់ដូររបស់ខ្លួនយ៉ាងណាក្ដី។

ទាក់ទងនឹងការរៀបចំនេះដែរ តាមការបញ្ជាក់ពីឯកឧត្តម យិត ចាន់ដារដ្ឋ ក្នុងនោះអាជ្ញាធរជាតិអប្សរាក៏គ្រោងនឹងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិក្នុងបរិវេណអង្គរវត្ត នៅដើមឆ្នាំ២០២០ខាងមុខនេះ ផងដែរ ដើម្បីឱ្យវាលស្មៅមានភាពបៃតងទាំងខួបប្រាំង និងខួបវស្សា៕












អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហាប់ គឹមអាន
Job Announcement
( 04 October 2016 )
អាជ្ញាធរជាតិអប្សរា " អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ" សូមជម្រាបជូនដំណឹងដល់និស្សិត និងសាធារណជនឱ្យបានជ្រាបថា ៖ អាជ្ញាធរជាតិអប្សរានឹងធ្វើការជ្រើសរើសបុគ្គលិកថ្នាក់បរិញ្ញាបត្រផ្នែកបុរាណវិទ្យា ឬខាងសារព័ត៌មាន (press) ចំនួន ០២រូប ឱ្យបម្រើការងារនៅមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ។
Apsara Authority has launched many projects which focused on agriculture as a priority to improve the living of the villagers in Run Ta Ek Eco-village, Ta Ek commune, Banteay Srei district, Siem Reap.
Apsara Authority has bought 13 tons of Khmer rice to support guards and agents who work in the region of Angkor
ក្នុងឱកាសកិច្ចប្រជុំបច្ចេកទេសលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-PV) នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផ្ញើសារតាមរយៈការផ្សាយជាវីដេអូផ្ទាល់មកថ្លែងអំណរគុណដល់អង្គប្រជុំ និងបានអំពាវនាវឲ្យអង្គប្រជុំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការងារអភិរក្សប្រាសាទកោះកេរ។
កិច្ចប្រជុំបច្ចេកទេសលើកទី២ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-PV) នឹងត្រូវរៀបចំឡើង នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា។ កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសហប្រធានអាយស៊ីស៊ី-ព្រះវិហារ ចិន និងឥណ្ឌា។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
2026
Yesterday
:
6412
This Week
:
20167
This Month
:
0247031
Total
:
012072662