ព័ត៌មានថ្មីៗ

សូមអញ្ជើញចូលរួមស្ដាប់បាឋកថា «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់»

បានផ្សាយនៅ ថ្ងៃទី 14 ខែ សីហា ឆ្នាំ2019 09:00 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
សិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ស្វែងយល់អំពីប្រទេសកម្ពុជាសម័យមុនអង្គរនិងសម័យអង្គរ។ នៅចុងសតវត្សទី១៩ ការសិក្សាអំពីសិលាចារឹកប្រទេសកម្ពុជាបានចាប់ផ្តើមឡើងនិងបន្តជាហូរហែរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាទាំងនេះគឺជាការបកស្រាយនៃមនុស្សសម័យថ្មីអំពីសង្គមសម័យចាស់។ ចុះកាលពីពេលគេចារអក្សរថ្មនៅសម័យចាស់ តើមនុស្សម្នាយល់យ៉ាងណាអំពីសិលាចារឹកនោះ? នេះជាសំនួរដែលយើងខ្ញុំនឹងព្យាយាមឆ្លើយក្នុងបាឋកថានេះ ដោយផ្អែកលើទិន្នន័យអត្ថបទចារឹកនិងចម្លាក់។

បាឋកថាខាងលើ នឹងរៀបចំធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់ នាសាលសន្និសីទអង្គរ។ វាគ្មិនសម្រាប់បាឋកថានេះ គឺបណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកភាសាសំស្រ្កឹត បម្រើការនៅមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ។ សូមសាធារណជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ៕


នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធនឹងកិច្ចការអភិរក្ស បេតិកភណ្ឌអង្គរ បានទទួលជួបប្រតិភូមកពីប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោកបណ្ឌិត Cindy Si Yeon Rim អ្នកឯកទេសកម្មវិធីសិក្សាជាន់ខ្ពស់នៃគណៈកម្មការជាតិយូណេស្កូ និងលោក KIM Kwibae ជំនួយការអគ្គលេខាធិការនៃស្ថាប័នសាកលវិទ្យាល័យ Sungkyunkwanនៃប្រទេសកូរ៉េ។
តាមរយៈការចុះត្រួតពិនិត្យផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ផ្លូវថ្នល់ចំនួន២កំណាត់ គឺចាប់ពីប្រាសាទប្រែរូប មកស្រះស្រង់ ប្រវែង១០៧៦ម៉ែត្រ និងពីស្រះស្រង់ដល់មុខប្រាសាទបន្ទាយក្តី ប្រវែង១៤០០ម៉ែត្រ ត្រូវបានអាជ្ញាធរជាតិអប្សរាបាននិងកំពុងយកចិត្តទុកដាក់ជួសជុល ពង្រីក និងកែលម្អ ទៅតាមបទដ្ឋានបេតិកភណ្ឌ ។
នេះជាម្ចាស់ភោជនីយដ្ឋានទី២ហើយដែលបានបានស្ម័គ្រចិត្តរុះរើសំណង់ភោជនីយដ្ឋានចំនួនមួយ ខ្នង គឺអតីតភោជនីយដ្ឋាន «ភ្នំស្រី» បច្ចុប្បន្នឈ្មោះថា «ផ្ទះបាយតានីខ្មែរអង្គរ» ដើម្បីសម្រួលដល់ការសាងសង់ទីលានបដិសណ្ឋារកិច្ចមុខ ប្រាសាទអង្គរវត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។
ប្រជាជនចំណុះជើងវត្តអាធ្វា រួមមានភូមិទ្រាក ភូមិកក្រាញ់ ភូមិក្រសាំងរលើង និងភូមិស្ពានជ្រាវ បានមូលមីរជួបជុំគ្នានៅប្រាសាទអាធ្វា ប្រារព្ធពិធីឡើងមាឃឬឡើងអ្នកតា រៀងរាល់ថ្ងៃ៣កើត ខែមាឃ តាមទម្លាប់តពីបុរាណ។
ដូចសព្វមួយដង អ្នកស្រុកអង្គរបានរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅរៀងរាល់ថ្ងៃ៣កើត ខែមាឃ នៅតាមភូមិឬតាមទួលអ្នកតាដែលជាទីសក្ការៈបូជា។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
9
ថ្ងៃនេះ
:
11170
ម្សិលមិញ
:
19822
សប្តាហ៍នេះ
:
11170
ខែនេះ
:
0155612
សរុប
:
010111759