NEWS

គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាជប៉ុន TAISHUKAN ស្នើសុំអត្ថបទស្រាវជ្រាវអំពីបណ្តាញផ្លូវគមនាគមន៍បុរាណ ទៅប្រែនិងបោះពុម្ពសម្រាប់បង្រៀនសិស្ស

Published on 20 August 2019 09:49 AM Post By ៖ Apsara National Authority

គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) បានស្នើសុំអ្នកស្រាវជ្រាវបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា ដើម្បីជ្រើសរើសអត្ថបទមួយដែលលទ្ធផលនៃកិច្ចការស្រាវជ្រាវអំពីបណ្តាញគមនាគមន៍បុរាណសម័យអង្គរ យកទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មី។ អត្ថបទដែលគ្រឹះស្ថាន TAISHUKAN ស្នើយកទៅបកប្រែនិងបោះពុម្ពនេះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌និងការអភិវឌ្ឍន៍ឆ្លងព្រំដែន»។

កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៩ គ្រឹះស្ថានអប់រំជប៉ុន TAISHUKAN បានស្នើមកកាន់សហប្រធាននៃគម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ ដែលមានលោកបណ្ឌិត Surat Lertlum សហនិពន្ធភាគីថៃ និងលោក អ៊ឹម សុខរិទ្ធី សហនិពន្ធភាគីអាជ្ញាធរជាតិអប្សរា ដើម្បីសុំសិទ្ធិយកអត្ថបទស្រាវជ្រាវផ្លូវបុរាណសម័យអង្គរទៅបកប្រែនិងបោះពុម្ពជាភាសាជប៉ុន ដើម្បីបង្រៀនសិស្សថ្នាក់វិទ្យាល័យ។ សំណើនេះ ត្រូវបានឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរាយល់ព្រម និងជំរុញឲ្យមានផ្សព្វផ្សាយការអប់រំឲ្យកាន់តែទូលំទូលាយផងដែរ។

លោក អ៊ឹម សុខរិទ្ធី សហប្រធាននៃគម្រោងស្រាវជ្រាវនេះបានឱ្យដឹងថា ជារៀងរាល់ឆ្នាំ គ្រឹះស្ថានបោះពុម្ពផ្សាយ TAISHUKAN តែងធ្វើបច្ចុប្បន្នភាពបន្ថែមលើអត្ថបទស្រាវជ្រាវថ្មីៗសម្រាប់វិស័យអប់រំនៅប្រទេសជប៉ុន។ អត្ថបទដែលស្ថាប័ននេះជ្រើសរើសជាអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្រ្ដ មានលក្ខណៈត្រឹមត្រូវពិតប្រាកដ ហើយផ្តល់ចំណេះដឹងជាទូទៅដល់មនុស្សក្នុងតំបន់។ សម្រាប់អត្ថបទស្រាវជ្រាវផ្លូវបុរាណនេះ ក៏មានការទទួលស្គាល់ដោយសាកលវិទ្យាល័យ ក្យូតូ ដ៏ល្បីល្បាញរបស់ជប៉ុនផងដែរ ទើបគ្រឹះស្ថានបោះពុម្ពនេះមានទំនុកចិត្ត ជ្រើសរើសយកដាក់បញ្ចូលក្នុងកម្មវិធីអប់រំរបស់ខ្លួន។ នេះជាការបញ្ជាក់របស់លោក អ៊ឹម សុខរិទ្ធី។

