ព័ត៌មានថ្មីៗ

មន្ត្រី-បុគ្គលិកចំនួន៣០នាក់មកពីនាយកដ្ឋាននានាចំណុះឱ្យអាជ្ញាធរជាតិអប្សរា សិក្សាវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះផលិតវីដេអូខ្លី

បានផ្សាយនៅ ថ្ងៃទី 08 ខែ សីហា ឆ្នាំ2019 09:19 AM ដោយ ៖ អាជ្ញាធរជាតិអប្សរា

អាជ្ញាធរជាតិអប្សរាដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងថែរក្សារមណីយដ្ឋានអង្គរ។ ភារកិច្ចជាច្រើនដែលអាជ្ញាធរជាតិអប្សរាបាននិងកំពុងអនុវត្តទាំងលើកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព។ រាល់សកម្មភាពអភិរក្ស និងអភិវឌ្ឍន៍ទាំងឡាយចាំបាច់ត្រូវបានផ្សព្វផ្សាយព័ត៌មានក្នុងទម្រង់ជារូបភាព និងជាវីដេអូអំពីសមិទ្ធិផល និងសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរាឱ្យបានទូលំទូលាយទៅកាន់សាធារណៈជនទូទៅ។

ជាក់ស្តែង នៅថ្ងៃទី៧ ដល់ថ្ងៃ៩ ខែសីហា ឆ្នាំ២០១៩ មន្រ្តី-បុគ្គលិកមកពីនាយកដ្ឋាននានាចំណុះឱ្យអាជ្ញាធរជាតិអប្សរា ចំនួន៣០នាក់ បានសិក្សាវគ្គបណ្ដុះបណ្ដាលលើជំនាញមូលដ្ឋានគ្រឹះផលិតវីដេអូខ្លី រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលអង្គរ។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងលើផ្នែកចងក្រងឯកសាររូបភាព ព្រមទាំងចេះវិភាគលើមុំសំខាន់ៗនៃខ្លឹមសាររួមដើម្បីរំលេចនូវខ្លឹមសារគោលមានភាពច្បាស់លាស់ ងាយយល់ ងាយស្តាប់។ ពិសេសការសរសេរអត្ថបទ ចាប់មុំសរសេរសាច់រឿង ចាប់មុំការមេរ៉ា និងបច្ចេកទេសថតដើម្បីយកមកផ្សព្វផ្សាយបម្រើដល់ស្ថាប័នអាជ្ញាធរជាតិអប្សរា។

ក្នុងវគ្គបណ្តុះបណ្តាលនេះដែរ ក្រៅពីសិក្សាទ្រឹស្តី នឹងតម្រូវឱ្យសិក្ខាកាមចុះអនុត្តជាក់ស្តែងក្នុងការផលិតវីដេអូខ្លីៗផងដែរ និងយកមកកាត់តវីដេអូរៀបចំជាសាច់រឿង ដើម្បីអាចឱ្យសិក្ខាកាមហ្វឹកហាត់ព្រមគ្នាដើម្បីឱ្យការផលិតវីដេអូនេះមានស្តង់ដារ និងគុណភាព។

ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងមូលដ្ឋានគ្រឹះវីដេអូខ្លីៗ យល់ដឹងពីការបង្កើតវីដេអូខ្លីៗ យល់ដឹងពីការប្រើប្រាស់កាមេរ៉ា យល់ដឹងពីកម្មវិធីបង្កើតវីដេអូខ្លីៗ អាចបង្កើតវីដេអូខ្លីៗមានរយៈពេល២នាទី។

សូមបញ្ជាក់ថា គ្រូបង្គោលនៃវគ្គសិក្សានេះ គឺលោក ប៉ោយ ឈុនលី ស្ថាបនិកប៉ោយស្ទូឌីយោ និងបាយម៉ានហ្វៀម ដែលមានបទពិសោធន៍លើវិស័យផលិតកុនរយៈពេលជាង ១៣ឆ្នាំមកហើយ៕
















អត្ថបទ៖ លោក យី សុថា          រូបភាព៖ ក្រុមផលិតរឿងខ្លី
ស្រីណុច ជាក្មេងស្រីម្នាក់ដែលរស់នៅក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប និងទើបមានអាយុ៧ឆ្នាំប៉ុណ្ណោះ តែមានទេពកោសល្យខាងគំនូរតាំងពីតូចមក។ កុមារីស្រីណុចចូលចិត្តគូររូបអប្សរានៅលើដីនៃផ្លូវចូលប្រាសាទព្រះខ័ន ធ្វើភ្ញៀវទេសចរជាច្រើនមានការចាប់អារម្មណ៍ចំពោះទេពកោសល្យនេះ។
នាពេលបច្ចុប្បន្ន ពិសេសក្នុងខែមេសាខាងមុខនេះ អាកាសធាតុនឹងបន្តកើនកម្ដៅ ជាពិសេសតំបន់មួយចំនួនអាចទទួលរងសំពាធខ្យល់ក្ដៅខ្លាំង ដែលនេះជាបញ្ហាប្រឈមក្នុងដំណើរទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងតំបន់ឧទ្យានអង្គរ និងសាធារណជនទូទៅទាំងអស់។ អាជ្ញាធរជាតិអប្សរាពិតជាមានការព្រួយបារម្ភពីផលប៉ះពាល់ និងគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតឡើងចំពោះភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅទាំងអស់។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងចំពោះសមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ ក្រុមហ៊ុនទេសចរណ៍ សមាគមអ្នកបើកបររថយន្តដឹកជញ្ជូនភ្ញៀវទេសចរ អ្នកបើកបរដឹកជញ្ជូនភ្ញៀវទេសចរ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ស្ដីពីស្ថានភាពអាកាសធាតុ និងវិធានការការពារដែលមានខ្លឹមសារដូចខាងក្រោមរួមជាមួយនឹងរូបភាព៖

ប្រសាសន៍លោកជំទាវប្រធានអាជ្ញាធរជាតិអប្សរា

ការព្យាករណ៍​អាកាសធាតុ

ក្រមប្រតិបត្តិអង្គរ / Angkor Code of Conduct (Width = 230)

វីដេអូក្រមប្រតិបត្តិអង្គរ

អ្នកទស្សនាគេហទំព័រ

កំពុងទស្សនា
:
4
ថ្ងៃនេះ
:
4469
ម្សិលមិញ
:
4193
សប្តាហ៍នេះ
:
14951
ខែនេះ
:
0082560
សរុប
:
008926703