ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើរាលស្មៅ ជុំវិញកសិន្ធុប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 13 ខែ សីហា ឆ្នាំ2019 03:09 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមបងប្អូនអាជីវករនិងភ្ញៀវទេសចរទាំងអស់ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ក្នុងរយៈពេល៤៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ដើម្បីជ្រាបព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូនមកជាមួយ៖













បដិមាព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅកោះកេរ នាស.វ.ទី១០នៃគ.ស. ស្ថិតក្នុងសភាពបាក់បែកចំនួន១០០០០បំណែក បច្ចុប្បន្នកំពុងត្រូវបានក្រុមអ្នកជំនាញនៃអភិរក្សដ្ឋានអង្គរ សហការជាមួយអាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិអប្សរា សារៈមន្ទីរជាតិភ្នំពេញ និងសាលាបារាំងចុងបូព៌ាធ្វើការជួសជុលផ្គុំរូបរាងឡើងវិញតាមទម្រង់ដើម។
នៅព្រឹកថ្ងៃទី៤ សីហា ឆ្នាំ២០១៩នេះ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ បានចូលរួមក្នុងពិធីបើកទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពខ្មែរលើកទី៦ ដែលធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត។ ពិធីនេះមានការចូលរួមជាអធិបតីភាពពីឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប សមាជិកក្រុមប្រឹក្សាខេត្ត រួមនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
នាព្រឹកថ្ងៃទី០៤ ខែសីហាឆ្នាំ២០១៩ នេះ អាជ្ញាធរជាតិអប្សរានិងមូលនិធិបរិស្ថានAEON ជប៉ុន ដោយមានការចូលរួមពីនិស្សិតអន្តរជាតិមកពីសាកលវិទ្យាល័យនៃបណ្តាប្រទេសអាស៊ាន កូរ៉េ ចិន និងជប៉ុន ចំនួន១០ ប្រទេស បានរួមគ្នាដាំដើមឈើឡើងវិញសរុប ៥០០ដើម នៅបរិវេណខាងត្បូងប្រាសាទបន្ទាយក្តី ។ ក្នុងឱកាសនោះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការចូលរួមពីអ្នកពាក់ពន្ធ័ទាំងអស់រួមមានមានព្រះសង្ឃ
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីពិនិត្យលើពាក្យស្នើសុំ និងលក្ខខណ្ឌនានាដែលកំពុងអនុវត្តជាធរមាន អាជ្ញាធរជាតិអប្សរាបានអនុញ្ញាត ឲ្យជួសជុល ឫរុះរើផ្ទះចាស់សាងសង់ថ្មីជំនួស សំណង់អគារផ្សេងៗមានចំនួន ១៥ករណី។
អាជ្ញាធរជាតិអប្សរាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ពាក្យស្នើសុំសាងសង់នៅក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ មេត្តាជ្រាបថា៖ ក្រោយពីពិនិត្យលើពាក្យស្នើសុំ និងលក្ខខណ្ឌនានាដែលកំពុងអនុវត្តជាធរមាន

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
7
ថ្ងៃនេះ
:
2084
ម្សិលមិញ
:
2464
សប្តាហ៍នេះ
:
04548
ខែនេះ
:
0072157
សរុប
:
008916300