សូមបញ្ជាក់បន្ថែមថា ខ្លឹមសារសង្ខេបនៃអត្ថបទនោះ មានសេចក្តីដូច្នេះ៖ «តាមភស្តុតាងនៃការស្រាវជ្រាវនៃគម្រោងសហការនេះ វិសាលភាពនៃចក្រភពខ្មែរគ្របដណ្តប់ស្ទើរតែពេញអាស៊ីអាគ្នេយ៍ដីគោក។ រាជធានីបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធទឹក អប់រំ សុខាភិបាល បណ្តាញគមនាគមន៍ខ្វាត់ខ្វែង សំណង់រដ្ឋបាល សំណង់សាសនា និងសំណង់សាធារណៈផ្សេងៗ។ បណ្តាញផ្លូវតភ្ជាប់ពីមណ្ឌលរដ្ឋបាល សេដ្ឋកិច្ចនិងនយោបាយទៅកាន់ខេត្តខ័ណ្ឌនានា ព្រមទាំងតភ្ជាប់ទៅនគរជិតខាងផង។ តាមបណ្តោយផ្លូវគមនាគមន៍តែងមានសាលាសំណាក់ ស្រះទឹក និងមន្ទីរព្យាបាលរោគ សម្រាប់អ្នកដំណើរនិងអ្នកស្រុកជិតខាង។ ចក្រភពខ្មែរមិនមែនពឹងផ្អែកលើកសិកម្មតែមួយមុខទេ។ បណ្តាញគមនាគមន៍កើតចេញពីការស្រាវជ្រាវថ្មីៗនេះ បង្ហាញថាចក្រភពខ្មែរជាដៃគូជំនួញធំមួយក្នុងបណ្តាញជំនួញអន្តរជាតិតាមផ្លួវសមុទ្រពីប៉ូលសេដ្ឋកិច្ចអន្តរជាតិខាងកើតមានចក្រភពចិន នឹងប៉ូលសេដ្ឋកិច្ចខាងលិច មានពែក អារ៉ាប់និងឥណ្ឌា។ ចក្រភពខ្មែរមានរាជធានីនៅខាងក្នុងដី តែបានបើកមុខតភ្ជាប់ទៅកាន់សមុទ្រចិនខាងត្បូង និងសមុទ្រឥណ្ឌានៅខាងលិច។

លទ្ធផលនៃការស្រាវជ្រាវនេះ ត្រូវបានលោក អ៊ឹម សុខរិទ្ធី និងលោក Surat Lertlum យកមកផ្សព្វផ្សាយបង្រៀនសិស្សខ្មែរម្ខាង និងថៃម្ខាងរៀងៗខ្លួន។ គ្រូទាំងពីរបង្រៀនសិស្សអំពីប្រវត្តិសាស្រ្តនិងវប្បធម៌ ព្រមទាំងបុរាណវិទ្យាដែលកើតអំពីការស្រាវជ្រាវប្រកបដោយវិទ្យាសាស្រ្ត។ សិស្សបានស្វែងយល់អំពីប្រវត្តិនៃប្រទេសទាំងពីរដែលមានមរតកវប្បធម៌មកពីឫសគល់តែមួយ។ ដូនតារបស់គេធ្វើដំណើរលើដងផ្លូវបុរាណតែមួយ។ នេះជាកម្មវិធីសម្រាប់យុវជន ដែលគ្នានឹងស្វែងយល់វែងឆ្ងាយអំពីទំនាក់ទំនងក្នុងតំបន់ដែលខ្លួនកំពុងរស់នៅ។ យុវជនអាចមើលឃើញថា ១០០ឆ្នាំមុន ឬ៨០០ឆ្នាំមុន វាគ្មានព្រំដែនអ្វីសម្គាល់ថាជារបស់អ្នកនេះ របស់អ្នកនោះទេ។ មនុស្ស សហគមន៍ ទំនិញនិងបច្ចេកវិទ្យា ផ្លាស់ប្តូរ ដោះដូរ ទាក់ទងគ្នាដោយសេរី ពុំមានរបាំងអ្វីសោះ។ ជាអកុសល ប្រទេសនានា ឬមនុស្សមួយចំនួន មិនតែងតែចង់បានការចែករំលែករបៀបសម័យបុរាណ ក្នុងពិភពលោកសម័យទំនើបនេះទេ។

