ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តី-បុគ្គលិកទាក់ទងនឹងសារមន្ទីរវិទ្យានិងពុទ្ធសាសនា

បានផ្សាយនៅ ថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ2019 11:21 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ទី៣០ ខែវិច្ឆកា ឆ្នាំ២០១៩ មជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សរាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «សារមន្ទីរវិទ្យានិងពុទ្ធសាសនា» រយៈពេល៥ថ្ងៃ ដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាដែលកំពុងបម្រើការនៅសារមន្ទីរ បង្រៀនដោយលោកសាស្រ្តាចារ្យ Darry Collins ដែលមានបទពិសោធន៍លើវិស័យសារមន្ទីរអស់រយៈពេលជាង៣០ឆ្នាំមកហើយ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបន្ថែមចំណេះដឹងផ្នែកសារមន្ទីរវិទ្យានិងពុទ្ធសាសនា ដែលសិក្សាពីមូលដ្ឋានគ្រឹះទូទៅ ទ្រឹស្តី ទស្សនៈ ប្រវត្តិ កិច្ចការងាររបស់សារមន្ទីរ ស្វែងយល់ពីអ្វីទៅដែលហៅថាពុទ្ធសាសនា? អ្វីទៅជាបេតិកភណ្ឌពុទ្ធសាសនា?

លោក អ៊ឹម សុខរិទ្ធី បានលើកឡើងថា ក្រៅពីសិក្សាទូទៅជារួមនៃសារមន្ទីរវិទ្យា សិក្ខាកាមអាចស្វែងយល់បន្ថែមផ្នែកពុទ្ធសាសនា ជាពិសេសនៅសារមន្ទីរព្រះនរោត្ដមសីហនុ-អង្គរ តែម្តង ដែលមានលក្ខណៈពិសេសខុសពីសារមន្ទីរដ៏ទៃផ្សេងទៀត ដែលមានតម្កល់បដិមាភាគច្រើនជាពុទ្ធបដិមាដែលបានមកការធ្វើកំណាយនៅប្រាសាទបន្ទាយក្តីជាដើម ដែលទាមទារឱ្យមន្រ្តី-បុគ្គលិកពង្រឹងសមត្ថភាពបន្ថែមលើវិស័យនេះបានកាន់តែប្រសើរ៕












អត្ថបទ៖ លោក យី សុថា
រូបភាព៖ លោក យី សុថា
១ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីតាមដាន និងសុំយោបល់សម្រេចជារួម លើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានា។
បន្ទាប់ពីបើកឱ្យដំណើរការលក់ដូរនៅទីតាំងថ្មីនៅក្នុងទីលានបដិសណ្ឋារកិច្ចនៃប្រាសាទអង្គរវត្ត តាំងពីដើមខែកញ្ញា ឆ្នាំ២០២០មក អាជីវករលក់ម្ហូបអាហារ វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ និងភេសជ្ជៈ បានសម្តែងការរីករាយដែលបានចូលមកកាន់ទីតាំងថ្មី ដែលមានបរិស្ថានល្អ កន្លែងលក់ដូរស្អាត និងមានអនាម័យជាងមុន។
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រុមការងាររៀបចំទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត បន្តប្រជុំពិភាក្សាលើការរៀបចំកន្លែងអគារផ្តល់ព័ត៌មាន និងបកស្រាយវប្បធម៌ ព្រមទាំងបានចុះទៅពិនិត្យមើលទីតាំងអគារ និងសិក្សាទៅលេីខ្លឹមសារ និងការរចនារៀបចំយ៉ាងណាឱ្យមានភាពទាក់ទាញ និងអាចផ្តល់នូវការយល់ដឹងទូលំទូលាយអំពីអង្គរជូនដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។
ថ្ងៃទី៦ និងទី៧ ខែតុលា ឆ្នាំ២០២០ ក្រុមការសហគមន៍ចំនួន ៤គោលដៅ ដោយមានការចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ បានចំនួន៦០សំណើ។
ផ្លូវចូលនិងផ្លូវត្រង់ចំណុចអូរឆ្លងស្ពានឡើងទៅលើរមណីយដ្ឋានភ្នំក្បាលស្ពាន បានរងការខូចខាតជាខ្លាំងដោយសារទឹកភ្លៀងនារដូវវស្សានេះ បណ្តាលឱ្យមានទឹកដក់ មានគ្រលុក ខូចផ្លូវ ពិបាកក្នុងការធ្វើដំណើរចេញចូល។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
3
ថ្ងៃនេះ
:
8683
ម្សិលមិញ
:
9079
សប្តាហ៍នេះ
:
08683
ខែនេះ
:
0162192
សរុប
:
012931624