NEWS

អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងសប្បុរសជនចែកកូនឈេីចំនួន ៧០០០ ដេីម ជូនប្រជាពលរដ្ឋ

Published on 07 September 2019 08:37 PM Post By ៖ Apsara National Authority

នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២១០៩ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា រួមជាមួយលោកជំទាវឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងព្រះតេជគុណព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ដោយមានការចូលរួមពីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីចែក និងដាំកូនឈេីចំនួន ៧០០០ ដេីម ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៥១៨ គ្រួសារ មកពីបណ្តាភូមិនានា ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ដេីម្បីរួមចំណែកការពារ និងលេីកស្ទួយបរិស្ថានធម្មជាតិ។
ប្រភេទកូនឈេីដែលបានផ្តល់ជូនមាន ១១ ប្រភេទ៖ គ្រញូង គគីរ ឈេីទាល កកោះ ពពាល ត្របែកព្រៃ ក្ងោចតូច ក្ថោកធំ ស្តៅ សេមាន់ និងភ្ញៀវ។ ក្នុងឱកាសនោះ គណប្រតិភូ ក៏បានចែកអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង នូវក្រម៉ា ០១ ឬបុិចសៀវភៅ និងទឹកប្រាក់ ១ម៉ឺនរៀលក្នុងមួយនាក់ ជូនបងប្អូនប្រជាពលដ្ឋដែលបានមកចូលរួមពិធីដែរ ហេីយបានរួមគ្នាជួយស្ទូងស្រូវជូនកសិករផងដែរ៕















បំណែកបដិមានិងថ្មចម្លាក់ចំនួន៤១ដុំ ត្រូវបានបានព្រះចៅអធិការវត្តព្រះឥន្ទទេព ព្រះនាម សែម សំ ពេញព្រះទ័យប្រគល់ជូនអាជ្ញាធរជាតិអប្សរាថែរក្សា ក្រោយពីព្រះអង្គរបានប្រមូលយកទៅរក្សាទុកបណ្តោះអាសន្ននៅក្នុងបរិវេណវត្តដែលស្ថិតនៅជ្រុងអាគ្នេយ៍នៃប្រាសាទបាយ័ន្ត។
ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរានិងសហការី បានចុះពិនិត្យស្ថានភាពទឹកក្នុងតំបន់រមណីយដ្ឋានអង្គរ។
ប្រាសាទកណ្តាលស្រះស្រង់ បានដំណើរការជួសជុលឱ្យមានរូបរាងឡើងវិញកាលពីអំឡុងខែឧសភា ឆ្នាំ២០២០ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ មកដល់ពេលនេះ ក្រុមការងារបានរៀបគ្រឹះប្រាសាទជិតរួចរាល់ហើយ។
ទឹកជាច្រើនលានម៉ែត្រគូប ត្រូវបានអាជ្ញាធរជាតិអប្សរា ប្រមូលរក្សាទុកនៅតាមអាងស្ដុកទឹកនានាក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ទាប់ពីកម្ពុជាមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយសារការរងនូវឥទ្ធិពលព្យុះពីតំបន់ជុំវិញនារយៈពេលចុងក្រោយនេះ។ ក្នុងការងារនេះ អាជ្ញាធរជាតិអប្សរាបានបង្ហាញនូវអារម្មណ៍ជាទីមោទនបំផុត ក្នុងការប្រមូលទឹកស្ដុកទុកដើម្បីបម្រើកិច្ចការអភិរក្សប្រាសាទ ក៏ដូចជាត្រៀមសម្រាប់ចែកចាយដល់ប្រជាពលរដ្ឋក្នុងតំបន់សម្រាប់ប្រើប្រាស់នារដូវប្រាំងខាងមុខនេះ។
១ អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានមួយចំនួនក្នុងតំបន់រមណីយដ្ឋានអង្គរ
នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលការដ្ឋានមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីតាមដាន និងសុំយោបល់សម្រេចជារួម លើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍នានា។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
3227
Yesterday
:
7620
This Week
:
43882
This Month
:
0138561
Total
:
012907993