ព័ត៌មានថ្មីៗ

«ពិព័រណ៍ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា» លើកទី១នឹងរៀបចំឡើងនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី

បានផ្សាយនៅ ថ្ងៃទី 10 ខែ តុលា ឆ្នាំ2019 02:55 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីនឹងរៀបចំតាំងពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា” លើកទី១នៅលើទឹកដីសៀមរាប នាថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០១៩ ដើម្បីអបអរសាទរខួបលើកទី១៥០ឆ្នាំរបស់មហាត្មៈគន្ធី (Mohatma Gandhi) សហការជាមួយអាជ្ញាធរជាតិអប្សរា ស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ និងក្រុមហ៊ុនវិចិត្រាឥណ្ឌានាំចេញ ក្រោមអធិបតីភាពឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម។

ទាក់ទងនឹងព្រឹត្តិការណ៍នេះ លោកស្រីសាស្រ្តាចារ្យ Archana Shastri ប្រធានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីបានឱ្យដឹងថា ការប្រារព្ធពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា» ក្នុងបំណងរំឭកដល់ខួបនៃការកើតរបស់មហាត្មៈគន្ធី (១៨៦៩- ១៩៤៨) ដែលមកដល់ពេលនេះគឺមានរយៈពេល១៥០ឆ្នាំហើយ។ ក្នុងរយៈពេលនៃការរស់នៅរបស់វីរៈបុរសឥណ្ឌារូបនេះ បានបន្សល់នូវមរតកវប្បធម៌ក្នុងការឱ្យប្រជាជនឥណ្ឌាងាកមកផលិត និងប្រើប្រាស់ក្រណាត់ដែលផលិតដោយខ្លួនឯង ដើម្បីរក្សាបាននូវអត្តសញ្ញាណជាតិ និងការលើកកម្ពស់សេដ្ឋកិច្ចជាតិដោយប្រជាជនឥណ្ឌាផ្ទាល់។

លោកស្រីសាស្ត្រាចារ្យបញ្ជាក់ថា មហាត្មៈ គន្ធី គឺជាវីរៈបុរសបដិវត្តន៍អហិង្សារបស់ឥណ្ឌាដែលព្រួយបារម្ភពីការបាត់បង់ចំណូលក្នុងគ្រួសារឥណ្ឌា សេដ្ឋកិច្ចប្រទេសឥណ្ឌា ប្រជាជនគ្មានការងារធ្វើ ត្រូវបង់ពន្ធលើទំនិញទិញចូល បាត់បង់របរប្រពៃណី បាត់បង់ការដាំដុះវត្ថុធាតុដើម និងបាត់បង់ទេពកោសល្យក្នុងការផលិតសិប្បកម្មប្រពៃណីមួយនេះ នៅពេលប្រជាជនឥណ្ឌាឈប់ផលិតក្រណាត់ប្រើប្រាស់ដោយខ្លួនឯង ហើយបែរជ្រើសយកវត្ថុធាតុដើមទៅលក់ឱ្យអង់គ្លេសដែលដាក់អាណានិគមលើប្រទេសខ្លួន ដែលគេផលិតដោយម៉ាស៊ីន រួចយកផលិតផលសម្រេចមកលក់ឱ្យប្រជាជនឥណ្ឌាវិញក្នុងតម្លៃថោកជាងផលិតផលក្នុងស្រុក។

លោកស្រីសាស្រ្តាចារ្យបន្តថា ទស្សនៈសំខាន់របស់មហាត្មៈគន្ធី គឺនៅប្រទេសឥណ្ឌាមានវណ្ណៈច្រើន មានសាសនាច្រើន មានប្រជាជនច្រើន តែតាមរយៈការស្លៀកសម្លៀកបំពាក់ដូចគ្នា ដែលធ្វើដោយជនជាតិឥណ្ឌា នឹងធ្វើឱ្យប្រជាជនឥណ្ឌាមើលទៅមានភាពស្មើគ្នា ចេះសហការគ្នា ហើយទោះទៅដល់ទីណា កន្លែងណា សាសនាអ្វី វណ្ណៈអ្វី ក៏នៅតែមើលទៅគេដឹងថាជាជនជាតិឥណ្ឌា។ ដូច្នេះហើយ ក្រណាត់ដែលផលិតដោយជនជាតិឥណ្ឌា គឺជាផ្នែកដ៏សំខាន់ក្នុងការបង្រួបបង្រួមប្រជាជនឥណ្ឌាឱ្យរក្សាបាននូវរបរប្រពៃណី វត្ថុធាតុដើមក្នុងការផលិតក្រណាត់ ការកសាងសេដ្ឋកិច្ចជាតិ និងការរើបម្រះពីអាណានិគមអង់គ្លេសផងដែរ។ ពិសេសគឺបានធ្វើប្រជាជនឥណ្ឌាឈប់ឱ្យតម្លៃលើផលិតផលបរទេស (អង់គ្លេស) ហើយងាកមកឱ្យតម្លៃលើផលិតផលក្នុងស្រុកវិញ និងរក្សាបាននូវអត្តសញ្ញាណជាតិ ឆ្លុះបញ្ចាំងពីខ្លួនឯងតាមរយៈការស្លៀកពាក់សម្លៀកបំពាក់នេះតែម្តង។

