NEWS

និស្សិតជប៉ុនចុះកម្មសិក្សាស្វែងយល់អំពីការងារគ្រប់គ្រងបេតិកភ័ណ្ឌពិភពលោកក្នុងតំបន់រមណីយដ្ឋានអង្គរ

Published on 22 August 2019 02:04 PM Post By ៖ Apsara National Authority
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន២របស់ជប៉ុន បានផ្តើមចុះកម្មសិក្សានៅរមណីយដ្ឋានអង្គររយៈពេល២សប្ដាហ៍ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០១៩។ កម្មសិក្សានេះ ធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជប៉ុន និងអាជ្ញាធរជាតិអប្សរា ដែលបានធ្វើឡើងជាមួយសាកលវិទ្យាល័យ Kanazawa ពីឆ្នាំ២០១០មក រីឯសាកលវិទ្យាល័យ Komatsu ពីឆ្នាំ២០១៦ និងបានទទួលនិស្សិតឱ្យមកចុះធ្វើកម្មសិក្សានៅអាជ្ញាធរជាតិអប្សរាជារៀងរាល់ឆ្នាំ និងមាននាយកដ្ឋានគ្រប់គ្រងទឹកជាអ្នកទទួលបន្ទុកដឹកនាំនិស្សិតចុះធ្វើកម្មសិក្សានេះ។

នៅឆ្នាំ២០១៩នេះនិស្សិតដែលចុះកម្មសិក្សានៅពេលនេះសរុបមានចំនួន៦ (ស្រី៤រូប) ក្នុងនោះមកពីសាកលវិទ្យាល័យ Kanazawa ចំនួន៣រូប និងសាកលវិទ្យាល័យ Komatsu ចំនួន៣រូប រួមនិងមេក្រុមមួយរូប និងសាស្រ្ដាចារ្យដឹកនាំចំនួន២រូប សរុបចំនួន៩រូប។

គោលបំណងការចុះកម្មសិក្សារបស់និស្សិតជប៉ុន គឺឱ្យពួកគាត់បានសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ដូចជាកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក ការគ្រប់គ្រងធនធានធម្មជាតិ និងឱ្យស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់អ្នកស្រុកក្នុងតំបន់អង្គរជាដើម។ល៕












អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ       រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក
សិស្សានុសិស្សចំនួន៤៧នាក់មកពីសាលានៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដឹកនាំដោយលោក យស សា ប្រធានអង្គការរួបរួមគ្នាប្រឆាំងភាពក្រីក្រ បានចុះមកដាំដើមស្វាយចំនួន១០០ដើមនៅភូមិធម្មជាតិរុនតាឯក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីអបអរទិវាដាំកូនឈើ និងចូលរួមការងារសង្គម។
ព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦នេះ ឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមដំណើរដោយអ្នកជំនាញអន្តរជាតិលោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រនៃICC-Angkor និងថ្នាក់ដឹកនាំមួយចំនួនទៀត បានចុះពិនិត្យការដ្ឋានជួសជុលទំនប់បារាយណ៍ទឹកថ្លាផ្នែកខាងលិច ដែលបានជួសជុល៣ដំណាក់កាលរួចមកហើយ ដែលមានប្រវែងសរុប១០៦០ម ហើយគ្រោងនឹងបន្តដំណាក់កាលទី៤ទៀត។
វត្តមានរបស់សត្វទោចម្កុដ ដែលជាប្រភេទសត្វកម្រ និងជិតផុតពូជនៅលើពិភពលោក ហើយត្រូវអាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងក្រុមហ៊ុនខ្សែយោងអេកូទេសចរណ៍ (Flight of the Gibbon Angkor) យកមកព្រលែងនៅក្នុងរមណីយដ្ឋានអង្គរ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ឥឡូវនេះបង្កើតបានកូន២ក្បាលហើយ។
នៅល្ងាចថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម ខូយ គឹមទួ ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា តំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិ និងមន្រ្តី/បុគ្គលិកនៃ អាជា្ញធរជាតិអប្សរាបាននាំយកអង្ករ១០ការុង និងបច្ច័យមួយចំនួនទៅប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តព្រះឥន្ទកោសាស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លកា្រម ក្រុង-ខេត្តសៀមរាបកំពុងជួបប្រទះការខ្វះខាតចង្ហាន់។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
8
Today
:
0810
Yesterday
:
3210
This Week
:
07875
This Month
:
0250614
Total
:
011713210