NEWS

អាជ្ញាធរជាតិអប្សរា អប់រំបរិស្ថានចំពោះពលករបម្រើការងារតាមការដ្ឋានជួសជុលប្រាសាទ និងពលករសម្អាតក្នុងឧទ្យានអង្គរ

Published on 21 August 2019 05:46 PM Post By ៖ Apsara National Authority

នាយដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា សហការជាមួយកម្មវិធីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្ករ ISO14001 2015 រៀបចំកម្មវិធីអប់រំបរិស្ថានដើម្បីផ្សព្វផ្សាយ និងអប់រំផ្នែកបរិស្ថានដល់ពលករជួសជុលប្រាសាទ និងពលករសម្អាតក្នុងរមណីយដ្ឋានអង្គរ ៣គោលដៅដែលកំពុងប្រចាំការនៅវង់តូច វង់ធំ និងតំបន់រលួស សរុបប្រមាណ១៦០នាក់។

កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយគោលនយោបាយបរិស្ថាន បង្កើនការយល់ដឹងផ្នែកបរិស្ថាន ជំរុញការចូលរួម ជំរុញការផ្សព្វផ្សាយ ជួយថែរក្សាបរិស្ថាន និងណែនាំដល់អ្នកលក់ដូរ និងភ្ញៀវទេសចរខ្មែរ ឱ្យកាន់តែទទួលបានទូលំទូលាយបន្ថែមទៀត។

ដោយឡែកកម្មវិធីនេះបានផ្តោតលើចំណុចសំខាន់ៗ៩ចំណុច រួមមាន៖
១)គោលនយោបាយបរិស្ថាន
២)តួនាទី និងការទទួលខុសត្រូវរបស់នាយកដ្ឋាន និងផែនការសកម្មភាពបរិស្ថាន
៣)បញ្ហាសំរាម និងបញ្ហាប្រឈម
៤)អង្គរជារមណីយដ្ឋានគ្មានផ្សែងបារី
៥)បំរាមចំពោះការប្រើប្រាស់ថង់ផ្លាស្ទិច
៦)បំរាមចំពោះការសេពគ្រឿងស្រវឹងគ្រប់ប្រភេទ និងអាហារក្នុងទីប្រាសាទ
៧)បំរាមចំពោះការក្រាលកន្ទេល និងអង្រឹងនៅកសិន្ធុអង្គរ
៨)ក្រមប្រតិបត្តិអង្គរ
៩)ការសម្លឹងមើល និងវាយតម្លៃពីមជ្ឈដ្ឋានខាងក្រៅចំពោះអង្គរ។

កម្មវិធីអប់រំបរិស្ថាននេះមានរយៈពេល៣ថ្ងៃ នៅទីតាំងខុសៗគ្នា ដោយថ្ងៃទី១ធ្វើនៅអង្គរវត្ត ត្រូវនឹងថ្ងៃទី១២ ថ្ងៃទី២ នៅភិមានអាកាសនា ត្រូវនឹងថ្ងៃទី១៥ និងថ្ងៃទី៣នៅប្រាសាទព្រះគោ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ មួយផ្នែកនៃកម្មវិធីក៏មានសំណួរចម្លើយរវាងវាគ្មិន និងអ្នកចូលរួមទាំងអស់ពីបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបរិស្ថាន ធ្វើឱ្យវគ្គបណ្តុះបណ្តាលកាន់តែអាចស្វែងយល់បានមួយកម្រិតទៀត៕










អត្ថបទ៖ លោក អ៊ុន មន្នីនីតា        រូបភាព៖ លោក អ៊ុន មន្នីនីតា
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។
បើនិយាយពីការទុកជុកឬកំប៉ោយឱ្យកូនសម្រាប់ប្រជាជនខ្មែរសម័យនេះ យើងកម្របានឃើញណាស់ ព្រោះការរក្សាទំនៀមទម្លាប់នេះបានថមថយទៅតាមពេលវេលា អ្នកប្រតិបត្តិ ជីវភាព ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ល។ ហើយដែលមានសេសសល់តិចតួច ក៏មានតែនៅទីជនបទស្រុកស្រែចម្ការប៉ុណ្ណោះ។ ចំណែកការរៀបចំពិធីក្នុងការកោរផ្តាច់ជុកឬកំប៉ោយចោលវិញ ក៏កាន់តែថមថយ និងរៀបចំដោយសង្ខេបៗទៅតាមធនធានផងដែរ។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
5
Today
:
12061
Yesterday
:
16086
This Week
:
128540
This Month
:
0272982
Total
:
010229129