សូមបញ្ជាក់ថា ការរៀបចំពិធីតាំងពិព័រណ៍ «ខាឌី-ផលិតផលសិប្បកម្មក្រណាត់ឥណ្ឌា» នេះ នឹងបើកជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់ពីវប្បធម៌ឥណ្ឌា ដោយសេរី ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៧យប់ នៅថ្ងៃទី១២-១៤ ខែតុលា ឆ្នាំ២០១៩ នៅសារមន្ទីរប្រពៃណីអាស៊ី មានទីតាំងនៅផ្លូវ៦០ម៉ែត្រ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕


































អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
ចាប់ពីថ្ងៃទី២ ខែមិថុនា តទៅ សារមន្ទីរទាំង៣ដែលស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ផ្តើមបើកទ្វារស្វាគមន៍ការទស្សនារបស់ភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបិទទ្វារមួយរយៈអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ការបើកទ្វារឡើងវិញនេះ គឺមានការគិតគូរខ្ពស់ពីសុវត្ថិភាពភ្ញៀវទេសចរដែលអញ្ជើញមកទស្សនា។
ព្រះវិហារបុរាណនៅវត្តរាជបូណ៌ក្នុងទីរួមខេត្តសៀមរាប បានទទួលការជួសជុលដំណាក់ទី៣ ក្រោមការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសនិងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
ក្នុងខែឧសភា ឆ្នាំ២០២០ របាយការណ៍លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ក្រុមការងារសហគមន៍បានចុះសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យនិងដោះស្រាយសំណើស្នើសុំជួសជុលផ្ទះ រួមទាំងសាងសង់តូចតាចតាមភូមិទាំង១១២ភូមិ ក្នុងតំបន់ឧទ្យានអង្គរ ដោយអនុញ្ញាតជូនប្រជាពលរដ្ឋបានចំនួន៤៧១គ្រួសារ។
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរា បានបន្តការងាររៀបចំសួនច្បារមុខបរិវេណប្រាសាទអង្គរវត្ត ដែលការងារនេះធ្វើឡើងក្នុងបំណងកែប្រែបរិវេណនេះឱ្យក្លាយជាសួនបៃតង។ នេះជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពជាច្រើនរបស់អាជ្ញាធរជាតិអប្សរា សំដៅធ្វើយ៉ាងណា រៀបចំតំបន់រមណីយដ្ឋានអង្គរឱ្យមានភាពស្រស់ស្អាត មានភាពបៃតង ស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក។
នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នេះ អ្នកស្រី យ៉ន ចាន់ថា ដែលជាអាជីវករ និងអ្នកស្រី នង ញួន ម្ចាស់ទីតាំងតូបលក់ដូរនៅមុខប្រាសាទអង្គរ វត្ត បានស្ម័គ្រចិត្ត រុះរេីអាហារដ្ឋានរបស់ខ្លួន និងប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរា ដេីម្បីបន្តដាំដេីមឈេីប្រណិត រៀបចំសួនច្បារ និងសាងសង់កន្លែងបដិសណ្ឋារកិច្ច និងសេវាកម្មទេសចរណ៍ កម្រិតអន្តរជាតិ ដែលមានបរិស្ថាន ស្អាត និងសណ្តាប់ធ្នាប់របៀបរៀបរយ ល្អ ។
ដើមដំបូងមុន12345...319320បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
1983
ម្សិលមិញ
:
4682
សប្តាហ៍នេះ
:
64518
ខែនេះ
:
0064518
សរុប
:
011001502