ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរា ព្រះសង្ឃ និងសប្បុរសជនចែកកូនឈេីចំនួន ៧០០០ ដេីម ជូនប្រជាពលរដ្ឋ

បានផ្សាយនៅ ថ្ងៃទី 07 ខែ កញ្ញា ឆ្នាំ2019 08:37 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២១០៩ នេះ ឯកឧត្តម យិត ចាន់ដារដ្ឋ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា រួមជាមួយលោកជំទាវឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងព្រះតេជគុណព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ព្រះចៅអធិការវត្តព្រះឥន្ទកោសា ដោយមានការចូលរួមពីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន បានរៀបចំពិធីចែក និងដាំកូនឈេីចំនួន ៧០០០ ដេីម ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន ១៥១៨ គ្រួសារ មកពីបណ្តាភូមិនានា ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ដេីម្បីរួមចំណែកការពារ និងលេីកស្ទួយបរិស្ថានធម្មជាតិ។
ប្រភេទកូនឈេីដែលបានផ្តល់ជូនមាន ១១ ប្រភេទ៖ គ្រញូង គគីរ ឈេីទាល កកោះ ពពាល ត្របែកព្រៃ ក្ងោចតូច ក្ថោកធំ ស្តៅ សេមាន់ និងភ្ញៀវ។ ក្នុងឱកាសនោះ គណប្រតិភូ ក៏បានចែកអំណោយរបស់លោកជំទាវឧកញ៉ា សៀង ចាន់ហេង នូវក្រម៉ា ០១ ឬបុិចសៀវភៅ និងទឹកប្រាក់ ១ម៉ឺនរៀលក្នុងមួយនាក់ ជូនបងប្អូនប្រជាពលដ្ឋដែលបានមកចូលរួមពិធីដែរ ហេីយបានរួមគ្នាជួយស្ទូងស្រូវជូនកសិករផងដែរ៕















អាកាសធាតុក្តៅហួតហែងនាឆ្នាំនេះ ធ្វើឱ្យត្រពាំង បឹងបួរ អណ្តូង ស្រះ ប្រឡាយដែលធ្លាប់មានទឹក បែររីងខះដីបែកក្រហែង មនុស្សខ្វះទឹកប្រើប្រាស់ស្ទើរគ្រប់ទីកន្លែង រុក្ខជាតិក្រៀមស្វិតស្រពោន សត្វស្លាប់ហូរហែខុសពីរាល់ឆ្នាំ។ ដោយឃើញពីផលលំបាកបែបនេះ ហើយស្របនឹងរដូវកាលដែលត្រូវធ្វើពិធីសុំទឹកភ្លៀងជាទំនៀមរបស់អ្នកស្រុកអង្គរផងនោះ អ្នកភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ក៏បានប្រារព្ធពិធីនេះឡើងនៅលើភ្នំបាខែងកាលពីពេលថ្មីៗកន្លងមកនេះ ដោយមានកិច្ចសម្របសម្រួលនិងគាំទ្រពីអាជ្ញាធរជាតិអប្សរាផងដែរ។
នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សា និងជាប្រធានក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាប្រចាំក្រុងសៀមរាប បានដឹកនាំក្រុមការងារ បន្តចុះចែកទឹកដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប។
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ Miss Global 2015 ចំនួន៣រូប មកពីប្រទេសអូស្ត្រាលី ប្រទេសអៀរឡង់ និងសហរដ្ឋអាមេរិក (មានសញ្ជាតិខ្មែរ) រួមនឹងគណៈប្រតិភូអមដំណើរ បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ សង្វារ អគ្គនាយករង និងថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរាជាច្រើននាក់ នៅមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ដើម្បីស្តាប់បទបង្ហាញមួយចំនួនអំពីអង្គរនិងការគ្រប់គ្រងតំបន់អង្គរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
1191
ម្សិលមិញ
:
3959
សប្តាហ៍នេះ
:
24318
ខែនេះ
:
0005150
សរុប
:
012774582