ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបញ្ឈប់ការធ្វើសំណង់ខុសគោលការណ៍អនុញ្ញាត

បានផ្សាយនៅ ថ្ងៃទី 15 ខែ សីហា ឆ្នាំ2019 02:53 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ម្ចាស់សំណង់ឈ្មោះ ក្រួច ចាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ត្រូវបានក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានចុះបញ្ឈប់សកម្មភាពការសាងសង់សំណង់ ដែលមានច្បាប់អនុញ្ញាតលេខ. ៦៦៤/១៩ សសរអញ ចុះថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០១៩។ មូលហេតុនៃការបញ្ឈប់នេះ គឺម្ចាស់សំណង់បានធ្វើខុសគោលការណ៍ច្បាប់អនុញ្ញាតដែលចេញដោយអាជ្ញាធរជាតិអប្សរា។

តាមលិខិតអនុញ្ញាត ប្រភេទប្លង់ផ្ទះដែលអាជ្ញាធរជាតិអប្សរាចេញច្បាប់អនុញ្ញាតជូន គឺជាប្រភេទសំណង់ដែលមានរចនាបថស្ថាបត្យកម្មខ្មែរបុរាណ ធ្វើអំពីឈើ ដំបូលប្រកក្បឿង ពណ៌ក្រហម សសរផ្ទះពីដីដល់រនូត ផ្ទះមានកម្ពស់ ២.៥០ម៉ែត្រ ប៉ុន្តែបែជាម្ចាស់សំណង់ បានសាងសង់ជាប្រភេទសំណង់ថ្មទៀម ដែលមានកម្ពស់ ៣.៥០ម៉ែត្រ ទៅវិញ។ ក្រុមការងារក៏បានធ្វើកំណត់ហេតុ និងកិច្ចសន្យាបញ្ឈប់សកម្មភាព ហើយក្នុងនោះ ម្ចាស់សំណង់ក៏ព្រមធ្វើការកែតម្រូវតាមគោលការណ៍អនុញ្ញាត ដែលក្រុមការងារបានណែនាំផងដែរ។

ការអនុញ្ញាតរបស់អាជ្ញាធរជាតិអប្សរា គឺផ្តោតទៅលើព្រះរាជក្រឹត្យលេខ០០១ នស សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០០៤ ពាក្យស្នើសុំរបស់ឈ្មោះ ក្រូច ចាន់ ដើម្បីរុះរើផ្ទះចាស់ សង់ផ្ទះថ្មី ចាក់ដី ប្តូរទីតាំង ព្រមទាំងផ្អែកលើរបាយការណ៍របស់នាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងតំបន់ឧទ្យានអង្គរថា ពិតជាមានផ្ទះចាស់ និងជាអ្នកស្រុកអង្គរពិតប្រាកដមែន។


















អត្ថបទ៖ ចិន សុីយ៉ាំង   រូបភាព៖នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ
រមណីយដ្ឋានអង្គរមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលគ្របដណ្តប់ទៅដោយព្រៃឈើ៥.៧៣៧ហិកតា និងដីមិនមានគម្របព្រៃឈើ ៣៤.៣៧៨ហិចតា ព្រមទាំងមានប្រាសាទចំនួន៩១។ តាមប្រាសាទនីមួយៗមានដើមឈើដុះចម្រុះលាយឡំគ្នាជាច្រើន នៅក្នុងបរិវេណប្រាសាទទាំងអស់នោះ។ ទន្ទឹមនឹងផ្តល់ប្រយោជន៍ដល់មនុស្ស និងប្រាសាទ ព្រៃឈើក៏អាចបង្កគ្រោះថ្នាក់មួយចំនួនផងដែរ ដូចជា ការដួលរលំ ឬបាក់មែកប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទ ឬមនុស្សដែលឆ្លងកាត់ជាដើម។
មួយរយៈកន្លងមកនេះ មានព័ត៌មានមួយចំនួនក្នុងបណ្តាញទំនាក់ទំនងសង្គម និងភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅបារាយណ៍ខាងលិច មានការមិនសប្បាយចិត្ត ព្រមទាំងរិះគន់យ៉ាងច្រើនមកលើអាជ្ញាធរជាតិអប្សរាថា ការដែលបារាយណ៍រីងស្ងួតទឹកដូច្នេះ មកពីអាជ្ញាធរជាតិអប្សរាគ្រប់គ្រងទឹកមិនបានល្អ បង្ហូរទឹកចោលខ្ជះខ្ជាយ។
ដំណឹងជ្រើសរើសបុគ្គលិក
( ថ្ងៃទី 20 ខែ មេសា ឆ្នាំ2016 )
បើនិយាយពីការទុកជុកឬកំប៉ោយឱ្យកូនសម្រាប់ប្រជាជនខ្មែរសម័យនេះ យើងកម្របានឃើញណាស់ ព្រោះការរក្សាទំនៀមទម្លាប់នេះបានថមថយទៅតាមពេលវេលា អ្នកប្រតិបត្តិ ជីវភាព ការវិវត្តនៃបច្ចេកវិទ្យាទំនើប។ល។ ហើយដែលមានសេសសល់តិចតួច ក៏មានតែនៅទីជនបទស្រុកស្រែចម្ការប៉ុណ្ណោះ។ ចំណែកការរៀបចំពិធីក្នុងការកោរផ្តាច់ជុកឬកំប៉ោយចោលវិញ ក៏កាន់តែថមថយ និងរៀបចំដោយសង្ខេបៗទៅតាមធនធានផងដែរ។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
5
ថ្ងៃនេះ
:
12028
ម្សិលមិញ
:
16086
សប្តាហ៍នេះ
:
128507
ខែនេះ
:
0272949
សរុប
:
010229096