NEWS

ភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ចំពោះការចូលរួមដាល់អំបុកនៅព្រះលានជល់ដំរី ក្រុងអង្គរធំ

Published on 10 November 2019 09:47 AM Post By ៖ Apsara National Authority

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំព្រះខែ និងបណ្តែតប្រទីប អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានរួមគ្នារៀបចំពិធីដាល់អំបុក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប នៅព្រះលានជល់ដំរីចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុងពិធីដ៏អធិកអធមនេះ មានការដាក់តាំងបង្ហាញឧបករណ៍បុរាណដូចជាកណ្តៀវ ត្បាល់កិន ត្បាល់ក្តឿង ត្បាល់បុក ការបោកបែនស្រូវ ការច្រូតកាត់ ការលីងស្រូវ ការដល់អំបុក។ល។

នៅក្នុងព្រឹត្តិការណ៍នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើនអ្នកបានចាប់អារម្មណ៍ និងចូលរួមកម្សាន្តសប្បាយ ថែមទាំងស្វែងយល់អំពីការច្រូតកាត់ ការបោកបែន ការលីងស្រូវ និងដាល់អំបុកដោយផ្ទាល់យ៉ាងសប្បាយរីករាយ។ មិនតែប៉ុណ្ណោះ ក៏បានចូលរួមរាំកម្សាន្តសប្បាយនឹងចង្វាក់ប្រពៃណី ចង្វាក់ប្រជាប្រិយខ្មែរផងដែរ។

សូមទស្សនាកម្រងរូបភាពពីសកម្មភាពភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួមក្នុងព្រឹត្តិការណ៍ដាល់អំបុកនៅព្រះលានជល់ដំរី ក្រុងអង្គរធំដូចខាងក្រោម៖



























កាលពីព្រឹកថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា និងតំណាងស្ថានទូតបារាំង ក្នុងនាមសហប្រធានគណៈកម្មការដឹកនាំនិងតាមដានគម្រោងជួសជុលប្រាសាទមេបុណ្យខាងលិចបានដឹកនាំក្រុមការងារចំរុះនៃអាជ្ញាធរជាតិអប្សរានិងអ្នកជំនាញសាលាបារាំងចុងបូព៌ាចុះទៅពិនិត្យការងារជួសជុលប្រាសាទមេបុណ្យខាងលិច។
ស្ពានហាលមុខប្រាសាទអង្គរវត្ត ដែលនៅសល់មិនទាន់បានជួសជុលក្នុងពេលមុនៗ នឹងត្រូវចាប់ផ្តើមការដ្ឋានជួសជុលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះហើយ។ ការជួសជុលស្ពានហាលប្រវែង៩០ម៉ែត្រនេះ គឺជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយសាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន ហើយគ្រោងនឹងចំណាយពេល៤ឆ្នាំ។
“ប្រទេសជប៉ុនបានរីកចម្រើនដល់ដំណាក់កាលមួយ ដែលគេលែងចង់ប្រើបច្ចេកទេសបុរាណក្នុងការជួសជុលសំណង់បុរាណ តែកម្ពុជានៅរក្សាបាន ដោយអាជ្ញាធរជាតិអប្សរានៅតែបន្តអនុវត្តការជួសជុលសំណង់ប្រាសាទ និងរចនាសម្ព័ន្ធផ្សេងៗតាមរយៈបច្ចេទេសបុរាណ”។ នេះជាប្រសាសន៍លើកឡើងរបស់លោក OKAZAKI SEIJI អ្នកជំនាញដាប់ថ្មរបស់ជប៉ុននាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ នៅមុខប្រាសាទអង្គរវត្ត ជាទីដែលលោកកំពុងតែងបណ្តុះបណ្តាលកម្មករខ្មែរអំពីវិធីដាប់ថ្មជួសជុលប្រាសាទ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
0929
Yesterday
:
5945
This Week
:
25015
This Month
:
0251879
Total
:
012077510