NEWS

សូមអញ្ជើញចូលរួមស្ដាប់បាឋកថា «សាកល្បងពិនិត្យមើលសិលាចារឹកកម្ពុជាតាមក្រសែភ្នែកមនុស្សសម័យចាស់»

Published on 14 August 2019 09:00 AM Post By ៖ Apsara National Authority
សិលាចារឹក គឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ស្វែងយល់អំពីប្រទេសកម្ពុជាសម័យមុនអង្គរនិងសម័យអង្គរ។ នៅចុងសតវត្សទី១៩ ការសិក្សាអំពីសិលាចារឹកប្រទេសកម្ពុជាបានចាប់ផ្តើមឡើងនិងបន្តជាហូរហែរហូតមកដល់បច្ចុប្បន្ន។ ការសិក្សាទាំងនេះគឺជាការបកស្រាយនៃមនុស្សសម័យថ្មីអំពីសង្គមសម័យចាស់។ ចុះកាលពីពេលគេចារអក្សរថ្មនៅសម័យចាស់ តើមនុស្សម្នាយល់យ៉ាងណាអំពីសិលាចារឹកនោះ? នេះជាសំនួរដែលយើងខ្ញុំនឹងព្យាយាមឆ្លើយក្នុងបាឋកថានេះ ដោយផ្អែកលើទិន្នន័យអត្ថបទចារឹកនិងចម្លាក់។

បាឋកថាខាងលើ នឹងរៀបចំធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៩ ដល់ម៉ោង១២ថ្ងៃត្រង់ នាសាលសន្និសីទអង្គរ។ វាគ្មិនសម្រាប់បាឋកថានេះ គឺបណ្ឌិត ឆោម គន្ធា អ្នកជំនាញសិលាចារឹកភាសាសំស្រ្កឹត បម្រើការនៅមជ្ឈមណ្ឌលអន្ដរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ។ សូមសាធារណជនទាំងអស់ ចូលរួមឱ្យបានច្រើនកុះករ៕


ដើម្បីចូលរួមអបអរសាទរខួប២៥ឆ្នាំនៃការបង្កើតអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិអប្សរានឹងបើកសារមន្ទីរចំនួនបី គឺសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី ដោយឥតគិតថ្លៃឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ខែមីនា ដល់បំណាច់ឆ្នាំ២០២០។
កាលពីថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អមដំណើរដោយឯកឧត្តម ប្រាក់ សោភ័ណ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាតំណាងឯកឧត្តមអគ្គនាយក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យបេតិកភណ្ឌ ព្រមទាំងថ្នាក់ដឹកនាំ រួមទាំងក្រុមការងារពាក់ព័ន្ធជាច្រើន បានចុះពិនិត្យទីតាំងនៅប្រាសាទអង្គរវត្ត ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរយៈពេល៣ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ៦រោចដល់ថ្ងៃ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
នៅចុងខែ កុម្ភៈកន្លងទៅ អាជ្ញាធរជាតិអប្សរាបានរៀបចំស្ដង់ពិព័រណ៍ដើម្បីបង្ហាញពីសមិទ្ធផលនានា ក្នុងការប្រារព្ធពិធីអបអរខួប២៥ឆ្នាំ នៃការបង្កើតអាជ្ញាធរជាតិអប្សរា។ ស្ដង់ពិព័រណ៍ត្រូវបានរៀបចំឡើងទៅតាមនាយកដ្ឋានជំនាញនីមួយៗ ក្នុងនោះក៏មានស្ដង់របស់នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌមួយដែរ។ ក្នុងស្ដង់នេះមានតាំងបង្ហាញនូវសមិទ្ធផលរបស់នាយកដ្ឋាន ក្នុងនោះក៏មានតាំងកុលាលភាជន៍មួយចំនួនដែរ។
ក្នុងទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី៦ នៅរសៀលថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ដែលប្រារព្ធឡើង នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះសប្បុរសជនមួយចំនួនរួមមាន ៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ លោកជំទាវឧកញ៉ាកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ និងលោកជំវាវឧកញ៉ា ស៊ុយ ស៊ីផាន ព្រមទាំងសប្បុរសជនផ្សេងទៀតដែលបានលះបង់ធនធានថវិកាផ្ទាល់ខ្លួនចួលរួមជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សប្រាសាទនិងវត្តអារាមមួយចំនួន។
យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក្នុងខែកុម្ភៈឆ្នាំ២០២០នេះ ក្រុមការងារបានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន៣២៧ ករណី(សំណើ) ក្នុងនោះ សំណង់ស្រាល ដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន២២៩ ករណី(សំណើ)។

Speech of H. E. Ms. Phoeurng Sackona, President of APSARA National Authority

Weather Forecast

Angkor Code of Conduct

Angkor Code of Conduct's Video

Website Visitors

Now Online
:
3
Today
:
1854
Yesterday
:
1770
This Week
:
08420
This Month
:
0003624
Total
:
010591722