យើងត្រូវតែដឹងគ្រប់គ្នាថា មានប្រទេសជាច្រើនដែលវប្បធម៌កំណើតរបស់ខ្លួន បានមកពីកន្លែងផ្សេងទៀត មិនមែនមកពីដីដែលខ្លួនកើតនោះទេ។ គំនិតនេះនឹងបង្កើតឲ្យមានញាណមួយនៃប្រព័ន្ធទំនាក់ទំនងក្នុងរង្វង់យុវជននៃប្រទេសផ្សេងៗ មនុស្សនានា ហើយគេនឹងអាចពង្រឹងចំណងទាក់ទងនេះបានផង»។

គួររំលឹកទ្បើងវិញថា គម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរ បានចាប់ផ្តើមតាំងពីឆ្នាំ២០០៥ ដែលជាគម្រោងស្រាវជ្រាវឆ្លងប្រទេស។ ក្នុងគម្រោងនេះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមជាច្រើនពីបណ្ដាញគមនាគមន៍សម័យអង្គរដែលមានវិសាលភាពធំធេង ជាបណ្ដាញគមនាគមន៍ភ្ជាប់ពីអង្គរទៅភិមាយ និងរហូតដល់ឈូងសមុទ្រចិន។ ជាមួយនោះ ការស្រាវជ្រាវក៏ប្រទះឃើញស្លាកស្នាមនៃសាលាដំណាក់ ស្ពានបុរាណជាច្រើនកន្លែងទៀតតាមបណ្ដោយផ្លូវនេះផងដែរ។ ឯកសារនេះត្រូវបានយកមកបង្រៀនកូនសិស្សក្នុងគម្រោងអប់រំបេតិកភណ្ឌតាមបណ្ដាខេត្តមួយចំនួនតាំងពីឆ្នាំ២០០៧មក ដូចជានៅបន្ទាយឆ្មារ សៀមរាប និងរហូតដល់តំបន់សម្បូរព្រៃគុក៕




















អត្ថបទ៖ អ៊ីសា រ៉ហ៊ីណី        រូបភាព៖ ខៀវ ច័ន្ទ
រយៈពេល៤ថ្ងៃនៃទិវាឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅខេត្តសៀមរាបឆ្នាំ២០១៩ មានភ្ញៀវទេសចរមកទស្សនារមណីយដ្ឋានអង្គរយ៉ាងច្រើនកុះករ។
នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៩ ព្រះសង្ឃនិងគណៈកម្មការវត្តលលៃ បានចាប់ផ្តើមរំកិលកុដិចុះមកខាងក្រោមដើម្បីសម្រួលដល់កិច្ចការអភិរក្ស។ កិច្ចការនេះធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាកិច្ចការវត្តអារាម ដែលហៅថា CoMAPA, គណៈសង្ឃគ្រប់គ្រង ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តប្រាសាទលលៃ ព្រមទាំងតំណាងមន្ទីរធម្មការនិងកិច្ចការសាសនា បានប្រជុំសម្រេចព្រះទ័យរំកិលកុដិដែលសង់នៅបរិវេណខឿនប្រាសាទលលៃចុះមកគង់នៅខាងក្រោមវិញ។
ពិធីបួងសួងសុំសេចក្តីសុខរៀបចំដោយអាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍នៅព្រះលានជល់ដំរី ក្រុងអង្គរធំ នារសៀលថ្ងៃចន្ទ ១៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រព្រឹត្តទៅតាមទំនៀមបុរាណទាំងបែបព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនានៅលើទឹកដីដ៏ស័ក្តិសិទិ្ធ បរិបូណ៌ទៅដោយគ្រឿងរណ្តាប់សព្វបែបយ៉ាង វង់ភ្លេងបុរាណ របាំ ព្រាហ្មណ៍បុរោហិត ព្រះសង្ឃ ដើម្បីសូត្រមន្តពរជ័យ និងរំដោះកម្មពៀរ។
ព្រឹត្តិការណ៍អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាបយ៉ាងអធិកអធម នៅថ្ងៃ១៤-១៥កើត និង១រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
FirstPrev12345...265266NextLast

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
6
Today
:
1440
Yesterday
:
3345
This Week
:
07324
This Month
:
0055797
Total
:
009429073