NEWS

សូមអញ្ជើញចូលរួមស្ដាប់បាឋកថា «វប្បធម៌សំស្រ្កឹត និងការសិក្សានៅសម័យមុនអង្គរនិងសម័យអង្គរ»

Published on 22 August 2019 01:59 PM Post By ៖ Apsara National Authority
អាជ្ញាធរជាតិអប្សរានឹងរៀបចំបាឋកថាស្ដីអំពី «វប្បធម៌សំស្រ្កឹត និងការសិក្សានៅសម័យមុនអង្គរនិងសម័យអង្គរ» នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា នាវេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់។ បាឋកថានេះ ធ្វើឡើងដោយបណ្ឌិត ឆោម គន្ធា អ្នកជំនាញផ្នែកសិលាចារឹករបស់អាជ្ញាធរជាតិអប្សរា។

កម្ពុជាជារដ្ឋបុរាណមួយនៅអាស៊ីអាគ្នេយ៍ ដែលមានវប្បធម៌សំស្ក្រឹតរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ការរីកចម្រើននេះកើតមានបានដោយសារការផ្ទេរចំណេះពីមួយជំនាន់ទៅមួយជំនាន់មិនដាច់។ តាមរយៈបទបង្ហាញនេះ យើងខ្ញុំនឹងពន្យល់អំពីទិដ្ឋភាពចំនួនបួននៃការសិក្សា «តាមបែបសំស្ក្រឹត» នៅសម័យមុនអង្គរនិងសម័យអង្គរ៖ ១. មុខវិជ្ជា, ២. គ្រូនិងសិស្ស, ៣. សាលា និង ៤. របៀបរៀន។ សូមសាធារណជនទាំងអស់ ចូលរួមស្ដាប់បាឋកថានេះឱ្យបានកុះករ៕




អត្ថបទ៖ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ
រចនាសម្ពន្ធសំណង់ឈើដ៏ល្អឆ្នើមមួយ រួមនឹងបដិមានៃព្រហ្មមញ្ញសាសនា១អង្គ ត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវបុរាណវិទ្យានៅបាតស្រះខាងជើងនៃប្រាសាទអង្គរវត្ត។ ការរកឃើញនេះ ត្រូវបានបុរាណវិទូនៃអាជ្ញាធរជាតិអប្សរាអះអាងថា ជាប្រវត្តិសាស្ត្រដំបូងនៅអង្គរដែលបានរកឃើញសំណង់ឈើនិងបដិមាដូច្នេះ ហើយនេះជាអាថ៌កំបាំងដ៏អស្ចារ្យទាក់ទងនឹងការកសាងស្រះទឹក រួមទាំងស្ថាបត្យកម្មនៃសំណង់អង្គរវត្ត ជំនឿ និងការរស់នៅឥតដាច់របស់ប្រជាជនតាំងពីសតវត្សរ៍ទី១២មកដល់សព្វថ្ងៃ។
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ បានកំពុងតែជួសជុលជណ្តើរឈើឡើងប្រាសាទអង្គរវត្តចំនួន៤កន្លែង។
ក្រុមការងារកាត់ក្រីមែកឈើរបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ដកហូតនិងកាត់ក្រីមែកឈើដែលមានហានិភ័យខ្ពស់ចំនួន១២ដើម នៅក្នុងបរិវេណប្រាសាទព្រះគោ។
ការសម្អាតប្រាង្គប្រាសាទតែងតែធ្វើឡើងជាប្រចាំ រៀងរាល់១ខែម្តងឬតិចជាងនេះនៅរដូវវស្សានិង១ខែកន្លះម្តងឬច្រើនជាងនេះ នៅរដូវប្រាំង។ ការសម្អាត គឺដើម្បីដកស្មៅ កូនឈើ និងរុក្ខជាតិផ្សេងៗនៅលើប្រាសាទ បង្ការកុំឱ្យវាលូតលាស់ធំមានឫសចាក់ជ្រែកចូលក្នុងរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យមានហានីភ័យដល់ប្រាសាទ និងបាត់បង់សោភ័ណភាពប្រាសាទ។
ប្រាសាទកណ្តាលស្រះស្រង់បានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២ តំណាងឱ្យភ្នំព្រះសុមេរុ បានចាប់ផ្តើមបើកការដ្ឋានជួសជុលហើយនៅព្រឹកមិញនេះ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរានិងជំនួយឧបត្ថម្ភថវិកាទាំងស្រុងពីវិស័យឯកជន។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1437
Yesterday
:
3376
This Week
:
15087
This Month
:
0025067
Total
:
010613165