ព័ត៌មានថ្មីៗ

ប្រធានាធិបតីស្រីលង្កានិងលោកជំទាវទស្សនាប្រាសាទបាយ័ននិងអង្គរវត្ត

បានផ្សាយនៅ ថ្ងៃទី 09 ខែ សីហា ឆ្នាំ2019 10:25 PM ដោយ ៖ អាជ្ញាធរជាតិអប្សរា

នាឱកាសមកបំពេញទស្សនកិច្ចផ្លូវការក្នុងព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ ប្រធានាធិបតីស្រីលង្កា ឯកឧត្តម ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) និងលោកជំទាវ បានអញ្ជើញមកដល់ខេត្តសៀមរាបដើម្បីទស្សនាប្រាង្គប្រាសាទបុរាណខ្មែរ ដែលក្នុងនោះ ឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ បានអញ្ជើញទៅទស្សនាប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។

អមដំណើរអញ្ជើញទៅទស្សនាប្រាសាទបុរាណខ្មែរនៅពេលនោះរួមមាន សម្ដេចចៅហ្វាយវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្រ្តីរាជការមួយចំនួនទៀត។

សូមទស្សនាទិដ្ឋភាពនៃការទស្សនារបស់ប្រធានាធិបតីស្រីលង្កានិងលោកជំទាវនៅប្រាសាទបាយ័ននិងប្រាសាទអង្គរវត្តដូចខាងក្រោមនេះ៖

























រូបភាព៖ អ៊ីសា រ៉ហ៊ីណី, ហ៊ុំ រិទ្ធី
ជាលទ្ធផលការចុះតាមដានភាពអនុលោមជាប្រចាំនៃប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ នៃសវនកម្មផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងបរិស្ថាន-អង្គរ ISO 14001: 2015 មកពីគ្រប់យកដ្ឋាន និងអង្គភាពចំណុះទាំង១៦របស់អាជ្ញាធរជាតិអប្សរា រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆកា ឆ្នាំ២០១៩ មកដល់នេះ ទទួលបានការវាយតម្លៃ បង្ហាញថា សូន្យភាពមិនអនុលោម ២ចំណុចតាមសង្កេត ២៥អនុសាសន៍ និង៥ចំណុចប្រសើរ។
បន្ទាប់ពីទទួលបានការអនុញ្ញាតឲ្យជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទះចាស់សាងសង់ផ្ទះថ្មីជំនួស អ្នកស្រុកបានធ្វើការជួសជុល កែលម្អគេហដ្ឋាន ឬរុះរើផ្ទាស់ចាស់សាងសង់ផ្ទះថ្មីជំនួស ខុសពីលិខិតអនុញ្ញាត ដែលធ្វើឱ្យសំណង់របស់ពួកគេក្លាយជាសំណង់ខុសច្បាប់ទៅវិញ។
ប្រាសាទព្រហ្មកិល ជាមន្ទីរពេទ្យបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ កសាងអំពីថ្មភក់ ចុងសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ នាពេលបច្ចុប្បន្នប្រាសាទនេះមានសភាពទ្រុឌទ្រោម រងការខូចខាតជាខ្លាំង ដោយជញ្ជាំងប្រាសាទមួយផ្នែកនៅជ្រុងនិរតីបានដួលរលំ និងខឿនប្រាសាទរលុះស្ទើរតែទាំងស្រុង។
ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំមហាសន្និបាតទូទៅលើកទី៤០នៃអង្គការយូណេស្កូ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បាននាំយកទៅជាមួយនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ដើម្បីបំពាក់ជូនមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗនៃអង្គការយូណេស្កូដែលបានខិតខំជួយជ្រោមជ្រែងកម្ពុជាឲ្យសម្រេចបាននូវសមិទ្ធផលធំធេងជាច្រើននាពេលកន្លងមក។
ប្រតិភូអចិន្ត្រៃយ៍រងនៃស្ថានប្រតិភូអចិន្ត្រៃយ៍ព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការយូណេស្កូ ឯកឧត្តម ដេវីត មាសកេត ត្រូវបានជ្រើសរើសធ្វើជាអ្នករាយការណ៍សម្រាប់គណៈកម្មការទី៤ទទួលបន្ទុកកិច្ចការវប្បធម៌និងបេតិកភណ្ឌក្នុងវេទិការដ្ឋមន្ត្រីវប្បធម៌ក្នុងខណៈដែលវេទិកានេះកំពុងតែប្រព្រឹត្តទៅនាទីស្នាក់ការកណ្តាលនៃអង្គការយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
10
ថ្ងៃនេះ
:
6916
ម្សិលមិញ
:
15745
សប្តាហ៍នេះ
:
69414
ខែនេះ
:
0080595
សរុប
:
009549352