ព័ត៌មានថ្មីៗ

សូមអញ្ជើញចូលរួមស្ដាប់បាឋកថា «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់»

បានផ្សាយនៅ ថ្ងៃទី 14 ខែ សីហា ឆ្នាំ2019 09:00 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
សិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ស្វែងយល់អំពីប្រទេសកម្ពុជាសម័យមុនអង្គរនិងសម័យអង្គរ។ នៅចុងសតវត្សទី១៩ ការសិក្សាអំពីសិលាចារឹកប្រទេសកម្ពុជាបានចាប់ផ្តើមឡើងនិងបន្តជាហូរហែរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាទាំងនេះគឺជាការបកស្រាយនៃមនុស្សសម័យថ្មីអំពីសង្គមសម័យចាស់។ ចុះកាលពីពេលគេចារអក្សរថ្មនៅសម័យចាស់ តើមនុស្សម្នាយល់យ៉ាងណាអំពីសិលាចារឹកនោះ? នេះជាសំនួរដែលយើងខ្ញុំនឹងព្យាយាមឆ្លើយក្នុងបាឋកថានេះ ដោយផ្អែកលើទិន្នន័យអត្ថបទចារឹកនិងចម្លាក់។

បាឋកថាខាងលើ នឹងរៀបចំធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់ នាសាលសន្និសីទអង្គរ។ វាគ្មិនសម្រាប់បាឋកថានេះ គឺបណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកភាសាសំស្រ្កឹត បម្រើការនៅមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ។ សូមសាធារណជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ៕


នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ អាជ្ញាធរជាតិអប្សរា ដែលមានឯកឧត្តម ហង់ ពៅ អគ្គនាយក និងសហការីអាជ្ញាធរជាតិអប្សរា បានរៀបចំពិធីប្រុងពលីដើម្បីសុំសេចក្តីសុខចម្រើននៅផ្លូវចូលខាងលិចប្រាសាទអង្គរវត្តក្នុងឱកាសគម្រប់ខួប២៥ឆ្នាំនៃអាជ្ញាធរជាតិអប្សរា (១៩ កុម្ភៈ ១៩៩៥-១៩ កុម្ភៈ ២០២០)។
អស់រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលសវនករស្ថាប័នធានាគុណភាពជប៉ុន (JQA) ធ្វើសវនកម្មផ្ទៃក្រៅតាមដានការងារបរិស្ថាន-អង្គរ ដើម្បីពិនិត្យវាយតម្លៃតាមនាយកដ្ឋាន អង្គភាពចំណុះនៃអាជ្ញាធរជាតិអប្សរា តាមប្រព័ន្ធគ្រប់គ្រងបរិស្ថានរបស់អាជ្ញាធរជាតិអប្សរា ថាបានអនុលោមតាមចំណុចទាមទារនៃស្តង់ដារ ISO14001:2015 ដែរឬទេនោះ ជាលទ្ធផលពុំមានឃើញភាពមិនអនុលោមទេ។
នៅទីតាំងមុខប្រាសាទអង្គរវត្តនិងព្រះលានជល់ដំរីក្នុងបរិវេណក្រុងអង្គរធំ អាជ្ញាធរជាតិអប្សរានឹងរៀបចំពិព័រណ៍រូបថតស្តីពីសកម្មភាព សមិទ្ធផល និងការងារសំខាន់ៗ ក្នុងឱកាសខួបលើកទី២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញជូនសាធារណជន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ទស្សនាស្វែងយល់បន្ថែមពីការងាររបស់អាជ្ញាធរជាតិអប្សរា។
នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២០ បានរៀបចំពិធីបើកសវនកម្មផ្ទៃក្រៅ ប្រព័ន្ធគ្រប់គ្រងបរិស្ថាន ISO14001: 2015 ដោយស្ថាប័នធានាគុណភាពជប៉ុន ហៅកាត់ថា JQA (Japan Quality Assurance)។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
2
ថ្ងៃនេះ
:
4096
ម្សិលមិញ
:
14427
សប្តាហ៍នេះ
:
41241
ខែនេះ
:
0322070
សរុប
:
010278217