ព័ត៌មានថ្មីៗ

បាឋកថាស្តីអំពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម»

បានផ្សាយនៅ ថ្ងៃទី 25 ខែ វិច្ឆិកា ឆ្នាំ2019 11:13 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ប្រតិភូសមាជិកបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមនិងបច្ចេកវិទ្យានៃប្រទេសវៀតណាម លោក NGUYEN GIANG HAI ក្នុងដំណើរទស្សនាកិច្ចសិក្សានៅអង្គរ ដើម្បីពិភាក្សាការងារសហការទៅអនាគតជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរនៃអាជ្ញាធរជាតិអប្សា នឹងធ្វើបាឋកថាអំពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» ដែលរៀបចំឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង១១:០០នាទីព្រឹក នៅសាលសន្និសីទអង្គរ។

បាឋកថានេះនឹងបង្ហាញអំពីគម្រោងផ្លាស់ប្ដូរការបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងការស្រាវជ្រាវថ្មីៗរបស់វៀតណាម មានវិស័យបុរេប្រវត្តិ និងស្ថានីយកំពង់ផែអន្តរជាតិនៅអូរកែវរបស់ចក្រភពហ្វូណន។

ដូច្នេះ ដើម្បីជ្រាបកាន់តែច្បាស់អំពីបាឋកថាស្តីអំពី «វិស័យស្រាវជ្រាវបុរាណវិទ្យានិងការរកឃើញថ្មីៗនៅប្រទេសវៀតណាម» អាជ្ញាធរជាតិអប្សរាសូមគោរពអញ្ជើញឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រី បុគ្គលិកគ្រប់ស្ថាប័ន អ្នកស្រាវជ្រាវ សិស្សានុសិស្ស និងសាធារណជនទាំងអស់ ចូលរួមសិក្សា ស្តាប់បាឋកថានេះដើម្បីស្វែងរកប្រយោជន៍ក្នុងការបង្កើនចំណេះដឹងដោយមេត្រី៕


ឆ្លើយតបចំពោះដើមឈើដែលកំពុងមានហានិភ័យខ្ពស់មកលើប្រាង្គប្រាសាទបន្ទាយស្រី ក្រុមការងារនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តការងារកាត់ដកហូតដើមឈើទាលមួយដើម ដែលមានមុខកាត់១០០ស.ម និងកំពស់ប្រហែល៤០ម៉ែត្រ ដុះជាប់នឹងកំពែងខាងត្បូងក្នុងប្រាសាទបន្ទាយស្រី មានលក្ខណៈទ្រេតខ្លាំងទៅលើកំពែង និងថ្មចម្លាក់ សណ្ឋានដីជ្រាយ និងមានប្រព័ន្ធឫសខ្សោយ។
កម្មវិធី "អង្គរ និងលើសពីនេះ..." គឺជាកិច្ចសហការថ្មីមួយរវាងអាជ្ញាធរជាតិអប្សរានិងសារព័ត៌មានអេឡិចត្រូនិចថ្មីៗក្នុងការរៀបចំឯកសារទាំងភាសាជាតិនិងបរទេសដើម្បីផ្សព្វផ្សាយមិនត្រឹមតែអំពីកិច្ចអភិរក្ស អភិវឌ្ឍន៍ប្រកបដោយចីរភាពប៉ុណ្ណោះទេ ប៉ុន្តែរួមមានអាថ៌កំបាំងជាច្រើនដែលមានតម្លៃជាបេតិកភណ្ឌអរូបីនៅក្នុងរមណីយដ្ឋានអង្គរដែរ។ ឯកសារទាំងនេះមានចរិតជាប្រវត្តិសាស្ត្រផង និងមានចរិតបច្ចុប្បន្នភាពផងដែលធ្វើឲ្យអ្នកទស្សនាអាចស្វែងយល់មួយផ្នែកអំពីខ្លឹមសារនៃប្រវត្តិសាស្ត្រពាក់ព័ន្ធ និងប្រៀបធៀបទៅនឹងទិដ្ឋភាពជាក់ស្តែងនាពេលបច្ចុប្បន្ន។
នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន២គោលដៅ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងយ៉ាងច្រើនបានធ្លាក់ចុះជាបន្តបន្ទាប់បណ្តាលឱ្យស្ថានភាពទឹកមានការកើនឡើងនៅភាគខាងជើងនៃរមណីយដ្ឋានអង្គរចាប់ពីម៉ោង៤ព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ និងបន្តធ្លាក់ចុះមកផ្នែកកណ្តាលនៃរមណីយដ្ឋានអង្គរ។
រយៈពេលពីរសប្តាហ៍នៃខែតុលា ឆ្នាំ២០២០នេះ ក្រុមការងារជំនាញនៃនាយកដ្ឋានរៀបចំដែនដីនិងគ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានចុះពិនិត្យលក្ខខណ្ឌនៃការរស់នៅ និងប្រើប្រាស់ទីតាំងស្នើសុំរបស់ប្រជាពលរដ្ឋ បានចំនួន៨៥ករណី រួមមាន៖ ក្រុងសៀមរាប ២៥ករណី ស្រុកបន្ទាយស្រី ១២ករណី ស្រុកអង្គរធំ ៦ករណី ស្រុកប្រាសាទបាគង ២៤ករណី ស្រុកពួក៧ករណី ស្រុកសូទ្រនិគម ៣ករណី និងស្រុកស្វាយលើ ៨ករណី។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1863
ម្សិលមិញ
:
8188
សប្តាហ៍នេះ
:
38686
ខែនេះ
:
0192195
សរុប
:
012961627