ព័ត៌មានថ្មីៗ

អតីតចំណតរថយន្តបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តនឹងកែប្រែជាកន្លែងដាំស្មៅនិងកូនឈើឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 15 ខែ សីហា ឆ្នាំ2019 03:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។

បច្ចុប្បន្ន ការងារនេះបានដំណើរការជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរជាតិអប្សរាកំពុងធ្វើការកាយប្រភេទដីរឹង មានក្រួស ចេញពីទីតាំងខាងលើ ដោយជំនួសមកវិញនូវប្រភេទដីជីជាតិអាចដាំដុះបាន។

ការរៀបចំនេះ គឺជាផ្នែកមួយនៃផែនការរួមក្នុងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ នៅមុនប្រាសាទអង្គរវត្ត ដោយក្នុងនោះមានការដាំស្មៅ ដាំដើមឈើឡើងវិញ និងរៀបចំជាចំណតឱ្យបានត្រឹមត្រូវស្របទៅតាមលំហូរនៃយានយន្តនិងការចរាចរណ៍របស់ភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត៕














អត្ថបទ: នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព: នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
ដើម្បីអបអរសាទរខួបទី២៥ឆ្នាំរបស់ខ្លួន អាជ្ញាធរជាតិអប្សរាបានធ្វើការតាំងបង្ហាញពិព័រណ៍រូបភាពស្តីពីសមិទ្ធផលការងារដែលសម្រេចបានជូនសាធារណជនជាភ្ញៀវជាតិ-អន្តរជាតិដើម្បីទស្សនានិងស្វែងយល់។
អាជ្ញាធរជាតិអប្សរានៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បានរៀបចំពិធីបើកពិព័រណ៍ជាផ្លូវការក្នុងការបង្ហាញពីសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ដើម្បីអបអរខួប២៥ឆ្នាំ ថ្ងៃបង្កើតស្ថាប័នអាជ្ញាធរជាតិអប្សរា ១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០។ សាធារណជនអាចចូលរួមទស្សនាស្ដង់ពិព័រណ៍រយៈពេលពេញមួយសប្ដាហ៍ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២២ ខែកុម្ភៈ នៅបរិវេណមុខប្រាសាទអង្គរវត្ត និងបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ។
នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាងលិចប្រាសាទអង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។
អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) ធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ ដើម្បីពិនិត្យវាយតម្លៃតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ថាបានអនុលោមតាមចំណុចទាមទារនៃស្តង់ដារ ISO14001:2015 ដែរឬទេនោះ ជាលទ្ធផលពុំមានឃើញភាពមិនអនុលោមទេ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
3443
ម្សិលមិញ
:
9584
សប្តាហ៍នេះ
:
50172
ខែនេះ
:
0331001
សរុប
:
010287148