ព័ត៌មានថ្មីៗ

អតីតចំណតរថយន្តបណ្ដោះអាសន្នមុខប្រាសាទអង្គរវត្តនឹងកែប្រែជាកន្លែងដាំស្មៅនិងកូនឈើឡើងវិញ

បានផ្សាយនៅ ថ្ងៃទី 15 ខែ សីហា ឆ្នាំ2019 03:04 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីចូលរួមលើកកម្ពស់របៀបរៀបរយ សោភ័ណភាព បរិស្ថាន ទេសភាពបៃតងក្នុងរមណីយដ្ឋានអង្គរឱ្យស័ក្ដិសមជាតំបន់បេតិកភណ្ឌពិភពលោក ព្រមទាំងទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើន អាជ្ញាធរជាតិអប្សរាបាននឹងកំពុងកែប្រែទីតាំងអតីតចំណតបណ្ដោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យក្លាយជាវាលស្មៅបៃតង និងដាំកូនឈើឡើងវិញជុំវិញបរិវេណនេះ។

បច្ចុប្បន្ន ការងារនេះបានដំណើរការជាបន្តបន្ទាប់ ក្នុងនោះអាជ្ញាធរជាតិអប្សរាកំពុងធ្វើការកាយប្រភេទដីរឹង មានក្រួស ចេញពីទីតាំងខាងលើ ដោយជំនួសមកវិញនូវប្រភេទដីជីជាតិអាចដាំដុះបាន។

ការរៀបចំនេះ គឺជាផ្នែកមួយនៃផែនការរួមក្នុងការរៀបចំរបៀបរៀបរយ សណ្ដាប់ធ្នាប់ នៅមុនប្រាសាទអង្គរវត្ត ដោយក្នុងនោះមានការដាំស្មៅ ដាំដើមឈើឡើងវិញ និងរៀបចំជាចំណតឱ្យបានត្រឹមត្រូវស្របទៅតាមលំហូរនៃយានយន្តនិងការចរាចរណ៍របស់ភ្ញៀវទេសចរនៅប្រាសាទអង្គរវត្ត៕














អត្ថបទ: នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព: នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
កិច្ចពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ និងការអភិរក្សជួសជុលប្រាសាទនាពេលអនាគត ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាងអាជ្ញាធរជាតិអប្សរា និងស្ថាប័នរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២៣ មករា ឆ្នាំ២០១៧នេះ ឯកឧត្តម សុខ សង្វារ អគ្គនាយករង ទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរអប្សរា បានដឹកនាំក្រុមការងារ និងអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ ចុះពិនិត្យការងារមួយចំនួនក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។ ក្នុងនោះអ្នកជំនាញការ អាយស៊ីស៊ី-អង្គរ បានថ្លែងនូវការកោតសរសើរ និងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍នានា ដែលបាននិងកំពុងដំណើរការក្នុងរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ថ្នាក់ដឹកនាំសំខាន់ៗនៃអាយស៊ីស៊ីអង្គរ រួមមាន អាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូ និងសហប្រធានអាយស៊ីស៊ីអង្គរទាំងពីរគឺប្រទេសបារាំងនិងជប៉ុន បានជួបពិភាក្សាគ្នានៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
កំណាត់ផ្លូវវង់តូចចាប់ពីខាងកើតកសិន្ធុអង្គរវត្ត ដល់ខាងកើតស្រះស្រង់ប្រវែង៣៧៥៨ម៉ែត្រ ដែលរងនូវការខូចខាតដោយអន្លើរ ត្រូវបានជួសជុលឡើងវិញទាំងស្រុងដោយអាជ្ញាធរជាតិអប្សរា តាមការគ្រោងទុកផ្លូវនេះនឹងរួចរាល់ទាំងស្រុងនៅដើមខែកុម្ភៈ ឆ្នាំ២០១៧នេះហើយ។
នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ ក្រុមការងារសហគមន៍ទី៥ប្រចាំស្រុកបន្ទាយស្រីដឹកនាំដោយឯកឧត្ដម ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរានិងជាប្រធានក្រុម រួមនឹងមន្ត្រីបុគ្គលិកជាច្រើនរូបទៀត បាននាំយកស័ង្កសីចំនួន២០សន្លឹកទៅប្រគល់ជូនស្រ្តីមេម៉ាយចាស់ជរាទីទ័លក្រម្នាក់ នៅភូមិតាត្រៃ ឃុំប្រដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
12
ថ្ងៃនេះ
:
6023
ម្សិលមិញ
:
20186
សប្តាហ៍នេះ
:
62397
ខែនេះ
:
0300514
សរុប
:
014360369