ព័ត៌មានថ្មីៗ

និស្សិតជប៉ុនចុះកម្មសិក្សាស្វែងយល់អំពីការងារគ្រប់គ្រងបេតិកភ័ណ្ឌពិភពលោកក្នុងតំបន់រមណីយដ្ឋានអង្គរ

បានផ្សាយនៅ ថ្ងៃទី 22 ខែ សីហា ឆ្នាំ2019 02:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន២របស់ជប៉ុន បានផ្តើមចុះកម្មសិក្សានៅរមណីយដ្ឋានអង្គររយៈពេល២សប្ដាហ៍ គឺពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០១៩។ កម្មសិក្សានេះ ធ្វើឡើងក្រោមអនុស្សរណៈយោគយល់គ្នារវាងសាកលវិទ្យាល័យជប៉ុន និងអាជ្ញាធរជាតិអប្សរា ដែលបានធ្វើឡើងជាមួយសាកលវិទ្យាល័យ Kanazawa ពីឆ្នាំ២០១០មក រីឯសាកលវិទ្យាល័យ Komatsu ពីឆ្នាំ២០១៦ និងបានទទួលនិស្សិតឱ្យមកចុះធ្វើកម្មសិក្សានៅអាជ្ញាធរជាតិអប្សរាជារៀងរាល់ឆ្នាំ និងមាននាយកដ្ឋានគ្រប់គ្រងទឹកជាអ្នកទទួលបន្ទុកដឹកនាំនិស្សិតចុះធ្វើកម្មសិក្សានេះ។

នៅឆ្នាំ២០១៩នេះនិស្សិតដែលចុះកម្មសិក្សានៅពេលនេះសរុបមានចំនួន៦ (ស្រី៤រូប) ក្នុងនោះមកពីសាកលវិទ្យាល័យ Kanazawa ចំនួន៣រូប និងសាកលវិទ្យាល័យ Komatsu ចំនួន៣រូប រួមនិងមេក្រុមមួយរូប និងសាស្រ្ដាចារ្យដឹកនាំចំនួន២រូប សរុបចំនួន៩រូប។

គោលបំណងការចុះកម្មសិក្សារបស់និស្សិតជប៉ុន គឺឱ្យពួកគាត់បានសិក្សាស្វែងយល់ពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ដូចជាកិច្ចការអភិរក្ស ការគ្រប់គ្រងទឹក ការគ្រប់គ្រងធនធានធម្មជាតិ និងឱ្យស្វែងយល់ពីវប្បធម៌ ប្រពៃណី និងរបៀបរស់នៅរបស់អ្នកស្រុកក្នុងតំបន់អង្គរជាដើម។ល៕












អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ      រូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក
នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ មានរៀបចំពិធី ដាំកូនឈើនៅវត្តទេពប្រណម្យ ចូលរួមដោយលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ព្រះចៅអធិការវត្ត ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិកនៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ១៥០អង្គ-នាក់។ កូនឈើ ប្រណីតមានគ្រញូង១០០ដើម ធ្នង់៥០ដើម ច្រេស៥០ ដើម ឈើទាល៥០ដើម និងដើមផ្ការំដួល៥០ដើម ត្រូវបានដាំនៅក្នុងបរិវេណវត្តទេពប្រណម្យ។
សំណង់ភោជនីយដ្ឋាន អាគាររដ្ឋ តូបលក់ដូរវត្ថុអនុស្សាវរីយ៍ លក់ម្ហូបអាហារ សម្លៀកបំពាក់ និងគ្រឿងភេសជ្ជៈផ្សេងៗចំនួនប្រមាណ១៥០ខ្នង ត្រូវបានរុះរើរួចរាល់ទាំងស្រុងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ពីបរិវេណខាងលិចប្រាសាទអង្គរវត្ត ទាំងផ្នែកខាងត្បូងផ្លូវចូល និងមាត់ត្រពាំងសេស។
ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសារព័ត៌មានថ្មីៗ ក្នុងការផលិតឯកសារវីដេអូក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងគម្រោងដែលមានឈ្មោះថា «អង្គរ និងលើសពីនេះ» បានចាប់ផ្តើមដំណើរការហើយ។ ក្រុមការងារនៃសារព័ត៌មានថ្មីៗ ដែលមានកិច្ចសហការ និងការសម្របសម្រួលពីអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមចុះមកផលិតព័ត៌មានឯកសារនានាដែលទាក់ទងក្នុងតំបន់រមណីយដ្ឋានអង្គរ។
នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ បានដឹកនាំកិច្ចប្រជុំស្តីអំពី «ការផ្លាស់ប្តូរទីតាំងបំពេញការងាររបស់ប្រធាននិងអនុប្រធានភ្នាក់ងារទេសចរណ៍» ដែលធ្វើឡើងជាទៀងទាត់រៀងរាល់មួយឆ្នាំម្តងសម្រាប់គ្រប់គោលដៅទាំងអស់។
ក្នុងបំណងបង្កើនគម្របព្រៃឈើឡើងវិញក្នុងប្រទេសកម្ពុជា អាជ្ញាធរជាតិអប្សរាបានបន្តចែកជូនកូនឈើដល់សាធារណជិតឆ្ងាយ ដើម្បីយកទៅដាំនៅតាមតំបន់ផ្សេងៗ។ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២០ កូនឈើជិត២ពាន់ដើមបន្ថែម បានចែកចាយដល់សាធារណជន។ កូនឈើដែលបានផ្តល់ជូននោះរួមមាន៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
6
ថ្ងៃនេះ
:
2751
ម្សិលមិញ
:
29907
សប្តាហ៍នេះ
:
60929
ខែនេះ
:
0217010
សរុប
:
012724599