នៅព្រឹកថ្ងៃទី២២ មីនា ឆ្នាំ២០១៧ ឯកឧត្តម ហង់ ពៅ អគ្គនាយកស្តីទីអាជ្ញាធរជាតិអប្សរា បានទទួលជួបថ្នាក់ដឹកនាំមជ្ឈមណ្ឌលអន្តរជាតិខាងបច្ចេកវិទ្យាអវកាសសម្រាប់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិក្រោមអាណាព្យាបាលនៃអង្គការយូណេស្កូ (HIST : International Center on Space Technologies for Natural and Cultural Heritage under the auspices of UNESCO) របស់ប្រទេសចិន។ ប្រធានប្រតិភូមជ្ឈមណ្ឌល HIST ដឹកនាំដោយលោកសាស្រ្តាចារ្យ Guo Huadong។