ព័ត៌មានថ្មីៗ

សូមអញ្ជើញចូលរួមស្ដាប់បាឋកថា «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់»

បានផ្សាយនៅ ថ្ងៃទី 14 ខែ សីហា ឆ្នាំ2019 09:00 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា
សិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ស្វែងយល់អំពីប្រទេសកម្ពុជាសម័យមុនអង្គរនិងសម័យអង្គរ។ នៅចុងសតវត្សទី១៩ ការសិក្សាអំពីសិលាចារឹកប្រទេសកម្ពុជាបានចាប់ផ្តើមឡើងនិងបន្តជាហូរហែរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាទាំងនេះគឺជាការបកស្រាយនៃមនុស្សសម័យថ្មីអំពីសង្គមសម័យចាស់។ ចុះកាលពីពេលគេចារអក្សរថ្មនៅសម័យចាស់ តើមនុស្សម្នាយល់យ៉ាងណាអំពីសិលាចារឹកនោះ? នេះជាសំនួរដែលយើងខ្ញុំនឹងព្យាយាមឆ្លើយក្នុងបាឋកថានេះ ដោយផ្អែកលើទិន្នន័យអត្ថបទចារឹកនិងចម្លាក់។

បាឋកថាខាងលើ នឹងរៀបចំធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់ នាសាលសន្និសីទអង្គរ។ វាគ្មិនសម្រាប់បាឋកថានេះ គឺបណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកភាសាសំស្រ្កឹត បម្រើការនៅមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ។ សូមសាធារណជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ៕


ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរា តែងតែចុះទៅតាមស្រុកគោលដៅរបស់ខ្លួនជារៀងរាល់សប្តាហ៍ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីបេតិកភណ្ឌ ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ចុះផ្តល់សេវាកម្មនានាពាក់ព័ន្ធការសាងសង់ និងជួសជុលសំណង់ផ្សេងៗ ផ្តល់បច្ចេកទេសកសិកម្ម និងស្វែងយល់ពីតម្រូវការរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ឧទ្យានអង្គរព្រមទាំងលើកកម្ពស់សុខុមាលភាពស្រ្តីទើបឆ្លងទន្លេរួច។
ពូជបន្លែដែលនាំចូលពីប្រទេសបារាំងរួមមាន សាឡាដ ប៉េងប៉ោះ និងបន្លែផ្សេងៗទៀត ត្រូវបានក្រុមហ៊ុនសូម៉ាពាណិជ្ជយកមកប្រគល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិធម្មជាតិរុនតាឯក ដើម្បីដាំដុះបង្កបង្កើនផលសម្រាប់បរិភោគនិងលក់ដូរពង្រឹងជីវភាពគ្រួសារ។
កូនឈើចម្រុះគ្រប់ប្រភេទ ជាពិសេសប្រភេទឈើដែលមានពូជនៅតំបន់អង្គរស្រាប់ ត្រូវបានអាជ្ញាធរជាតិអប្សរាបណ្តុះ និងដាំបានចំនួន៦០៤៤៤ដើម លើផ្ទៃដីទំនេរក្នុងរមណីយដ្ឋានអង្គរទាំងមូល។ ចំនួននេះគឺបានឆ្លើយតបទៅនឹងផែនការប្រចាំឆ្នាំ ដែលអាជ្ញាធរជាតិអប្សរាបានកំណត់ដាំកូនឈើយ៉ាងតិច៦ម៉ឺនដើមក្នុងមួយឆ្នាំ។
រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ នៃរដ្ឋ Ontario ប្រទេសកាណាដា គឺឯកឧត្តម Michael Chan បានមកបំពេញទស្សនកិច្ច និងស្វែងយល់អំពីការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ ពីសំណាក់មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ ទទួលស្វាគមន៍ និងធ្វើបទបង្ហាញជូនឯកឧត្តមរដ្ឋមន្ត្រីនៅពេលនេះមាន ឯកឧត្តម សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា រួមនឹងថ្នាក់ដឹកនាំ មន្ត្រីជំនាញជាច្រើនរូបផ្សេងទៀត។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
1480
ម្សិលមិញ
:
7910
សប្តាហ៍នេះ
:
09390
ខែនេះ
:
0167279
សរុប
:
014227134