ព័ត៌មានថ្មីៗ

សេចក្ដីជូនដំណឹងស្ដីពីការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅជុំវិញត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើរាលស្មៅ ជុំវិញកសិន្ធុប្រាសាទអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 13 ខែ សីហា ឆ្នាំ2019 03:09 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា
ដើម្បីលើកកម្ពស់និងតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាសូមបងប្អូនអាជីវករនិងភ្ញៀវទេសចរទាំងអស់ចូលរួមសហការបញ្ឈប់សកម្មភាពក្រាលកន្ទេល ដាក់អង្រឹង និងសម្ភារៈផ្សេងៗនៅបរិវេណត្រពាំងសេស មុខប្រាសាទព្រហ្មកិល និងលើវាលស្មៅជុំវិញកសិន្ធុប្រាសាទអង្គរវត្ត ក្នុងរយៈពេល៤៥ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ដើម្បីជ្រាបព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹងដែលមានភ្ជាប់ជូនមកជាមួយ៖













ស្រីណុច ជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងទើបមានអាយុ៧ឆ្នាំប៉ុណ្ណោះ តែមានទេពកោសល្យខាងគំនូរតាំងពីតូចមក។ កុមារីស្រីណុចចូលចិត្តគូររូបអប្សរានៅលើដីនៃផ្លូវចូលប្រាសាទព្រះខ័ន ធ្វើភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ចំពោះទេពកោសល្យនេះ។
នាពេលបច្ចុប្បន្ន ពិសេសក្នុងខែមេសាខាងមុខនេះ អាកាសធាតុនឹងបន្តកើនកម្ដៅ ជាពិសេសតំបន់មួយចំនួនអាចទទួលរងសំពាធខ្យល់ក្ដៅខ្លាំង ដែលនេះជាបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងតំបន់ឧទ្យានអង្គរ និងសាធារណជនទូទៅទាំងអស់។ អាជ្ញាធរជាតិអប្សរាពិតជាមានការព្រួយបារម្ភពីផលប៉ះពាល់ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើងចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅទាំងអស់។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងចំពោះសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ស្ដីពីស្ថានភាពអាកាសធាតុ និងវិធានការការពារដែលមានខ្លឹមសារដូចខាងក្រោមរួមជាមួយនឹងរូបភាព៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
8
ថ្ងៃនេះ
:
4349
ម្សិលមិញ
:
4193
សប្តាហ៍នេះ
:
14831
ខែនេះ
:
0082440
សរុប
:
008926583