ព័ត៌មានថ្មីៗ

ជីកប្រឡាយដើម្បីការពារការទន្រ្ទានព្រៃឈើខុសច្បាប់ក្នុងរមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 04 ខែ កញ្ញា ឆ្នាំ2019 03:46 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
សកម្មភាពការកាប់ទន្រ្ទានដីព្រៃក្នុងឧទ្យានអង្គរនៅតែកើតឡើងជាបន្តបន្ទាប់ បើទោះបីជាមានការល្បាតតឹងរឹងយ៉ាងណាក្ដី។ ជនខិលខូច នៅតែធ្វើសកម្មភាពកាប់ទន្រ្ទានដីព្រៃដើម្បីពង្រីកផ្ទៃដីផ្ទះសម្បែង និងដីស្រែចម្ការយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដូច្នេះដើម្បីទប់ស្កាត់ករណីនេះ អាជ្ញាធរជាតិអប្សរានឹងធ្វើការជីកប្រឡាយតាមព្រំដីព្រៃឈើនានាក្នុងតំបន់ឧទ្យានអង្គរ ដែលគម្រោងនេះមានប្រវែងជាង២៧គីឡូម៉ែត្រ។

លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន បានឱ្យដឹងថា ការងារនេះនឹងអនុវត្តន៍ចាប់ពីថ្ងៃទី៥ ខែកញ្ញាតទៅដោយចាប់ផ្តើមពីសង្កាត់នគរធំទៅដែលជាចំណុចរសើបក្នុងករណីនេះ។ លោកបន្តថា គម្រោងជីកប្រឡាយនេះគឺមានប្រវែងសរុបប្រមាណជាង២៧គីឡូម៉ែត្រ ដែលមានចំនួន១៨ខ្សែ ស្ថិតនៅសង្កាត់គោកចក សង្កាត់ស្លក្រាម សង្កាត់នគរធំ និងស្រុកបន្ទាយស្រី។

បើតាមការបញ្ជាក់ពីអនុប្រធាននាយកដ្ឋានព្រៃឈើ ក្រុមការងារដែលមានអាជ្ញាធរជាតិអប្សរា រដ្ឋបាលក្រុងសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចុះកំណត់ទីតាំងដែលត្រូវជីកប្រឡាយរួចហើយ គឺនៅតាមទីតាំងដែលមានដីព្រៃ ដីដែលមិនអាស្រ័យផល និងដីដែលមានព្រៃរិចរិល ដោយមិនប៉ះពាល់ដល់ដីដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលឡើយ។ យ៉ាងណាលោក ជូរ៉ា ឌីណា ពន្យល់ថា ការជីកប្រឡាយព្រំការពារព្រៃឈើនេះគ្រាន់តែជាវិធានការបណ្ដោះអាសន្នក្នុងការទប់ស្កាត់ការទន្រ្ទានព្រៃឈើប៉ុណ្ណោះ មិនមែនជាការផ្តល់កម្មសិទ្ធិឬជាព្រំដី ឬជាការទទួលសិទ្ធិស្របច្បាប់នៃការកាន់កាប់ដីខុសច្បាប់ណាមួយដែរ។

ការជីកប្រឡាយតាមព្រំដីព្រៃឈើក្នុងឧទ្យានអង្គរនេះ មិនមែនធ្វើតែនៅពេលនេះនោះទេ។ តាមគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើរបស់អាជ្ញាធរជាតិអប្សរា គ្រោងនឹងបន្តការងារនេះជាបន្តបន្ទាប់តាមរយៈផែនការដែលបានដាក់ជាប្រចាំឆ្នាំ ក្នុងនោះឆ្នាំ២០២០ខាងមុខ គម្រោងនឹងបន្តជីកតាមព្រំដីប្រវែងជាង១៩គីឡូម៉ែត្រទៀត បន្ទាប់ពីជោគជ័យក្នុងការងារនៅឆ្នាំនេះរួច៕














អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ក្រុមភ្នាក់ងារអភិរក្សព្រៃឈើនៃនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ
នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ប្រតិភូនៃគណៈកម្មការទី៧នៃព្រឹទ្ធសភា ដឹកនាំដោយប្រធានគណៈកម្មការឯកឧត្តម ម៉ុម ជឹមហ៊ុយ, ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធាន, ឯកឧត្តម សុខ យាត និងឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកគណៈកម្មការ បានចុះស្វែងយល់ពីការងារទូទៅនៅអាជ្ញាធរជាតិអប្សរា។ បេសកកម្មរបស់គណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ដើម្បីស្វែងយល់ពីការវិវត្តរីកចម្រើនថ្មីៗ និងបញ្ហាប្រឈមរបស់អាជ្ញាធរជាតិអប្សរា។
ជំនឿនៃការលាបំណន់
( ថ្ងៃទី 11 ខែ កញ្ញា ឆ្នាំ2019 )
បើទោះបីស្រុកទេសមានការរីកចម្រើនជឿនលឿនស្ទើរគ្រប់វិស័យ មនុស្សជឿជាក់ទៅលើវិទ្យាសាស្ត្រ និងការប្រឹងប្រែងទើបសម្រេចផលក៏ដោយ ក៏អបិយជំនឿលើកម្លាំងក្រៅខ្លួននិងទីស័ក្តិសិទ្ធិនៅតែមានភាពសំខាន់មុតមាំក្នុងផ្នត់គំនិតមនុស្សខ្មែរក្នុងយុគសម័យទំនើបនេះ។ ពិសេស គឺការបន់ស្រន់ដើម្បីសុំឱ្យសម្រេចបំណង ហើយមកលាបំណន់ខ្លួនវិញពេលទទួលបានជោគជ័យ ក៏នៅតែមានឥទ្ធិពលក្នុងជីវិតមនុស្សខ្មែរ។
ដើមដំបូងមុន12345...246247បន្ទាប់ចុងក្រោយ

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
11564
ម្សិលមិញ
:
13042
សប្តាហ៍នេះ
:
11564
ខែនេះ
:
0094519
សរុប
:
009054090