ព័ត៌មានថ្មីៗ

សមត្ថកិច្ចចម្រុះធ្វើការរុះរើសំណង់ខុសច្បាប់ចំនួន ០៨ខ្នង នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

បានផ្សាយនៅ ថ្ងៃទី 06 ខែ កញ្ញា ឆ្នាំ2019 05:06 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារចម្រុះនៃអាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងរដ្ឋបាលខេត្តសៀមរាប បានចាត់វិធានការណ៍រុះរើសំណង់ខុសច្បាប់ចំនួន ០៨ខ្នង មានម្ចាស់ឈ្មោះ ឡុត ប៉ុន, ចាត់ ជីតា, ស៊ង់ រ៉ត, លេ កញ្ញា, សូ ផាត, មួន ម៉ុន, និង នួន ប្រុស (ឆោម សារ៉ាន់) និង តាន់ សៀង ដែលសំណង់ទាំងនោះបានសាងសង់នៅលើដីកម្មសិទ្ធិឯកជនរបស់រដ្ឋដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នៅភូមិធ្លកអណ្តូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

មូលហេតុចម្បងនៃការរុះរើគឺ សំណង់ទាំង០៨ខ្នងនេះសុទ្ធសឹងតែជាសំណង់សង់ថ្មីកាលពីឆ្នាំ២០១៧ និងឆ្នាំ២០១៩ និងស្ថិតនៅលើក្បាលដីដោះស្រាយគោលនយោបាយរួច ដែលជាកម្មសិទ្ធិឯកជនរបស់រដ្ឋ និងលើផ្លូវ ត្រូវប្រគល់ជូនអាជ្ញាធរជាតិអប្សរាគ្រប់គ្រង ស្របតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល។ រីឯវិធានការរុះរើនាពេលនេះ គឺបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានធ្វើលិខិតជូនដំណឹងទៅម្ចាស់សំំណង់ខុសច្បាប់ទាំងនេះឱ្យរុះរើដោយស្ម័គចិត្ត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ប៉ុន្តែពួកគាត់មិនព្រមរុះរើឡើយ។















ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះប្រាសាទអង្គរវត្តមានទឹកតិច និងឆាប់រីកទឹក។ ដើម្បីបង្កើនសម្រស់និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមបូមបញ្ចូលទឹកក្នុងស្រះខាងត្បូងនៃប្រាសាទអង្គរវត្ត។
ដើម្បីធានាដល់សុវត្ថិភាពភ្ញៀវទេសចរ សាធារណជន ក៏ដូចជាដើម្បីលើកកម្ពស់សោភ័ណភាពនៅតាមដងផ្លូវ និងនៅតាមបរិវេណប្រាសាទ ក្នុងរមណីយដ្ឋានអង្គរ និងតំបន់ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរានឹងកាត់ដកហូត និងកាត់ក្រីមែកឈើ នៅតាមទីតាំងមួយចំនួន។ដើម្បីទទួលបានព័ត៌មានលំអិតសូមអានសេចក្ដីជូនដំណឹងដូចមានភ្ជាប់ជូនខាងក្រោម៖
ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។
អង្គភាពប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរនៃអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងដើម្បី បណ្តុះគំនិតកុមារឱ្យយល់ដឹង ភ្ញាក់រឭក និងចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ សម្បត្តិធម្មជាតិ នៃតំបន់អង្គរដើម្បីឈានទៅរស់នៅក្នុងសង្គមប្រកបដោយសុខមាលភាព សុខដុមរម្យនារវាងបរិស្ថានស្អាត សង្គមវប្បធម៌ និងសង្គមរស់នៅរបស់មនុស្សក្នុងតំបន់អង្គរទាំងមូល។
ដើមដំបូងមុន12345...279280បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
4625
ម្សិលមិញ
:
12216
សប្តាហ៍នេះ
:
04625
ខែនេះ
:
0154195
សរុប
:
009903881