ព័ត៌មានថ្មីៗ

ក្រុមការងារចម្រុះអន្តរក្រសួង ចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅមុខបរិវេណប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 05 ខែ តុលា ឆ្នាំ2019 09:40 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមការងារចម្រុះអន្តរក្រសួង រួមមាន ឯកឧត្តម ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាប ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងស្នងការដ្ឋាននគរបាលខេត្ត និង កងកម្លាំងប្រដាប់អាវុធ នានា បានចុះ ត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅមុខបរិវេណប្រាសាទអង្គរវត្ត ដេីម្បីត្រៀមរៀបចំកិច្ចប្រជុំលេីកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្ធធ្វេីចាប់ពីថ្ងៃទី០៧ ដល់ ១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ក្នុងនោះក្រុមការងារស្នេីឱ្យផ្អាកការធ្វើចរាចរណ៍-ចតយានយន្តគ្រប់ប្រភេទចូលក្នុងបរិវេណផ្នែកខាងលិច (ផ្លូវអក្សរ U) មុខប្រាសាទអង្គរវត្ត និងផ្អាកការលក់ដូរជាបណ្តោះអាសន្ន ចាប់ពីចំណុចស្នាក់ការនគរបាលបេតិកភណ្ឌ រហូតដល់កែងផ្លូវត្រពាំងសេះរយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍ឱ្យបានស័ក្តសមជាព្រះរាជាណាចក្រអច្ឆរិយៈដ៏ល្បីល្បាញ។ ចំពោះការដើរទស្សនារបស់ភ្ញៀវទេសចរអាចប្រព្រឹត្តិទៅបានជាធម្មតា។
ក្រុមការងារក៏បានគិតគូរផងដែរនូវផែនការសំខាន់នាពេលខាងមុខ ដ៏ខ្លី ក្នុងការរៀបចំបរិវេណមុខអង្គរវត្តទាំងមូល(ចំណត អ្នកលក់ដូរ) ឱ្យមានបរិស្ថានស្អាត និងរបៀបរៀបរយល្អ ៕



























ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា និងនគរបាលការពារបេតិកភណ្ឌបានប្រគល់ទូរសព្ទដៃម៉ាក HUAWEI P20 ១គ្រឿង ប្រាក់១០០ដុល្លារ កាតVisa១ កាតធនាគារ១ សំបុត្រទស្សនាប្រាសាទ១ និងសម្ភារផ្សេងៗមួយចំនួនទៀតជូនដល់ភ្ញៀវទេសចរជនជាតិជប៉ុន លោក YOSHITAKA SAKAMOTO ដែលបានជ្រុះបាត់ក្នុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា មានជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា និងគណៈប្រតិភូមកពីខេត្តបារៀ-វង់តាវ នៃប្រទេសវៀតណាម ក្នុងបំណងស្វែងរកកិច្ចសហប្រតិបត្តិការទៅវិញទៅមក ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យទេសចរណ៍ និងការគ្រប់គ្រង អភិរក្សសម្បត្តិបេតិកភណ្ឌ។
បរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមកែប្រែមុខមាត់ថ្មី បន្ទាប់ពីសួនច្បារថ្មីបាននិងកំពុងរៀបចំជាបន្តបន្ទាប់។ ប្រជាពលរដ្ឋ ពិសេសអ្នកទទួលផលពីវិស័យទេសចរណ៍បានអបអរសាទរចំពោះសមិទ្ធិផលនេះ ហើយថាពួកគេគាំទ្រលើគម្រោងអភិវឌ្ឍន៍បន្តរបស់អាជ្ញាធរជាតិអប្សរា។
កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារជួសជុល និងថែទាំផ្លូវនៃនាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យអាជ្ញាធរជាតិអប្សរា បានចុះអនុវត្តដាក់ស្លាកសញ្ញាហាមចតចំនួន៤ទីតាំងខុសៗគ្នា នៅតាមបណ្តោយដងផ្លូវមុខប្រាសាទអង្គរវត្ត និងជុំវិញត្រពាំងសេស។
ដើមដំបូងមុន12345...257258បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
0371
ម្សិលមិញ
:
1368
សប្តាហ៍នេះ
:
00371
ខែនេះ
:
0164300
សរុប
:
009346582