ព័ត៌មានថ្មីៗ

អ្នកភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ចូលរួមដាំកូនឈើចំនួន១០០០ដើម ដើម្បីជំរុញបង្កើនទេសភាពបៃតងនៅក្នុងភូមិស្រុក

បានផ្សាយនៅ ថ្ងៃទី 19 ខែ សីហា ឆ្នាំ2019 03:17 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
បន្ទាប់ពីមានយុទ្ធនាការដាំកូនឈើឡើងវិញនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌពិភពលោកអង្គ មានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន រួមទាំងព្រះសង្ឃ និងវិស័យឯកជនបានបង្ហាញស្មារតីចូលរួមយ៉ាងច្រើនកុះករដើម្បីបំផុសគំនិតនិងដាស់តឿនស្មារតីមហាជនឲ្យចូលរួមដាំដើមឈើឡើងវិញ។ ជាពិសេស ផ្សព្វផ្សាយទស្សនៈចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ក្នុងសកម្មភាពទប់ស្កាត់ និងការកាប់បំផ្លាញព្រៃក្នុងរមណីយដ្ឋានអង្គរ។

ជាក់ស្តែង ដោយមានកិច្ចសហការជិតស្និតពីអាជ្ញាធរជាតិអប្សរា ព្រះសទ្ធម្មប្បកាសនី បណ្ឌិត តាត មហាទី ដែលជាព្រះចៅអធិកាវត្តព្រះឥន្ទកោសា ព្រះអង្គបានដឹកនាំ កៀងគរ និងបណ្តុះគំនិតពុទ្ធបរិស័ទ្ធគ្រប់ស្រទាប់វណ្ណៈឲ្យមានការចូលរួម ស្រលាញ់ ថែរក្សា និងការដាំកូនឈើឡើងវិញយ៉ាងផុលផុសបំផុត។ ជាពិសេសទៅទៀត នៅពេលថ្មីៗនេះ ព្រះអង្គបានបិណ្ឌបាត កូនឈើចំនួន ១០០០ ដើម គឺកូនគគីរ កូនក្រញូង កូនបេង និងកូនធ្នង់ ពីអាជ្ញាធរជាតិអប្សរា ដើម្បីយកទៅដាំនៅភូមិរកាកំបុត ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋក៏មានការចាប់អារម្មណ៍ សប្បាយរីករាយ យ៉ាងខ្លាំងក្នុងកិច្ចការចូលរួមដាំកូនឈើ ហើយពួកគាត់មានលក្ខណៈស្វាហាប់ណាស់ អ្នកខ្លះក៏ត្រៀមសម្ភារៈរួចជាស្រេច រីឯអ្នកខ្លះទៀតក៏មានទាំងជីមកដាក់ទៀតផង។ ទាំងនេះស្តែងឲ្យឃើញអំពីស្មារតីចូលរួមជាវិជ្ជាមានពីសំណាក់សហគមន៍ក្នុងការជំរុញឲ្យមានភាពបៃតងទាំងនៅក្នុងរមណីយដ្ឋានអង្គរ ក៏ដូចជា នៅក្រៅរមណីយដ្ឋានអង្គរដែរ និងជាពិសេសក្លាយជាសកម្មភាពគំរូមួយសម្រាប់សហគមន៍ទូទៅ និងសម្រាប់ឲ្យអ្នកជំនាន់ក្រោយ៕














អត្ថបទ៖ កញ្ញា ឆាយ ផាន់នី      រូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើទេសភាពវប្បធម៌និងបរិស្ថាន
បច្ចុប្បន្នអាកាសធាតុក្តៅហួតហែង បានបង្កឱ្យមានកង្វះទឹកស្ទើរគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា ពិសេសតំបន់មួយចំនួននៃខេត្តសៀមរាបក៏រងនូវផលប៉ះពាល់នេះដែរ ដែលបណ្តាលឱ្យសត្វ រុក្ខជាតិស្លាប់ជាហូរហែរ និងធ្វើឱ្យមនុស្សពិបាកក្នុងការរស់នៅ។
អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន និងនគរបាលការពារបេតិកភណ្ឌ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦កន្លងទៅនេះ បានចុះទៅបង្រ្កាបពួកជនខិលខូចមួយក្រុមកំពុងលួចជីកគាស់កកាយរូបក្បាលនាគ នៅតាមបណ្តោយផ្លូវបេងទៅកំពង់ស្វាយបម្រុងនឹងដឹកចេញយកទៅលក់ ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងទូរស័ព្ទ ០៧៧ ៨៩៦ ៦៨៩ ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
5819
ម្សិលមិញ
:
23678
សប្តាហ៍នេះ
:
117554
ខែនេះ
:
0074760
សរុប
:
011537356